ព័ត៌មានថ្មីបំផុត

ងាយៗ​ដើម្បី​ឲ្យ​ថ្ម​កុំព្យូទ័រ​របស់​អ្នក​ប្រើ​បាន​កាន់​តែ​យូរ​

Loading...
ថ្មរបស់កុំព្យូទ័រលេបថប គឺប្រៀបដូចជាមនុស្សយើងដែរ គឺយូរឬឆាប់វាគង់តែស្លាប់ ឬខូចដោយយោងទៅតាមកាលកំណត់របស់វា ឬទម្លាប់ប្រើប្រាស់របស់អ្នក ហើយវាក៏អាចប្រើបានកាន់តែយូរផងដែរ បើសិនជាអ្នកប្រើប្រាស់វាបានត្រឹមត្រូវតាមក្បួនខ្នាតខាងក្រោមនេះ។


១. កុំប្រើវារហូតដល់អស់រលត់តែម្ដង


មែនហើយការដែលប្រើប្រាស់ថាមពលថ្មរបស់កុំព្យូទ័រ រហូតដល់រលត់គឺពិតជាមិនល្អនោះទេ ទោះបីជាការរលត់ពីរ ឬបីរដង ក៏វាមិនធ្វើឲ្យថ្មខូចដែរ តែវាបែជាកាត់បន្ថយគុណភាពឬអាយុកាលរបស់ថ្មកុំព្យូទ័ររបស់អ្នកទៅវិញ អ្នកអាចកំណត់កុំព្យូទ័ររបស់អ្នកឲ្យវារលត់ដោយស្វ័យប្រវត្តិនៅពេលដែលថាមពលថ្មរបស់អ្នកសល់ ៥ទៅ១០ភាគរយទើបជាការការពារដ៏ប្រសើរ។


២. ផ្ដល់ភាពត្រជាក់ខ្លះឲ្យថ្ម




នៅពេលដែលប្រើប្រាស់កុំព្យូរទ័រលេបថបនោះ អ្នកត្រូវប្រាកដថារន្ធបញ្ចេញខ្យល់ ឬកំដៅមិនបានបិទជិតដែលអាចនាំឲ្យកុំព្យូទ័ររបស់អ្នកឡើងកំដៅលឿន ហើយបើសិនជាអាចអ្នកគួរប្រើឧបករណ៍ប្រភេទទ្រនាប់កង្ហារដាក់ពីក្រោមកុំព្យូទ័ររបស់អ្នក ដើម្បីបន្ថយកំដៅវានឹងកាន់តែប្រសើរ។



៣. ឲ្យថ្មកុុំព្យូទ័ររបស់អ្នកសម្រាកខ្លះ

បើសិនជាអ្នកត្រូវការប្រើប្រាស់កុំព្យូទ័ររបស់អ្នកជាប់ពីរ ឬបីរថ្ងៃនោះអ្នកគួរតែដោះថ្មកុំព្យូទ័ររបស់អ្នកចេញ ហើយដោតភ្លើងប្រើដោយផ្ទាល់តែម្ដង ទើបជាការប្រសើរចៀសវាការដោតចោលយូរនាំឲ្យក្ដៅថ្មនឹងខូចទៅវិញ ហើយណាមួយអ្នកក៏អាចឲ្យថ្មនោះបានសម្រាកខ្លះផងដែរ។


៤. សាកថ្មម្ដងប្រើឲ្យបានយូរ

មែនហើយ ថ្មប្រភេទខ្លះគេកំណត់អាយុកាលរបស់វាទៅតាមការដែលអ្នកសាកថ្ម ដូចនេះអ្នកសាកថ្មកាន់តែច្រើនដងវាកាន់តែឆាប់ខូច ដូចនេះយើងសូមណែនាំវិធីខ្លះៗដើម្បីឲ្យអ្នកសាកថ្មម្ដងប្រើបានយូរដូចជា៖

-កំណត់កម្រិតពន្លឺរបស់កុំព្យូទ័ររបស់អ្នកឲ្យល្មមដែលអ្នកអាចមើលបានមិនប៉ះពាល់ភ្នែក

-បិទរាល់កម្មវិធីដែលអ្នកមិនចាំបាចប្រើការដើម្បីកុំឲ្យវាដំណើរការនៅ Backgroundដែលជាការបឺតយកថាមពលថ្ម

-ចៀសវាងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយបើសិនជាអ្នកមិនចាំបាច់

-គួរតែកុំបើកវីដេអូចោលបើសិនអ្នកមិនមើលនោះទេ ព្រោះវាក៏ត្រូវការថាមពលច្រើនដើម្បីផ្គត់ផ្គង់

-បើក Sleep Mode ឬ Hibernate បើសិនជាអ្នកឈប់ប្រើប្រាស់បណ្ដោះអាសន្ន៕


អត្ថបទដោយ៖ ហ័រ ឆូវ
ប្រភព៖ entrepreneur.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
 

No comments