ព័ត៌មានថ្មីបំផុត

៣​​ដំណាក់​កាល​​ដែល​​មនុស្ស​ស្រី​ងា​យ​​ធាត់​​ជា​ទី​បំផុត​​

Loading...
នៅពេល​ដែល​អ្នក​ដឹង​ពី​ដំណាក់កាល​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយធាត់ នោះ​អ្នក​នឹងមិន​ងាយ​ឡើង​ទម្ងន់​ឡើយ​។ ហេតុអ្វី​បានជា​បែបនេះ​ទៅ​?


1.​    ​ក្រោយពេល​ដែល​អ្នក​រៀប​ការ​រួច ជា​ដំណាក់កាល​ដែល​អ្នក​ងាយ​ឡើង​ទម្ងន់​ជាទីបំផុត​។ នៅក្នុង​ដំណាក់កាល​នេះ បើ​អ្នក​មាន​ផ្ទៃពោះ នោះ​អ្នកនឹង​អាច​ញ៉ាំ​ច្រើន​ជាង​មុន​។ ជាពិសេស មាន​មនុស្ស​ស្រី​មួយ​ចំនួន​ក្រោយពេល​ដែល​រៀបការ​រួច មិន​គិត​ពី​រូបរាង​ទៀត​ទេ ព្រោះ​គេ​រវល់​រឿង​ការងារ​ផ្ទះ និង​មើលថែទាំ​កូន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ទើប​អាច​មាន​រាង​ដែល​ស្អាត​បាន​។​

2.​    ​នៅ​ចន្លោះ​អាយុ​៤០​ឆ្នាំ ក៏​ជា​ដំណាក់កាល​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយធាត់​ដែរ​។ នៅ​ដំណាក់កាល​នេះ អាចជា​ពេល​ដែល​អ្នក​រស់នៅ​បាន​សុខ​ស្រួល​។ ដូចនេះ អ្នក​នឹង​អាច​ញ៉ាំ​ច្រើនជាង​មុន​។​

3.​    ​ក្រោយពេល​ដែល​អ្នក​រាំង​រដូវ និង​ចូល​និវត្តន៍ ក៏​ជា​ពេល​ដែល​អ្នក​ងាយ​ឡើង​ទម្ងន់​ផងដែរ ព្រោះ​រាងកាយ​ដំណើរការ​មិន​ប្រក្រតី​។ ដូចនេះ វា​ងាយ​នឹង​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​ជាខ្លាំង​៕

ប្រភព៖ សុខភាព

No comments