ព័ត៌មានថ្មីបំផុត

វិធី​សង្គ្រោះ​​បឋម​ ករណីឆក់​​ខ្សែ​ភ្លើង​​

Loading...
គ្រោះថ្នាក់​នៃ​ការ​ឆក់​ចរន្តអគ្គិសនី អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ចរន្ត​ភ្លើង កម្រិត​បន្ទុកអគ្គិសនី របៀប​ដែល​ចរន្ត​អគ្គិសនី​ធ្វើដំណើរ​ឆ្លងកាត់​រាងកាយ សុខភាព​ទូទៅ​របស់​អ្នករងគ្រោះ និង​ភាព​ឆាប់រហ័ស​ដែល​បុគ្គល​នោះ​ត្រូវបាន​ទទួល​ការជួយ​សង្គ្រោះ និង​ព្យាបាល​។​



​សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​សង្គ្រោះបន្ទាន់​នៅក្នុង​មូលដ្ឋាន​ដែល​នៅ​ជិត​អ្នក​បំផុត​ភ្លាមៗ ប្រសិនបើ​អ្នក​ឃើញ​គេ​ឆក់​ខ្សែភ្លើង ហើយ​មាន​រោគសញ្ញា​ទាំងនេះ​កើតមានឡើង ៖
•​    ​បេះដូង​ឈប់​លោត​
•​    ​ចង្វាក់បេះដូង​លោត​ខុស​ចង្វាក់​
•​    ​បញ្ហា​ផ្លូវដង្ហើម​
•​    ​ការឈឺចាប់​សាច់ដុំ និង​ការ​កន្ត្រាក់​សាច់ដុំ​
•​    ​មាន​រលាក​
•​    ​ប្រកាច់​
•​    ​ស្ពឹក និង​មាន​អារ​ម្មរណ៍​ថា មាន​អ្វី​ចាក់​លើ​ស្បែក​
•​    ​បាត់បង់​ស្មារតី (​សន្លប់​)​។​

​ខណៈ​ដែល​អ្នក​កំពុង​រង់ចាំ​ជំនួយ​ពី​គ្រូពេទ្យ សូម​អនុវត្តតាម​ជំហាន​ខាងក្រោម ៖
•​    ​ដំបូង​បំផុត គឺ​ក្រឡេកមើល​ជុំវិញ​ជនរងគ្រោះ ហើយ​មិន​ត្រូវ​ប៉ះពាល់​ជនរងគ្រោះ​ឡើយ ៖ ដោយសារ​ជនរងគ្រោះ​អាច​នៅតែ​មាន​ការប៉ះពាល់​ទៅ​នឹង​ប្រភព​អគ្គិសនី ការ​ប៉ះ​ជនរងគ្រោះ​ភ្លាម​អាច​ចម្លង​ចរន្ត​មក​អ្នក​បាន​។​
•​    ​បិទ​ប្រភព​នៃ​អគ្គិសនី ប្រសិនបើ​អាច​ធ្វើទៅបាន ៖ ប្រសិនបើ​មិន​អាច​នោះទេ ចូរ​យក​ប្រភព​អគ្គិសនី​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក និង​ជនរងគ្រោះ ដោយ​ប្រើ​វត្ថុ​ស្ងួត​មិន​ចំលង​ចរន្ត​អគ្គិសនី (​ធ្វើ​ឡើង​ពី​ប្លា​ស្ទិច ឬ​ឈើ​)​។​
•​    ​ពិនិត្យ​រក​សញ្ញា​នៃ​ចរន្តឈាម​រត់ (​ការដកដង្ហើម ក្អក ឬ​ចលនា​) ប្រសិនបើ​មិន​មាន​នោះទេ សូម​ចាប់ផ្តើម​សង្គ្រោះ​បេះដូង និង​ការដកដង្ហើម​ភ្លាមៗ​។​
•​    ​ការពារ​ការចុះ​សម្ពាធ​ឈាម ៖ ដាក់​ជន​រងគ្រោះ​ចុះ ហើយ​ប្រសិនបើ​អាច​ធ្វើទៅបាន ដាក់​ក្បាល​អោយទាប​ជាង​ដងខ្លួន និង​លើកជើង​អោយ​ខ្ពស់​ជាង​បន្តិច​។​
​បន្ទាប់ពី​បាន​ឆក់​ចរន្តអគ្គិសនី បុគ្គល​នោះ​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ពិនិត្យមើល​ការរង​របួស​ផ្នែក​ខាងក្នុង​រាងកាយ បើ​ទោះបីជា​មិន​មាន​រោគសញ្ញា​ជាក់ស្តែង​ក៏ដោយ​។

​ការប្រុងប្រយ័ត្ន​
•​    ​កុំ​ប៉ះ​ជនរងគ្រោះ​ដោយ​ដៃ​ទទេ ប្រសិនបើ​គាត់​នៅតែ​មាន​នៅតែមាន​ប៉ះពាល់​នឹង​ចរន្ត​អគ្គិសនី​។​
•​    ​កុំ​នៅក្បែរ​ខ្សែភ្លើង​ដែល​មាន​បន្ទុក​ខ្ពស់ៗ​រហូត​ដល់​វា​ត្រូវ​បាន​បិទ​។ នៅ​អោយ​ឆ្ងាយ​យ៉ាងហោចណាស់ ៧ ម៉ែត ប្រសិនបើ​មាន​ដាច់​ខ្សែភ្លើង​។​
•​    ​កុំ​លើក​ជនរងគ្រោះ​ចុះឡើង លុះត្រាតែ​បុគ្គល​ម្នាក់​នោះ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ជា​បន្ទាន់​៕

ប្រភព៖ សុខភាព

No comments