ព័ត៌មានថ្មីបំផុត

ភ្ញាក់​ពី​គេង​មក​មាន​អារម្មណ៍​មិន​ស្រលះ​មែន​ទេ​?​ ចូរ​សាក​ល្បង​ដំណោះ​ស្រាយ​ទាំង​នេះ​ល​មើល៍​

Loading...
បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ការ​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​មិន​ធ្វើឲ្យ​ស្រស់ស្រាយ ទោះបីជា​គេង​បាន​គ្រប់​ហើយ​ក៏​ដោយ អ្នក​ប្រហែលជា​ត្រូវ​ដល់​ពេល​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​គេង​ហើយ​។​



​ទម្លាប់​ដែល​អ្នក​គួរតែ​ផ្លាស់ប្តូរ​នោះ​មានដូចជា​៖
  • ​ឆាប់​ចូល​គេង​ជាង​មុន ១៥​នាទី​ជា​រៀងរាល់​យប់ រហូត​ដល់​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ស្រស់ស្រាយ​។ អ្នក​ក៏​អាចដាក់​ម៉ោង​រោទិ៍​ដើម្បី​ចូល​គេង​បានដែរ​។​
  • ​នៅ​ពេល​ល្ងាចៗ ចូរ​ចៀសវាង​ការ​នៅ​កន្លែង​ដែល​មាន​ភ្លើង​ភ្លឺ​ខ្លាំង​។ រឿង​នេះ​ចង់​មានន័យ​ថា មិន​ត្រូវ​មើល​ទូរទស្សន៍ ទូរស័ព្ទដៃ តា​ប្លេត និង​កញ្ចក់​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ​។ ចូរ​ធ្វើយ៉ាងណា​ឲ្យ​បន្ទប់​គេង​មាន​ភ្លើង​ភ្លឺ​រឹមៗ​បាន​ហើយ​។​
  • ​កាលណា​អ្នក​ភ្ញាក់​ពី​គេង ចូរ​ធ្វើយ៉ាងណា​បើកភ្នែក​ទទួលយក​ភ្លឺ​ព្រះអាទិត្យ​ឲ្យបាន​មុន​គេ​។
  • ​ចូរ​ចៀសវាង​ការ​គេង​សង​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ព្រោះ​វា​នឹង​ផ្តល់​ទម្លាប់​មិនល្អ និង​មិន​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​ឡើង​ទេ​៕
ប្រភព៖ សុខភាព

No comments