ព័ត៌មានថ្មីបំផុត

សិក្សា​​ពី​ថ្នាក់​ពាក្យ​ទាំង​អស់​​ក្នុង​​ភាសា​អង់​គ្លេស​

Loading...
តើអ្នក​ដឹង​ដែរទេថា នៅ​ក្នុង​ភាសា​អង់គ្លេស​មាន​ថ្នាក់​ពាក្យ​ចំនួនប៉ុន្មាន? ហើយ​មាន​អ្វីខ្លះ? សម្គាល់​ដោយ​វិធីណា? ហើយ​ប្រើប្រាស់​របៀបណា? នៅ​ក្នុង​អត្ថបទ​មួយ​នេះ អ្នក​នឹង​បាន​ស្វែង​យល់​និងដឹង​ពី​ចំណេះ​ដឹង​ទាំង​នេះ។

នៅ​ក្នុង​ភាសាអង់គ្លេស ថ្នាក់ពាក្យ ដែលភាសាអង់គ្លេសហៅថា (Part of Speech) មាន​ចំនួន​៩ ដូចជា នាម (Nouns) គុណនាម (Adjectives) កិរិយាសព្ទ័ (Verbs) គុណកិរិយា (Adverbs) សព្វនាម (Pronouns) ធ្នាក់ (Prepositions) ឈ្នាប់ (Conjunctions) ឧទានសព្ទ័ (Interjections) និង articles។

1. នាម (Nouns)

នាម​ គឺជា​ពាក្យ​ប្រើ​សម្រាប់​សម្គាល់​ឈ្មោះទីកន្លែង មនុស្ស សត្វ របស់​របរ គំនិតផ្សេងៗ។ នៅ​ក្នុង​ប្រយោគ នាម​ អាច​ដើរ​តួជាប្រធាន (Subject) ឬជាកម្មបទ (Object) របស់​ល្បះ។ នាម មាន​ដូចជា៖

· Animals: Deer, Dog, Fish, Bird, Monkey, Octopus …

· Name of people: Joe, Jeff, Theary, Andrew, Thida…

· Items: Bike, Book, Bag, Clothes, Car…

· Places: Hospital, School, Home, Office, Park…

EX: Cat eats fish.

I want to go to the hospital.

2. សព្វនាម (Pronouns)

សព្វនាម គឺជាពាក្យ​ជំនួស​ឲ្យ​នាម​ ឬសព្វ​នាម​ដែល​បាន​និយាយ​រួច​មក​ហើយ។ គេប្រើ​សព្វនាមព្រោះគេ​មិន​ចង់​ប្រើ​ពាក្យ​ច្រំដែល​ច្រើន​ដង​។ ក្នុង​ភាសាអង់គ្លេស សព្វនាម​ មាន​ចំនួន​៤ ប្រភេទគឺ សព្វនាម​ប្រធាន(Subject Pronoun) សព្វនាម​កម្មបទ(Object Pronoun) សព្វនាម​កម្មសិទ្ធិ(Possessive Pronoun) និង​សព្វនាម​ឆ្លុះ(Reflective Pronoun) ។

Ex: She is a beautiful girl. (Subject Pronoun)

I do not like him. (Object Pronoun)

This book is hers. (Possessive Pronoun)

Peter paints his room by himself all the time. (Reflective Pronoun)


3. គុណនាម (Adjectives)

គុណនាម គឺជា​ពាក្យទាំងឡាយ​ដែល​បញ្ជាក់​ន័យ​ឬរៀបរាប់​ពី​ នាម ឬសព្វនាម ។ ទីតាំង​របស់​នាម​ និង គុណនាម​នៅ​ក្នុង​ប្រយោគគឺជានិច្ចជាកាល​នៅ​ក្បែរគ្នា​។ គុណនាមមាន​ដូចជា៖ Smart, beautiful, good, bad, happy, sad, nervous, numb, famous, …

EX: Taylor Swift is a very famous singer in America.

She look nervous.


4. កិរិយាសព្ទ័ (Verbs)

កិរិយា គឺជាពាក្យ​សម្តែង​ប្រាប់​នូវ​សកម្មភាព ឬ​សភាព​លក្ខណៈ​បែប​ណា​មួយ។ នៅ​ក្នុង​ប្រយោគ កិរិយា​ គឺជា​ធាតុ​សំខាន់​មួយ​ដែល​មាន​នាទី​បំពេញ​ន័យ​និង​បង្កើត​ល្បះ​គ្រប់​គ្រាន់​បាន។ កិរិយា ​មាន​ដូចជា eat, sleep, stay, look, watch, play, go, run, cook, read…

Ex: I am always going for a walk every evening.

Ketty is eating her lunch now.


5. គុណកិរិយា (Adverbs)

គុណ​កិរិយា គឺជា​ពាក្យ​សម្តែង បញ្ជាក់​ន័យ ឲ្យ កិរិយាសព័្ទ គុណនាម និង​គុណកិរិយាខ្លួន​ឯង។ នៅ​ក្នុង​ភាសាអង់គ្លេស គុណកិរិយា ភាគ​ច្រើន​ត្រូវ​បាន​គេ​សម្គាល់​ដោយ​មាន​ (-ly)​ នៅ​ខាង​ចុងជានិច្ច។

Ex: He work silently in his office.

Hannah work perfectly fast and always finish on time.

Luara look extremely exhausted after a long trip.


6. ធ្នាក់ (Prepositions)
ធ្នាក់ គឺជាពាក្យ​សម្រាប់​ភ្ជាប់​​ នាម សព្វនាម ឬពាក្យ​ដទៃទៀត​នៅ​ក្នុង​ល្បះ។ ធ្នាក់ មាន​ដូចជា ​to, in, out, on, after, above, beside, across, toward, before, near, next to, between…

Ex: The book is on the table.

The coffee shop is near our school.


7. ឈ្នាប់ (Conjunctions)

ឈ្នាប់ ក៏​មាន​តួនាទី​ក្នុង​ការ​ភ្ជាប់​សេចក្តីដូចជា​ ធ្នាក់ ដែរ តែ​ខុសគ្នា​ត្រង់​ថា ធ្នាក់​ ភ្ជាប់ពាក្យ​និង​ពាក្យ​នៅ​ក្នុង​ប្រយោគ ប៉ុន្តែ ឈ្នាប់ ភ្ជាប់​ល្បះ​និង​ល្បះ ឃ្លា​និង​ឃ្លា ឬ ឃ្លា​និង​ល្បះ។ នៅ​ក្នុងភាសាអង់គ្លេស ឈ្នាប់​មាន​ពីរ​ប្រភេទ​គឺ Coordinating Conjunction(FANBOYS) និង Subordinating Conjunction។

Ex:

· I love cat, and I hate dog. (Coordinating Conjunction)

· Because the weather is not good, we have to cancel our picnic. (Subordinating Conjunction)

8. ឧទានសព្ទ័ (Interjections)
ឧទានសព្វ គឺជាពាក្យ​សម្តែង​នូវភាព ភ្ញាក់​​ផ្អើល ឬបង្ហាញពីស្ថានភាព​ចិត្ត​ណា​មួយ​របស់​យើង​។ ឧទានសព្វ មាន​ដូចជា Oh! Wow! Hey! Oop! Ouch! …

Ex: Hey! How are you doing today?

Oop! Sorry, I did not mean to step on your toe.


9. Article: (a, an, the)

Article គឺជា​ពាក្យ​ប្រើ​សម្រាប់​បញ្ជាក់ ឬ​បង្ហាញ​​ថា មាន​ចំនួន​មួយ (a, an) ឬ​ បង្ហាញ​ពី​ភាព​ពិសេស ជាក់​លាក់​ណា​មួយ​នៅ​ក្នុង​ល្បះ (the)។

Ex: A cat was sleeping on her pillow.

I went to your house the other day. The house was deadly quiet.


ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments