ព័ត៌មានថ្មីបំផុត

ទម្លាប់​ល្អៗ​​សម្រាប់​​ការ​ចាប់​ផ្តើម​​ថ្ងៃ​​ថ្មី​​នៅ​​ពេល​​ព្រឹក

Loading...
មាន​មនុស្ស​ជោគជ័យ​ជា​ច្រើន​និយាយថា ទម្លាប់​ពេលព្រឹក​របស់គេ​បាន​ដើរតួនាទី​យ៉ាង​ធំ​មួយ​សម្រាប់​ផ្លូវ​ឆ្ពោះទៅ​កាន់​ភាពជោគជ័យរ​បស់​ពួកគេ​តែម្តង​។ រឿង​នេះ​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ដែល​ឲ្យ​ខ្លួន​ឯង​ធ្វើ​អ្វីមួយ​ឲ្យ​បាន​លឿន​បំផុត​នៅពេល​ភ្ញាក់​ពី​គេង​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​អាចធ្វើ​បាន​សម្រាប់​ថែរក្សា​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ព្រមទាំង​សប្បាយចិត្ត​ពេញ​មួយ​ថ្ងៃ​៖






ញ៉ាំ​ទឹក​
ការ​ញ៉ាំ​ទឹកបាន​ច្រើន​នៅ​ពេល​ព្រឹក​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​រាងកាយ​ទាំងមូល​។ អ្នក​ប្រហែលជា​អាច​ខ្សោះ​ជាតិ​ទឹក​ក្រោយ​ពី​គេង​ពី ៧ ទៅ​៨​ម៉ោង ដូច្នេះ​គួរតែ​ដល់​ពេល​បង្គ្រប់​ជាតិ​ទឹក​ហើយ​។ ក្រៅពីនេះ វា​នឹង​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន ដែល​ជាហេតុ​នាំ​ឲ្យ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ និង​ឈឺក្បាល​។

តាំង​សមាធិ​
ការ​តាំងសមាធិ​អាច​ជួយ​ឲ្យ​អ្នក​មើល​ឡើង​វិញ​នូវ​ជីវិត​រស់នៅ និង​គិត​អំពី​កន្លែង​ដែល​ធ្លាប់បាន​ទៅ​នា​ពេល​ថ្មីៗ​នេះ​។ វា​មាន​ប្រយោជន៍​ត្រង់​ថា ជួយ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា និង​គិត​នូវ​អ្វីៗ​ក្នុងន័យ​វិជ្ជមាន​ទាំងអស់​។

ឈរ​នៅ​ក្រៅ​ផ្ទះ​
ការចំណាយ​ពេល​ឈរ​នៅ​ខាងក្រៅ​ផ្ទះ ទោះបីជា​មួយ​នាទី​ក៏​ដោយ ក៏​វា​អាច​ផ្តល់​ឲ្យ​រាងកាយ​នូវ​ថាមពល និង​អ្វីៗ​ដែល​ថ្មី​ដែរ​។ នៅ​ពេល​អ្នក​ចេញ​ទៅ​ខាង​ក្រៅ ការដកដង្ហើម​ជ្រៅៗ​ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ វា​តែងតែ​ជា​លក្ខណៈ​មួយ​បញ្ជាក់ថា អ្នក​នៅ​មាន​ជីវិត​។

ធ្វើ​ចលនា​រាងកាយ​
ចូរ​ធ្វើ​ចលនា​រាងកាយ​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើបាន​ក្នុង​ពេល​ព្រឹក​។ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ ហាត់​ក្បាច់​យូ​ហ្គា ឬ​ការ​រត់​យឺតៗ​។ ការធ្វើ​បែប​នេះ​នឹង​ជំរុញ​ដល់​លំហូរ​ឈាម និង​លុបបំបាត់​អារម្មណ៍​ធុញថប់​ពេល​ភ្ញាក់​ពី​គេង​បាន​។ លើសពីនេះទៅទៀត សកម្មភាព​រាងកាយ​ដូចជា ហាត់ប្រាណ​អាច​ជួយ​ឲ្យ​បេះដូង និង​ខួរក្បាល​មាន​សុខភាព​ល្អ ព្រមទាំង​មាន​អារម្មណ៍ល្អ​ថែមទៀត​។​

ងូតទឹក​ត្រជាក់​
ការ​ងូតទឹក​ត្រជាក់​អាច​ព្យាបាល​អា​ការៈបាក់​ទឹកចិត្ត​ល្អ​ជាង​លេបថ្នាំ​ទៅទៀត​។ នេះ​ដោយសារ​តែ ទឹក​ត្រជាក់​នឹង​ជួយ​បញ្ចេញ​សារធាតុ​ចម្លង​សរសៃប្រសាទ​ដែល​បង្កើន​អារម្មណ៍ល្អ​ឡើងវិញ​កាន់តែច្រើន​។ ប៉ុន្តែ​រឿង​នេះ​មិនល្អ​ឡើយ​បើសិនជា​ធ្វើ​នៅ​រដូវរងារ​។

ញ៉ាំ​អាហារ​ពេលព្រឹក​
អាហារ​ពេលព្រឹក​ដែល​ផ្តល់​សុខភាព​ល្អ មិន​ត្រឹមតែ​កាត់បន្ថយ​ការ​ឃ្លាន​ទេ តែ​ក៏​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​ថែម​ទៀត​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ថែរក្សា​រាងកាយ​ឲ្យធ្វើ​ការ​កាន់តែ​ល្អ ថែរក្សា​ផ្លូវចិត្ត​កាន់តែ​ស្រួល និង​អាយុ​វែង​៕

ប្រភព៖ សុខភាព

No comments