ព័ត៌មានថ្មីបំផុត

២២​ចំណុច ​​ដាក់​កំណត់​ជីវិត​ទៅ​កាន់​ភាព​ជោគ​ជ័យ​

Loading...
 ឲ្យតែលឺថាជោគជ័យ គ្មាននរណាដែលថាមិនចង់បាននោះទេ។ អ្នកខ្លះ តស៊ូមួយជីវិត នៅតែមិនទាន់បានជោគជ័យ។ នេះប្រហែលមិនមែនមកពីសមត្ថភាពគេខ្សោយទេ តែប្រហែលជាមកពី មិនចេះប្រើតិចនិចត្រឹមត្រូវ​ ឬមិនដឹងពីគោលការណ៍ដាក់កំណត់ជីវិត។ 




ចំណាំ ៖ អាន ហើយ​មិន​អនុវត្ត នោះ​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ​។​
1.​    ​ដាក់​គោលដៅ​ខ្លួនឯង ជា​ប្រចាំ​ថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​
2.​    ​ប្រថុយ ដើម្បី​ចាប់​យក​ឱកាស​
3.​    ​រស់នៅ ឬ​សេពគប់​អ្នក​ជោគជ័យ​
4.​    ​ផ្តោត​សំខាន់​ទៅលើ​គោលដៅ ហើយ​ខំ​សម្រេច​វា​ឲ្យបាន​
5.​    ​ស្រមើ​ស្រមៃ ដើម្បី​បញ្ជាក់ និង​ធ្វើ​សម្រេច​គោលដៅ​
6.​    ​ដាក់​គម្រោង ហើយ​អនុវត្ត​តាម​កាលវិភាគ​នោះ​
7.​    ​ធ្វើ​ការងារ ដោយ​មិន​ចាំបាច់​មាន​គេ​ដាស់តឿន​
8.​    ​ធ្វើការ​តាម​ចរន្ត ដំណើរការ និង​លេខ​រៀង ដែល​បាន​កំណត់ទុក​
9.​    ​ហ៊ាន​ចំណាយ​ពេលវេលា និង​ប្រាក់កាស ទៅលើ​អ្វី​ដែល​អ្នក​បាន​ដាក់​ផែនការ​
10.​    ​កុំ​ជឿ​ពាក្យ​គេ​ពេបជ្រាយ​
11.​    ​គេច​ឲ្យ​ផុត​ពី​ជំនឿ ដែល​ធ្វើ​ឲ្យ​អ្នកបា​ក់​ទឹកចិត្ត​
12.​    ​បង្កើត និង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​
13.​    ​បើក​ចិត្តឲ្យទូ​លាយ ដើម្បី​ចាប់​យក​អ្វី​ដែល​ថ្មី​
14.​    ​ពង្រឹង និង​បង្កើត​បណ្តាញ​ការងារ ក៏​ដូចជា​ទំនាក់ទំនង​ក្នុងសង្គម​
15.​    ​បន្ត​ការសិក្សា និង​ស្វែងយល់ ឲ្យទាន់​សម័យកាល​
16.​    ​ទទួលស្គាល់​កំហុស ការរិះគន់ និង​ចំណុចខ្សោយ​របស់​ខ្លួន ហើយ​ខិតខំ​កែលម្អ​
17.​    ​តស៊ូ និង​អត់ធ្មត់ មិន​ត្រូវ​ចង់​ឈ្នះ ឬ​ចង់​ជោគជ័យ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ឡើយ​
18.​    ​បត់បែន​តាម​ស្ថានភាព​
19.​    ​យកចិត្តទុកដាក់ និង​មើលថែ​ខ្លួនឯង​
20.​    ​ហាត់ប្រាណ ថែរក្សា និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ​
21.​    ​រៀន​ហើយ រៀន​ទៀត​
22.​    ​បណ្តុះ​ចំណង់តណ្ហា ដើម្បី​ឈាន​ទៅ​រក​គោលដៅ ដែល​ត្រឹមត្រូវ​៕

ប្រភព៖ សុខភាព

No comments