ព័ត៌មានថ្មីបំផុត

តិច​និច​ហ្វឹក​ហាត់​ខ្លួន​ ឲ្យ​ទទួល​បានអាហា​រូបករណ៍សិក្សា​​ដោយ​ជោគ​ជ័យ​

Loading...
ជាការពិតណាស់វាមិនដែលមាននៅសុខៗអ្នកអាចទទួលបានអាហារូបករណ៍ ទៅសិក្សានៅកន្លែងណាមួយបានដោយងាយស្រួលនោះទេ។ បើអ្នកមិនខំប្រឹងធ្វើម៉េចនឹងបានទៅ អ្នកប្រាកដជាចង់ដឹងណាស់មែនទេ ថាធ្វើដូចម្ដេចដើម្បីបានអាហារូបករណ៍ទៅសិក្សានៅកន្លែងណាមួយបាននោះ។ ខាងក្រោមនេះនឹងបញ្ចាក់ប្រាប់អ្នក។


១. ការស្រាវជ្រាវ
កុំឲ្យតែលឺថាកន្លែងណាដែលផ្ដល់អាហារូបករណ៍ អ្នកគួរតែកត់ត្រាវាទុក មិនថាអ្នកបានដឹងពីតាមរយៈអ្វីក៏ដោយអ្នកត្រូវតែកត់ត្រាទុកដើម្បីងាយស្រួលចំណាំ។

· ស្វែងរកតាមរយៈក្ដារខៀនពត៌មាននៅក្នុងសាលារបស់អ្នក

· ឧស្សាហ៍ពិនិត្យមើលការចុះផ្សាយរបស់ក្រសួងអប់រំស្ដីពីអាហារូបរកណ៍

· ប្រសិនជាស្គាល់ Website របស់សាលារៀនណាមួយ អ្នកក៏គួរតែឧស្សាហ៍ចូលឆែកមើលពត៌មានផ្សេងៗរបស់សាលានោះ

· ធ្វើការ Subscribe follow save page របស់គេហទំព័រដែលតែងតែផ្ដល់ពត៌មានពីអាហារូបករណ៍ជាដើម


២. ពត៌មានពីអាហារូបករណ៍
នៅពេលដែលបានដឹងបានលឺថាសាលាណាមួយបានផ្ដល់អាហារូករណ៍ដល់សិស្ស តើពត៌មានអ្វីដែលអ្នកគួរតែកត់ត្រាទុកជាចំណាំ។

· លក្ខខ័ណ្ឌនៃការជ្រើសរើសរបស់អាហារូបករណ៍នោះ មានដូចជា ផុតកំណត់នៅពេលណា កាលបរិច្ឆេតបេក្ខភាពដែលត្រូវជាប់បន្ដ វគ្គសំភាសន៍ជាដើម

· អាហារូបករណ៍នោះស្ដីពីអ្វី?

· លក្ខខ័ណ្ឌទិកៈនៃការជ្រើសរើសបេក្ខភាពសំរាប់អាហារូបករណ៍នេះ

· តើអាហារូបករណ៍នេះផ្ដល់ឲ្យអ្នកជាប់ ដោយសិក្សាមិនបង់ថ្លៃ១០០ភាគរយឬមានលក្ខខ័ណ្ឌអ្វីផ្សេងទៀតសំរាប់អ្នកជាប់ ត្រូវពិនិត្យមើលនិងកត់ត្រាឲ្យបានច្បាស់លាស់


៣. ធ្វើការសាកសួរ
ប្រសិនបើអ្នកគិតថាខ្លួនអ្នកមានសម្ថភាពគ្រប់គ្រាន់ឬអាហរូបករណ៍មួយនោះអំណោយផលដល់អ្នក ប៉ុន្ដែអ្នកមានបញ្ហាមួយចំនួនក្នុងរបៀបរបបនៃការដាក់អាហារូបករណ៍ទាំងនោះ។ អ្នកមិនគួរនៅស្ងៀមនោះទេ អ្នកគួរតែធ្វើការសាកសួរអ្នកដែលធ្លាប់ជាប់អាហារូបករណ៍នោះ​ដូចជា សាកសួរពីរបៀបនៃដាក់ពាក្យ ការត្រៀមខ្លួនក្នងការប្រលងទាំងសរសេរនិងសំភាសន៍ ជាដើម។


៤. ចំណេះដឹងនិងជំនាញរបស់អ្នក
ទោះបីជាការប្រលងមិនទាន់មកដល់ក៏ដោយ អ្នកមិនគួរបណ្ដោយខ្លួនពេកនោះទេ។​អ្នកត្រូវតែឧស្សាហ៍រំលឹកមេរៀនឡើងវិញ ដូចជាធ្វើលំហាត់ជាពិសេសលំហាត់ទាំងឡាយណាដែលទាក់ទងនឹងអាហារូបករណ៍របស់អ្នក។ អនុវត្ដន៍ការនិយាយជាពិសេសបើការប្រលងរបស់អ្នកមានវគ្គសំភាសន៍ជាភាសាណាមួយ អ្នកគួរតែឧស្សាហ៍និយាយ ឧទាហរណ៍ថាការសំភាសន៍ជាភាសាអង់គ្លេស ។ អ្នកគួរតែរៀនអានអត្ថបទណាមួយឲ្យលឺ រួបថតសំលេងអាននោះទុកបន្ទាប់ចាក់ស្ដាប់ឡើងវិញ ថាមានពាក្យណាខ្លះដែលអ្នកអានមិនត្រូវសូរស័ព្ទរបស់វា នឹងព្យាយាមកែរប្រែឡើងវិញ ជាពិសេសអ្នកគួរតែរៀននិយាយឲ្យបានច្រើនតាមអាចធ្វើទៅបាន។


៥. ប្រវតិ្ដរូបសង្ខេប
តាមពិតទៅជីវប្រវត្ដិសង្ខេបពិតជាសំខាន់ណាស់សំរាប់អ្នកដែលចង់បានអាហារូបករណ៍។ បើសិនជាអ្នកគួរតែដាក់អ្វីដែលកំពុងតែធ្វើនៅមុនគេ អាចនិយាយបានថាកិច្ចការដែលអ្នកធ្វើនាពេលចប្ចុប្បន្ននេះ ហើយបូករួមទាំងការងារណាដែលវាអំណោចផលដល់ការដាក់ពាក្យរបស់ ការងារអ្វីដែលជួយឲ្យអ្នកអាចអភិវឌ្ឍន៍ខ្លួនបាន។


៦. ​ចាប់ផ្ដើម កុំបង្អង់យូរ
អ្នកត្រូវតែផ្ដល់ឱកាសដល់ខ្លួនអ្នក ទោះជាប់ឬមិនជាប់ក៏ដោយយ៉ាងហោចណាស់អ្នកបានផ្ដល់ឱកាសសម្រាប់ខ្លួនអ្នកក្នុងទទួលបានអ្វីដែលថ្មី។ ការបរាជ័យជាមេរៀនមួយដែលនាំឲ្យអ្នកឈានទៅរកជោគជ័យ ចូរអ្នកកុំរាថយឲ្យសោះ។ ថ្ងៃនេះវាអាចមិនមែនជារបស់អ្នក ប៉ុន្ដែថ្ងៃក្រោយវាអ្នកជារបស់អ្នកជាមិនខាន៕


ប្រែសម្រួលដោយ ធានី
ប្រភព LIDETYS

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments