មកស្គាល់កម្រិតប្រៀបធៀបក្នុងភាសាអង់គ្លេស
Loading...
1. កម្រិតធម្មតា (Positive degree)
កម្រិតដំបូងគឺមិនទាន់មានការប្រៀបធៀបអ្វីទេ ហើយកម្រិតនេះត្រូវបានប្រើគ្រាន់តែសម្រាប់ពិព៌ណនាធម្មតាពីមនុស្ស ឬ វត្ថុណាមួយតែប៉ុណ្ណោះ។
Ex:
This clothes is expensive.
Thida is clever.
The palm tree is tall.
2. កម្រិតទំហៀបផ្ទឹម
កម្រិតទីពីររបស់ការប្រៀបធៀបគុណនាមក្នុងភាសាអង់គ្លេសគឺជា ទំហៀបផ្ទឹម។ ទំហៀបផ្ទឹមប្រើសម្រាប់ប្រៀបធៀបរវាង មនុស្ស ឬ វត្ថុចំនួន២។ ដើម្បីប្រៀបធៀប ទំហៀបផ្ទឹមមានទម្រង់ត្រឹមត្រូវសម្រាប់គុណនាម។
· សម្រាប់គុណនាមណាដែលមាន ១ ឬ ២ ព្យាង្គ យើងត្រូវបន្ថែមពាក្យ -er ទៅលើគុណនាមនោះដើម្បីបានទំហៀបផ្ទឹម។
· សម្រាប់គុណនាមដែលមានព្យាង្គលើសពី២ យើងប្រើ More នៅពីមុខគុណនាមទាំងនោះវិញដើម្បីបង្កើតទំហៀបផ្ទឹម។
* ក្រោយពីទំហៀបផ្ទឹមហើយ ពាក្យ than តែងតែត្រូវប្រើដើម្បីបង្ហាញពីការប្រៀបធៀប។
Ex:
Your clothes are more expensive than my clothes.
Thida is cleverer than Nary.
Palm tree is taller than mango tree.
3. កម្រិតទំហៀបផ្តាច់
ទំហៀបផ្តាច់ត្រូវបានគេប្រើក្នុងន័យបង្ហាញពីភាពដាច់ពីគេ ភាពផ្តាច់គេ បើធ្វើការប្រៀបធៀបរវាង មនុស្សជាក្រុម ឬ វត្ថុច្រើន។ នៅក្នុងទំរង់ទំហៀបផ្តាច់ article The តែងត្រូវប្រើនៅពីមុខទំហៀបផ្តាច់ជានិច្ច។ ទម្រង់ទំហៀបផ្តាច់គឺ៖
· សម្រាប់គុណនាមណាដែលមាន ១ ឬ ២ ព្យាង្គ យើងត្រូវបន្ថែមពាក្យ -est ទៅលើគុណនាមដើម្បីបង្កើតទំហៀបផ្តាច់។
· សម្រាប់គុណនាមដែលមានព្យាង្គលើសពី២ យើងប្រើ Most នៅពីមុខគុណនាមទាំងនោះវិញដើម្បីបង្កើតទំហៀបផ្តាច់។
EX:
Thida is the cleverest girl in class.
Mony is the most responsible person in the office.
Mount Everest is the highest mountain in the world.
*សម្គាល់៖ ចំពោះគុណនាមខ្លះ ជាគុណនាមដែលមិនអាចប្រើ -er/-est ឬ more/most សម្រាប់ទំហៀបផ្ទឹមនិងផ្តាច់បានទេ។ គេហៅគុណនាមទាំងនោះថាជាគុណនាមមិនទៀងទាត់ (Irregular Adjective)។ ពាក្យគុណនាមទាំងនោះមានដូចជា៖
· Good (positive degree) _ Better (Comparative) _ Best (Superlative)
· Bad (Positive degree) _ Worse (Comparative) _ Worst (Superlative)
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
No comments