ព័ត៌មានថ្មីបំផុត

ទម្លាប់​តូច​តាច​ទាំង​​៦ អាច​សម្លាប់​ជីវិត​អ្នក​បាន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​

Loading...
ជាទូទៅ យើងតែងតែមិនចាប់អារម្មណ៍លើទម្លាប់តូចតាចមួយចំនួនប្រចាំថ្ងៃ ដែលអាចធ្វើឱ្យខូចខាតដល់រូបកាយរបស់យើង។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកត្រូវការបញ្ឈប់ភ្លាមៗ ដើម្បីឱ្យការរស់នៅមានរបៀបល្អប្រសើរ។



១. បញ្ឈប់ការកណ្តាស់

ការបញ្ឈប់ខ្លួនអ្នកពីការកណ្តាស់អាចរំខានដល់លំហូរឈាមទៅខួរក្បាលរបស់យើង។ វាកើតឡើងដោយសារតែ នៅពេលអ្នកបញ្ឈប់ការកណ្តាស់ អ្នកបិទមាត់និងក្តៀបច្រមុះ វានឹងបង្កើតសម្ពាធឡើង។ ការបញ្ឈប់កណ្តាស់អាចបណ្តាលឱ្យមានការឈឺក្បាល។ ក្នុងករណីខ្លះ វានឹងងាចបង្កបញ្ហាដូចជាការបាត់បង់សោតវិញ្ញាណជាដើម។




២. ការបាញ់ទឹកអប់ខុសក្បួនខ្នាត
ការប្រើទឹកអប់គឺមធ្យោបាយល្អក្នុងការបញ្ជៀសក្លិនមិនក្រអូប ប៉ុន្តែគ្រឿងផ្សំដែលបានប្រើនៅក្នុងទឹកអប់គឺមិនល្អសម្រាប់សុខភាពរបស់អ្នកទេ។ ទឹកអប់ត្រូវបានផលិតចេញពីសារធាតុសំយោគ ដែលមានតម្លៃថោកជាងប្រេងធម្មជាតិនិងធ្វើអោយមានក្លិនកាន់តែខ្លាំង។ គ្រឿងផ្សំទាំងនេះអាចបណ្តាលឱ្យអ្នកវិលមុខ ងងុយដេកនិងអាចខ្អួតចង្អោរបាន។







៣. ការប្រើទូរស័ព្ទមុនពេលចូលគេង
ពន្លឺពណ៌ខៀវពីទូរស័ព្ទមានលក្ខណៈខ្លាំង ដែលវាអាចកាត់បន្ថយការផលិតអ័រម៉ូនមេឡេតូនីន (អរម៉ូនដែលត្រួតពិនិត្យដំណេកប្រចាំថ្ងៃក្នុងខ្លួនមនុស្ស)។ ការរំខាននៃការគេងអាចបណ្តាលអោយមានបញ្ហាបេះដូង, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំ និងជំងឺមហារីកជាដើម។




៤. ការប្រើប្រាស់សម្ភារ:ប្លាស្ទិចសម្រាប់វេចខ្ចប់ម្ហូបអាហារ
ប្រអប់ប្លាស្ទិចមានសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ដែលគេប្រើក្នុងការរក្សាភាពបត់បែនរបស់វា ហើយសារធាតុគីមីទាំងនោះងាយស្រួលចូលទៅក្នុងម្ហូបដែលអ្នករក្សាទុក។ អ្នកគួរតែប្រើប្រអប់កញ្ចក់ ឬដែកអ៊ីណុកដើម្បីទុកអាហារ។




៥. ការសម្អាតធ្មេញភ្លាមពេក បន្ទាប់ពីទទួលទានអាហារ
អាហារនិងភេសជ្ជៈដែលអ្នកទើបតែទទួលទាន មានជាតិអាស៊ីតខ្ពស់ នៅពេលវារួមផ្សំជាមួយនឹងថ្នាំដុសធ្មេញ វាអាចបណ្តាលឱ្យមានប្រតិកម្មគីមី ដែលធ្វើអោយធ្មេញខូច។ ទន្តពេទ្យភាគច្រើនតែងតែណែនាំ អោយរង់ចាំយ៉ាងហោចណាស់ ៣០ នាទី មុនពេលដុសធ្មេញ។




៦. ស្លៀកខោខូវប៊យតឹងពេក
អ្នកគួរតែជៀសវាងការពាក់ខោខូវប៊យតឹងពេក ព្រោះវាអាចកកិតស្បែកខ្លាំងពេកដែលធ្វើអោយប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទរបស់អ្នកផងដែរ។ ពេលខ្លះវាទប់លំហូរខ្យល់ទៅជើងរបស់អ្នក ធ្វើឱ្យជើងរមាស់ តប់ប្រមល់និងហើម។





រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: bornrealist.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments