ព័ត៌មានថ្មីបំផុត

វិធី៥​យ៉ាង​ជួយ​ឲ្យ​ទម្ងន់​របស់អ្នក​នៅ​ថេរ​

Loading...
ទម្រាំតែសម្រកទម្ងន់បានពិតជាពិបាកណាស់ដែលទាមទារឲ្យមានការព្យាយាមណាស់ ទើបបានសម្រេច។ គ្រាន់តែភ្លេចខ្លួនបន្ដិចក៏ឡើងទម្ងន់បាត់ ខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកអាចរក្សាទម្ងន់ឲ្យនៅថេរ។




១. ហាត់ប្រាណឲ្យបានទៀងទាត់
ទោះបីជាអ្នករវល់ខ្លាំងប៉ុណ្ណាក៏ដោយ គួរតែឆ្លៀតចំណាយពេលហាត់ប្រាណប្រមាណ១០ទៅ១៥នាទី ដើម្បីដុតបំផ្លាញកាឡូរីនៅក្នុងរាងកាយ។


២. កាត់បន្ថយពេលដែលនៅមុខកុំព្យូទ័រ ទូរស័ព្ទ គ្រឿងអេឡិចត្រូនិច
មនុស្សភាគច្រើនខកខានពេលហាត់ប្រាណ ដោយសារតែចំណាយពេលនៅជាមួយគ្រឿងអេឡិចត្រូនិចច្រើនពេក។ អ្នកគួរតែកាត់បន្ថយម៉ោងដែលចំណាយទៅលើគ្រឿងទាំងនោះចោលខ្លះទៅ។


៣. ប៉ានប្រមាណបរិមាណអាហារដែលទទួលទាន
ការទទួលទានអាហារដែលលើសពីតម្រូវការរបស់រាងកាយ អាចឲ្យអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័ស មួយវិញទៀតគួរតែកាត់បន្ថយភេសជ្ជៈកំប៉ុង ហើយងាកមកពិសារទឹកធម្មតាវិញទៅ។


៤. កុំបង្អត់អាហារពេលព្រឹក
អាហារពេលព្រឹកពិតជាមានសារៈសំខាន់ណាស់សំរាប់រាងកាយអ្នក ដូច្នេះហើយនៅពេលដែលអ្នកមិនបានទទួលទានអាហារពេលព្រឹក អ្នកប្រាកដជាទទួលទានអាហារបន្ថែមទ្វេរដងមិបខាន។


៥. ទទួលទានបន្លែផ្លែឈើឲ្យបាន៥ដង
នៅក្នុងបន្លែផ្លែឈើសំបូរទៅដោយវីតាមីនគ្រប់ប្រភេទ និងជាតិកាក់សសៃរ ដូច្នេះវាអាចជួយឲ្យក្រពះរបស់អ្នកកាត់បន្ថយចំណង់អាហារបានមួយកម្រិត៕


ប្រែសម្រួលដោយធានី
ប្រភព Health Beauty& Tips

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments