ព័ត៌មានថ្មីបំផុត

ទម្លាប់​ញ៉ាំ​អាហារ​​៦យ៉ាង ​ដែល​ធ្វើឲ្យ​ស្ត្រី​ជប៉ុន​តែង​តែ​មាន​រាង​ស្អាត​ជានិច្ច​

Loading...


មនុស្សស្រីនៅជប៉ុន ច្រើនតែ​ល្បី​ថា​មាន​សម្រស់​ស្រស់ស្អាត និង​រាង​ស្វែល​​។ មូលហេតុ​នៅ​ពីក្រោយ​ការពិតនេះ ដោយសារ​តែ​ប្រជាជន​ជប៉ុន​ទាំងអស់ ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដូចខាងក្រោម​នេះ​៖

 
១. ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ប្រកបដោយ​តុល្យភាព
ជាពិសេស​ការ​ញ៉ាំ​បន្លែ ត្រី ផ្លែឈើ បាយ សណ្តែកសៀង និង​តែ​បៃតង ដែល​វា​សុទ្ធសឹងតែ​សម្បូរ​ជីវជាតិ ប្រឆាំងនឹងភាពចាស់។

២. ​មិន​ដែល​ចោល​ឡើយ​នូវ​​អាហារ​ពេលព្រឹក
អាហារពេលព្រឹកសំខាន់ណាស់ ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​ពួកគេ​មិន​ញ៉ាំ​អាហារ​ថ្ងៃត្រង់ និង​ពេលយប់​ច្រើនពេក​ឡើយ​។

៣. ​​ចម្អិនអាហារ​តាម​ទំនៀមទម្លាប់​
ជនជាតិជប៉ុនច្រើនតែចម្អិនអាហារតាមទំនៀមទម្លាប់ ដូចជា រំ​ងាស់ ស្លរ ឬ​អាំង ហើយ​ភាគច្រើន​គឺ​ញ៉ាំ​​សាច់​ត្រី និង​ប្រើគ្រឿងផ្សំ​ធម្មជាតិ ​ដើម្បី​បង្កើត​រសជាតិ​ដល់​អាហារ​។

៤. ​​ញ៉ាំ​អាហារ​យឺតៗ និង​ញ៉ាំ​តិចៗ
ពួកគេញ៉ាំជាមួយ​នឹងចង្កឹះចាប់អាហារ។ អ្វី​ដែល​សំខាន់​គឺ​គេ​ប្រើ​ចាន​ដាក់​បាយ​តូចៗ ដើម្បី​ចៀសវាង​ការ​ញ៉ាំ​ច្រើនៗ​

៥. ​​មិនសូវញ៉ាំបង្អែម
លុះត្រាតែ​នៅក្នុង​កម្មវិធី​ពិសេស​ណាមួយ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មិន​ងាយ​ធ្វើឲ្យ​ពួកគេ​ធា​ត់​ឡើយ​៕

ប្រភព៖ សុខភាព

No comments