ព័ត៌មានថ្មីបំផុត

អាថ៌កំបាំង​ថែរក្សា​សម្រស់​ងាយៗ​ទាំង​៥​របស់​ស្ត្រី​ជប៉ុន​ដែល​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​

Loading...
ជនជាតិជប៉ុន ពិសេសនារីៗ តែងតែទទួលបានការសរសើរពីជាតិសាសន៍ដទៃ ពីការថែរក្សាស្បែកដ៏ល្អឥតខ្ចោះរបស់ពួកគេ។ នៅពេលយើងមើលរូបថតរបស់ពួកគេ យើងនឹងគិតថាស្ត្រីទាំងនោះមានអាថ៌កំបាំងមិនតិចទេក្នុងការថែរក្សាសម្រស់។ជាការពិតទៅ អ្នកនៅតែអាចថែរក្សាស្បែករបស់អ្នកអោយស្អាត ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដែលអ្នកកើត និងរស់នៅ។ នេះគឺជាអាថ៌កំបាំងរបស់ស្ត្រីជប៉ុនដែលមានស្បែកល្អឥតខ្ចោះ។



១. សម្អាតស្បែកពីរដងក្នុងមួយថ្ងៃ
ជនជាតិជប៉ុនជឿថា រឿងសំខាន់មិនមែនជាលុយដែលចំណាយលើការថែទាំនោះទេ ប៉ុន្តែពេលវេលាដែលចំណាយទៅលើការរក្សាសម្រស់ស្បែក។ ជំហានទីមួយគឺការលាបប្រេង ដើម្បីលាងសម្អាតគ្រឿងសំអាងនៅលើផ្ទៃមុខរបស់អ្នក។ ជាប្រពៃណីស្ត្រីជនជាតិជប៉ុនតែងប្រើប្រាស់ប្រេង camellia ប៉ុន្តែយើងក៏អាចប្រើប្រាស់ប្រេងដែលសមស្របបំផុតសម្រាប់ស្បែករបស់យើង។ ជំហានបន្ទាប់គឺប្រើទឹកសម្អាតមុខឱ្យបានទៀងទាត់ ដើម្បីជ្រាបចូលទៅក្នុងស្បែកនិងលុបចោលភាពកខ្វក់។ ការអនុវត្តបែបនេះជាប្រចាំនឹងធ្វើអោយស្បែករបស់អ្នកអាចស្រូបយកការថែទាំពីផលិតផលផ្សេងទៀត។



២. ការម៉ាស្សាមុខ
ស្ត្រីជនជាតិជប៉ុន ជឿថាការម៉ាស្សាមុខជួយអោយចរន្តឈាមរត់បានល្អនិងរក្សាស្បែកឱ្យទន់។ ការម៉ាស្សាមុខជួយអោយស្បែកស្រូបយកផលិតផលថែរក្សាស្បែកបានល្អ។





៣. ងូតទឹកដើម្បីរំសាយភាពតានតឹង
ប្រទេសជប៉ុនមានវប្បធម៌ងូតទឹក ការទទួលទានទឹកក្តៅឧណ្ហៗ ប្រើប្រេងផ្សេងៗ និងដុសអំបិលនៅពេលងូតទឹក។ ពួកគេអាចសម្រាកបន្ទាប់ពីធ្វើការងាររយ:យូរ និងរំសាយពីភាពតានតឹង ហើយអាចធ្វើអោយស្បែកកាន់តែស្រស់ភ្លឺស្អាតទៀតផង។




៤. រក្សាស្បែកអោយមានសំណើមជានិច្ច
ចំនុចសំខាន់បំផុតសម្រាប់ស្ត្រីជនជាតិជប៉ុន គឺការរក្សាស្បែកអោយមានជាតិទឹកគ្រប់គ្រាន់និងមានជីវជាតិគ្រប់គ្រាន់។​​ពួកគេនិយមប្រើប្រាស់ម៉ាស់បិតមុខដើម្បីផ្តល់សំណើមគ្រប់គ្រាន់ យ៉ាងហោចណាស់រយ:ពេល ១៥នាទីជាប្រចាំ។ ម៉ាស់បិទមុខទាំងនោះមិនថ្លៃទេ ហើយវាមិនត្រូវការពេលច្រើនដើម្បីអនុវត្តផងដែរ។



៥. ទទួលទានតែបៃតងជាប្រចាំ
យើងគប្បីដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃតែបៃតងសម្រាប់សុខភាពរបស់យើង។ ជនជាតិជប៉ុន គឺជាសាក្សីមិនអាចប្រកែកបានដែលថាតែបៃតងអាចធ្វើអោយសម្រស់ស្បែកកាន់តែស្អាត។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចប្រឆាំងនឹងភាពចាស់។ ជនជាតិជប៉ុនក៏បានណែនាំតែបៃតងទឹកដោះគោផងដែរ។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments