ព័ត៌មានថ្មីបំផុត

របបអាហារ​ពិសេស​ដែល​អាច​បំបាត់​អាការៈ​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព

Loading...
បើសិនជា​អ្នក​គ្រាន់តែ​ក្អក​ធម្មតា ហើយមិន​មាន​ជំងឺ​អ្វី​ក្នុង​ខ្លួន​នោះទេ យក​ល្អ​អ្នកគួរតែ​ជ្រើសរើស​យករបប​អាហារ​ដែល​ត្រឹមត្រូវ​ ដូចខាងក្រោមនេះ នោះការក្អករបស់អ្នកនឹងបាត់ទៅវិញដោយឯងៗ៖





១. ទឹក​ក្រូច​ច្របាច់ និង​ទឹក​ធម្មតា
យក​ល្អ​ទឹកក្រូច​ច្របាច់​នោះ ​គួរតែ​លាយ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង និង​ញ៉ាំ​វា​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្តង ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ម៉ោង៨​យប់​។


២. ​ផ្លែឈើគ្រប់ប្រភេទ
ករណី​មានការក្អក​តិចតួច អ្នកជំងឺ​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ឈើ​រយៈពេល ៥ ទៅ​៧​ថ្ងៃ​ ហើយផ្លែឈើដែលគួរទទួលទាន​មាន​ដូចជា ផ្លែ​ប៉ោម ផ្លែ​សារី ទំពាំងបាយជូ​រ ក្រូច ម្នា​ស់ និង​ឪឡឹក​ជាដើម​។


៣. របប​អាហារ​គួរតែ​មាន​តុល្យភាព​ល្អ​
​ក្រៅ​ពី​ញ៉ាំ​ផ្លែឈើ អ្នកជំងឺ​គួរតែមាន​ទម្លាប់​ញ៉ាំ​អាហារ​បី​ពេល​ដែល​មាន​តុល្យភាព ដោយ​ក្នុង​របបអាហារនោះ​គួរតែមាន គ្រាប់​ធញ្ញជាតិ បន្លែ​ឆៅ ឬ​ឆ្អិន​តិចតួច និង​ផ្លែឈើ​ស្រស់​។

៤. អាហារ​ដែល​ចៀសវាង​
​​ចៀសវាង​ការ​ញ៉ាំ​សាច់ ចំនីអាហារ​ផ្អែម តែ កាហ្វេ ជ្រក់​និង​អាហារ​កៃ​ឆ្នៃ​ ភេសជ្ជៈ​កំប៉ុង ស្ករ​គ្រាប់ កា​រ៉េ​ម និង​ផលិតផល​ដែលមាន​ជាតិ​ផ្អែម​ខ្លាំង​គ្រប់​ប្រភេទ​៕

ប្រភព៖ សុខភាព





No comments