ព័ត៌មានថ្មីបំផុត

ទម្លាប់៤​យ៉ាង​ដែល​ឪពុក​ម្តាយ​ធ្វើឲ្យ​កូន​ក្លាយ​ជា​ក្មេង​ទំនើង​

Loading...
ការចិញ្ចឹមបីបាច់កូនគឺជារឿងសំខាន់ណាស់ ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់លើ។ អាកប្បកិរិយារបស់ឪពុកម្តាយអាចជាកំណត់អ្នកទម្លាប់របស់កូនៗនៅថ្ងៃអនាគត។ តើអាកប្បកិរិយាយ៉ាងណាខ្លះ ដែលអាចជះឥទ្ធិពលដល់កូនតូចបាននោះ?





១. បង្ហាញអារម្មណ៍ស្តាយក្រោយច្រើនពេកអោយកូនឃើញ
ការចំណាយពេលវេលាលើការងារ ឬរឿងសំខាន់ៗដទៃទៀតអាចធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាមានកំហុសចំពោះ ព្រោះមិនបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយកូនៗ។ ការពិតគឺថាពួកគេក៏មានកាតព្វកិច្ចមួយចំពោះខ្លួនឯងដែរ ដូច្នេះកុំមានអារម្មណ៍ថាខុសឆ្គង ព្រោះមិនសូវនៅជិតកូនគ្រប់ពេលនោះ។




២. និយាយបាតដៃ ខ្នងដៃជាមួយកូន (មិនច្បាស់លាស់ពាក្យសម្តីខ្លួនឯង)
យើងដឹងហើយថា ភាពស្ថិតស្ថេរគឺជាភារកិច្ចដ៏លំបាកបំផុតមួយ។ ប៉ុន្តែការផ្លាស់ប្តូរចិត្តរបស់អ្នកអំពីច្បាប់ទម្លាប់នៅផ្ទះ អាចធ្វើឱ្យកូនអ្នកគិតថាច្បាប់មានភាពបត់បែន។ ដូច្នេះពួកគេនឹងចាប់ផ្តើមមិនអើពើនឹងអ្នកម្តងម្កាល។ មាតាបិតាគួរតែមានវិន័យអោយបានច្បាស់លាស់។




៣. ជួយកូនគ្រប់ពេលពេក ដោយមិនអោយពួកគេរៀនម្ចាស់ការលើខ្លួនឯង
មាតាបិតាតែងតែចង់ផ្តល់ភាពងាយស្រួលដល់កូនៗ ។ ប៉ុន្តែការពិតគឺថាការដោះស្រាយបញ្ហាតូចៗទាំងអស់របស់កូនតូច វាអាចបង្កើតឱ្យមានការពឹងពាក់ដែលធ្វើឱ្យពួកគេពិបាកក្នុងការប្រឈមមុខនឹងជីវិតដោយខ្លួនឯង។ ការងាររបស់អ្នកគឺលើកទឹកចិត្តឱ្យពួកគេស្វែងរកចម្លើយដោយខ្លួនឯង។




៤. ទំនើងតាមចិត្តកូន និងធ្វើតាមតម្រូវការកូនគ្រប់ពេលជ្រុលពេក
ការផ្តល់ឱ្យកូននូវអ្វីដែលពួកគេត្រូវការ មិនមានន័យថាបំពេញនូវរាល់សំណើរបស់ពួកគេទេ។ ប្រសិនបើអ្នកទិញវត្ថុទាំងនោះគ្រប់ពេល ដោយសារតែអ្នកមិនធ្លាប់មានវានៅក្នុងវ័យកុមារភាពរបស់អ្នក នោះអ្នកកំពុងទំនើងកូនហើយពួកគេនឹងមិនចេះអោយតម្លៃអ្វីដែលពួកគេមាន។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments