ព័ត៌មានថ្មីបំផុត

រឿង​ធំ​ៗ​៤យ៉ាង​ ដាច់​ខាត​មិន​គួរ​ធ្វើមក​លើ​តារា​និករ​ទាំង​នេះ​

Loading...
មុននឹងធ្វើអ្វីម្យ៉ាងអ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្ដធ្វើ​ ដូច្នេះហើយតើតារានិករណាខ្លះដែលអ្នកគួរតែត្រូវដឹងត្រូវលឺមុនសម្រេចធ្វើអ្វីជាមួយពួកគេ។ ខាងក្រោមនេះជារឿងធំ៤យ៉ាងដែលអ្នកគួរមិនធ្វើមកលើតារានិករទាំងនេះ។


១. មិនគួរបដិសេធមកលើតារានិករ Leo Scorpio Aquarius
មូលហេតុអ្វីបានជាអ្នកមិនគួរបដិសេធរាល់សំណើរសុំរបស់តារានិករខាងលើនេះ ពីព្រោះថាតារានិករទាំង៣នេះជាប្រភេទមនុស្សដែលមានភាពស្មោះត្រង់ ពិតត្រង់មិនវៀចវេរ និង ជាក់លាក់ ការបដិសេធមកលើតារានិករទាំងបីនេះអាចឲ្យអ្នកសា្ដយក្រោយបាន។


២. មិនគួរជឿតារានិករ Libra Arise Gemini
តើមានហេតុផលណាខ្លះដែលអ្នកមិនគួរជឿតារានិករទាំងបីនេះពីព្រោះថា តារានិករទាំងនេះមានចរិកអាត្មានិយម យល់តែចិត្ដខ្លួនឯង និងកំណាញ់ថែមទៀតផង។ មុនជឿអ្វីដែលពួកគេនិយាយត្រូវគិតគូរឲ្យច្បាស់សិន។


៣. មិនត្រូវបណ្ដោយឲ្យបាត់បង់តារានិករ Taurus Cancer Capricorn
អ្នកអាចបាត់បង់តារានិករផ្សេងទៀតបាន តែកុំឲ្យតារានិករបីខាងលើចាកចេញពីអ្នកឲ្យសោះ ពីព្រោះថាពួកគេជាមិត្ដដែលមានចរិកស្មោះត្រង់បំផុត សំរាប់ទំនាក់ទំនងជាមិត្ដភិក្ដនិងស្នេហាស្មោះត្រង់។


៤. មិនត្រូវចាកចេញពីតារានិករ Virgo Sagittarius Pisces
តារានិករទាំងបីនេះអាចដើរចេញពីអ្នកបាន ប៉ុន្ដែអ្នកមិនអាចដើរចេញពីតារានិករទាំងនេះបានទេ ពីព្រោះថា ពួកគេជាមិត្ដដែលអាចជួយរក្សាការសំងាត់របស់អ្នក មិនក្បត់អ្នក និងគិតមិត្ដភាពជាធំ៕


ប្រែសម្រួលដោយ ធានី
ប្រភព zodi.c

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments