ព័ត៌មានថ្មីបំផុត

កុំគិតចង់ស្លាប់! ប្រយោគ​សំខាន់ៗ​​ លើក​​ទឹក​​ចិត្ដ​ខ្លួន​ឯង​​ពេល​ខូចចិត្ត​ជា​ទម្ងន់​

Loading...
អ្នកណាក៏ធ្លាប់ខូចចិត្ដដែរជាពិសេសគឺរឿងស្នេហារវាងមនុស្សស្រីនិងមនុស្សប្រុស។ អ្នកទាំងនោះប្រាកដជាត្រូវការការលើកទឹកចិត្ដពីអ្នកនៅជុំវិញខ្លួនណាស់ ខាងក្រោមនេះជាប្រយោគមួយចំនួនដែលអាចលើកទឹកដល់អ្នកបានដែលអាចចាប់ផ្ដើមអ្វីសារជាថ្មី ជាពិសេសអ្នកដែលខូចចិត្ដរឿងស្នេហា។




១. វាជាធម្មជាតិ អ្នកណាក៏គេធ្លាប់ខូចចិត្ដដែរ គ្រាន់ការខូចចិត្ដក្នុងរឿងផ្សេងគ្នាតែប៉ុណ្ណោះ។

២. គេម្នាក់នោះប្រហែលជាមិនមែនជាគូព្រេងរបស់អ្នកទេ បើគូព្រេងគឺមិនព្រាត់ឡើយ។

៣. ខ្វះរូបគេម្នាក់ មិនស្លាប់ទេ ពីមុនគ្មានគេ អ្នកនៅតែអាចរស់បាន ហេតុអ្វីពេលអ្នកគ្មានគេមិនបាននោះ។

៤. បើគ្មានគេម្នាក់នោះ អ្នកប្រាកដជាខូចចិត្ដម្នាក់ឯង ប៉ុន្ដែបើគ្មានអ្នកវិញ ក្រុមគ្រួសារអ្នកទាំងមូលប្រាកដជាខូចចិត្ដខ្លាំងជាងអ្នកទៅទៀត។

៥. មិនត្រូវគិតថា គ្មានអ្នកណាស្រលាញ់អ្នកនោះទេ មានមនុស្សជាច្រើនស្រលាញ់អ្នក គ្រាន់តែគេមិនសម្ដែងចេញមកក្រៅតែប៉ុណ្ណោះ។

៦. ធ្វើដំណើរកម្សាន្ដដើម្បីទទួលបានបទពិសោធន៍ថ្មីសម្រាប់ជីវិត។

៧. ត្រូវចាំទុកថា អតីតកាលជាមេរៀន លើកក្រោយកុំដើរតាមកន្លងចាស់ឲ្យសោះ។

៨. បើសិនជាគេមិនបានមើលឃើញពីតម្លៃរបស់យើងទៅហើយ ហេតុអ្វីនៅត្រាំត្រែងជាមួយគេធ្វើអ្វីទៀត។

៩. មានពេលខ្លះការបរាជ័យក្នុងជីវិត គ្រាន់តែការតេស្ដិ៍ជីវិតមួយប៉ុណ្ណោះ។

១០. សង្សារគ្រាន់តែជាមិត្ដល្អតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ធានី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments