ហ្វឹកហាត់ខ្លួនឯង ឲ្យឈប់ខ្វល់ពីអតីតកាលជាមួយគន្លឹះទាំងនេះ
Loading...
មែនហើយអតីតកាល គឺតែងតែជារឿងមួយដែលឌិតជាប់ក្នុងអារម្មណ៍ហើយពិបាកបំភ្លេចណាស់ ជួនកាលវាអាចប៉ះពាល់ដល់បច្ចុប្បន្ននឹងអនាគតរបស់យើងក៏ថាបាន ដូច្នេះយ៉ាងណាអ្នកគួរព្យាយាមបំភ្លេចវាជាមួយវិធីងាយៗខាងក្រោមនេះ។
១. ទទួលស្គាល់ការពិត

អ្នកគួរតែទទួលស្គាល់រាល់កាលៈទេសៈ ឬការផ្លាស់ប្ដូរគ្រប់យ៉ាងនៃជីវិតរបស់អ្នកព្រោះថា ការទទួលស្គាល់ការពិតនេះ អាចជួយឲ្យអ្នកទទួលយករាល់អតីតកាលរបស់អ្នកហើយចាប់ផ្ដើមបំភ្លេចវា។
២. ដាក់កំហិតខ្លួនឯង

អ្នកគួរតែដាក់កំហិតខ្លួនឯងឲ្យបានជាក់លាក់ថា ត្រូវតែព្យាយាមបំភ្លេចរឿងទាំងនោះឲ្យបាន ទោះបីជាអតីតកាលទាំងនោះគឺជាការឈឺចាប់ ភាពក្រែងរអែង ភាពអាម៉ាស់ក៏ដោយ អ្នកត្រូវប្រាប់ខ្លួនឯងថាអ្នកត្រូវការសម្លឹងមើលទៅខាងមុខ មិនមែនងាកមកមើលរាល់រឿងឥតបានការនៅខាងក្រោយទៀតនោះទេ។
៣. ប្រាប់ខ្លួនឯងពីគុណប្រយោជន៍នៃការបំភ្លេចអតីតកាលនេះ

អ្នកត្រូវប្រាប់ខ្លួនឯងថា ការបោះបង់ចោលអតីតកាលនេះ គឺជាការដោះលែងខ្លួនអ្នកពីស្រមោលខ្មៅ ដែលតែងតែបាំងបិទជិតជុំក្នុងជីវិតអ្នក ហើយមិនអាចឲ្យអ្នកមើលទៅខាងមុខបានច្បាស់នឹងមិនបានទៅដល់គោលដៅពិតប្រាកដ។
៤. ផ្ដោតសំខាន់ទៅលើអ្វីដែលអ្នកអាចផ្លាស់ប្ដូរ

កុំចំណាយកម្លាំងថាមពល ទៅគិតចង់ផ្លាស់ប្ដូរអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបាននោះ អ្នកគួរទុកថាមពលទាំងនោះ ដើម្បីផ្ដោតទៅលើបច្ចុប្បនកាលដែលអ្នកចង់ផ្លាស់ប្ដូរ ហើយវាក៏ជាអ្វីដែលអ្នកប្រាកដជាអាចធ្វើទៅរួចដើម្បីបើកទំព័រមួយថ្មីនៃជីវិតរបស់អ្នក។
៥. គ្រប់គ្រងជីវិតរបស់អ្នក

កុំគិតថាជីវិតអ្នកគឺត្រូវបានរៀបចំឡើងដោយព្រហ្មលិខិតនោះ ព្រោះអ្នកជាម្ចាស់នៃជិវិតមួយនេះ អ្នកមានសិទ្ធគ្រប់បែបយ៉ាងដើម្បីជ្រើសរើសផ្លូវជីវិតដែលអ្នកចង់ដើរ ហើយអ្នកក៏មានសិទ្ធគ្រប់បែបយ៉ាងដើម្បីចងចាំ ឬបំភ្លេចអ្វីដែលមិនបានការក្នុងជីវិតរបស់អ្នកចោលឲ្យអស់នោះ។
៦. ជឿជាក់លើខ្លួនឯង

នៅពេលដែលអ្នកចាប់ផ្ដើមជឿជាក់លើខ្លួនឯង អ្នកនឹងចាប់ផ្ដើមជឿជាក់រាល់ការសម្រេចចិត្តឬរាល់សកម្មភាពរបស់អ្នក ហើយវាក៏ជារឿងដ៏សំខាន់បំផុតដែលអ្នកត្រូវតែធ្វើ ព្រោះថាបើអ្នកមិនជឿជាក់លើខ្លួនឯងផងតើឲ្យអ្នកដទៃមកជឿជាក់លើអ្នកបានយ៉ាងម៉េចនោះ៕
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Fabhow
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments