ព័ត៌មានថ្មីបំផុត

ចេះ​​តែ​​ឈឺ​ក្រពះ​ ក្រោយ​​ពី​​បាយ​​រួច​ ដឹង​​ថា​​មក​ពី​​ហេតុ​អ្វី​​ដែរ​​ទេ​?​

Loading...
ការ​ឈឺក្រពះ ឬ​ឈឺ​នៅ​ម្តង​ក្បាលពោះ​អាចជា​រឿង​មួយ​ពិបាក​ក្នុង​ខ្លួន​ណាស់​។ ប៉ុន្តែ​នៅពេល​វា​ធ្វើទុក្ខ​ម្តងៗ​ក្នុងពេល​ញ៉ាំ​អាហារ វា​តែងតែ​ប៉ះពាល់​ដល់​ចំណង់​អាហារ និង​អាហារ​ដែល​អ្នក​ធ្លាប់​តែ​ចូល​ចិត្តបាន​។ ចំពោះ​មូលហេតុ​របស់​វា​អាច​មាន​ច្រើន ប៉ុន្តែ​យក​ល្អ​គួរតែ​ស្វែងយល់​អំពី​មូលហេតុ​ធំៗ​របស់​វា​មួយ​ចំនួន​សិន​ដូច​ជា​៖


  • ​អាហារ​ធ្វើទុក្ខ មានន័យ​ថា រាងកាយ ឬ​ក្រពះ​ពោះវៀន​មិន​ព្រម​ទទួលយក​អាហារ​ដែល​អ្នក​កំពុងតែ​ញ៉ាំ​ឡើយ ដូច្នេះ​ចូរ​កត់សម្គាល់​អាហារ​ណា​ដែល​តែងតែ​ធ្វើឲ្យ​អ្នក​មាន​អាការៈ​បែបនេះ និង​ព្យាយាម​ចៀសវាង​វា​។​
  • ​មាន​បញ្ហា​អាឡែ​ហ្ស៊ី​នឹង​អាហារ ដោយ​ភាគច្រើន​មនុស្ស​យើង​អាឡែ​ហ្ស៊ី​នឹង សណ្តែកដី សណ្តែកសៀង ត្រី ទឹកដោះគោ និង​សត្វ​មាន​សំបក​
  • ពុល​អាហារ ដែល​វា​ភាគច្រើន​បង្កឡើង​ដោយ​មាន​វត្តមាន​បាក់តេរី E. coli ក្នុង​អាហារ​ដែល​ញ៉ាំ​ដែឡ​ចា​ហេតុ​នាំ​ឲ្យ​ឈឺពោះ​បែប​រមួលៗ រាក​រូស ក្អួត ក្តៅខ្លួន ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ជា​ដើម​។
  • ​មាន​ជំងឺ​ដំបៅ​ក្រពះ​
  • ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក ដែល​វា​ច្រើនតែ​បណ្តាល​ឲ្យ​ឈឺទ្រូង​ផ្នែក​ខាងក្រោម និង​មាន​លក្ខណៈ​ក្រហាយៗ​ក្នុង​ទ្រូង​
  • ​ចង្កោម​រោគសញ្ញា​រលាក​ក្នុង​ពោះវៀន ដែល​វា​ច្រើនតែ​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ពោះ និង​មិន​ស្រួល​ក្នុង​ពោះ​នៅពេល​ញ៉ាំ​អាហារ ហើយ​ក៏​បណ្តាល​ឲ្យ​ទល់លាមក​កា​ន់តែ​ខ្លាំង​ដែឬ​នៅពេល​ញ៉ាំ​អាហា​រមាន​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​
  • ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ក្នុង​ពោះ​នៅពេល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ហើយ​ការឈឺចាប់​នោះដែរ កើតឡើង​នៅ​ចំ​កណ្តាល​ពោះ ឬ​នៅ​ក្រោម​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ​។ យ៉ាងណាមិញ ការ​ឈឺពោះ​ច្រើនតែ​កើត​ឡើង​ជាមួយ​នឹង​ការ​ក្តៅខ្លួន ស្បែក និង​ភ្នែក​លឿង​៕
ប្រភព៖ សុខភាព

No comments