ព័ត៌មានថ្មីបំផុត

ពេល​មាន​កូន​តូច​ គួរ​ចិញ្ចឹម​សត្វ!​ ចង់​ដឹង​ពី​អត្ថ​ប្រយោជន៍​វា​ទេ?​

Loading...
គ្មានអ្វីអាចធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ដូចពេលមកដល់ផ្ទះមានកូនឆ្កែទៅទទួលទេ។ ក្មេងតូចឆាប់ទទួលមានភាពឯកាណាស់ ការចិញ្ចឹមសត្វក្នុងផ្ទះជាជម្រើសល្អមួយដែលមាតាបិតាគួរតែគិតគូរ។ តើហេតុអីទៅបានជាអ្នកគួរតែមានសត្វចិញ្ចឹមក្នុងផ្ទះនៅពេលអ្នកមានកូនតូចៗ?




១. សត្វចិញ្ចឹមធ្វើឱ្យកូនរបស់អ្នកកាន់តែមានភាពសកម្ម
វាមិនងាយស្រួលទេ ក្នុងការធ្វើឱ្យកូនរបស់អ្នកលេងខាងក្រៅ និងនៅតែសកម្ម ប៉ុន្តែអ្នកអាចដោះស្រាយបានដោយការចិញ្ចឹមសត្វមួយប្រភេទ។ បើទោះបីជាអ្នកមិនមែនជាអ្នកស្រឡាញ់សត្វឆ្កែក៏ដោយ ក៏អ្នកអាចរកសត្វចិញ្ចឹមផ្សេងទៀតដែលមកចិញ្ចឹមដែរ។






២. សត្វចិញ្ចឹមធ្វើអោយក្មេងៗមានភាពជឿជាក់លើខ្លួនឯង
ភាពមិនសូវមានការទុកចិត្តលើខ្លួនឯង គឺជាអ្វីដែលក្មេងៗនឹងប្រឈមមុខនៅពេលអនាគតក្នុងជីវិត។ ការមានមិត្តភក្តិស្មោះត្រង់ និងស្មោះត្រង់រហូត សូម្បីតែគេមានកូនបួន និងមានរោមច្រើនក៏ដោយ អោយតែអាចជួយដោះស្រាយបញ្ហានេះបាន។


៣. សត្វចិញ្ចឹមជួយដល់ការសិក្សារបស់ក្មេងៗ
យោងតាមការសិក្សាឆ្នាំ ២០១១ មានសត្វចិញ្ចឹមជួយឱ្យកូនរបស់អ្នករៀនលឿនជាងមុននិងធ្វើបានល្អ។ ការសិក្សាដដែលនេះបានបង្ហាញថាសិស្សថ្នាក់ទីពីរដែលពូកែខាងអាន គឺតែងមានសត្វចិញ្ចឹមនៅក្នុងផ្ទះ ប្រៀបបានដូចជាមិត្តភក្តិល្អ។ ជាការពិត ឆ្កែតែងតែផ្តល់ការគាំទ្រដល់កូនក្មេងជានិច្ច។ ដូច្នេះនៅពេលដែលកូនរបស់អ្នកអានអត្ថបទឬទន្ទេញកំណាព្យ សូមព្យាយាមឱ្យពួកគេអានអត្ថបទទាំងនេះនិងកំណាព្យទៅសត្វចិញ្ចឹមរបស់ពួកគេ។




៤. សត្វចិញ្ចឹមជួយបង្រៀនក្មេងអោយមានការយកចិត្តទុកដាក់ខ្ពស់ និងតែងតែមានការព្រួយបារម្ភជានិច្ច

ចំណុចសំខាន់បំផុតដែលកូនរបស់អ្នកអាចរៀនពីការចិញ្ចឹមសត្វ គឺជារបៀបថែទាំមនុស្សជុំវិញខ្លួន។





រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments