ចរិត៤យ៉ាងដែលរុញច្រានមនុស្សនៅក្បែរអ្នកឲ្យចាកចេញពីអ្នក
Loading...
1. ភាពអាត្មានិយម
មនុស្សម្នាក់ៗកើតមកតែងមានគំនិតគិតពីខ្លួនឯងច្រើនៗ ប៉ុន្តែសកម្មភាពអាត្មានិយមជ្រុលគឺជាសញ្ញាមួយបង្ហាញប្រាប់គេឯងថា អ្នកមិនបានគិតពីអ្នកដ៏ទៃសោះ ជាជាងខ្វល់ខ្វាយតែពីខ្លួនឯងច្រើនពេក។ បើភាពអាត្មានិយមនោះ មិនមានផលប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនអ្នកទេ វាប្រហែលជាមិនអីទេ តែពិបាកនិយាយណាស់ពីរឿងនេះនោះ។ ដូច្នេះ ដើម្បីរស់នៅឲ្យមានក្តីសុខ និងមានន័យ មនុស្សគួរតែរៀនរស់ដោយខ្វល់ពីអារម្មណ៍ ទឹកចិត្តរបស់អ្នកដទៃផង ព្រោះថា យើងមិនមែនរស់នៅតែឯងលើលោកនេះទេ។
2. មានចរិតប្រកាន់ខ្លួន
នៅក្នុងសង្គម បើអ្នកមានចរិតប្រកាន់ខ្លួនច្រើន អ្នកកំពុងតែរុញច្រានមនុស្សឲ្យចេញពីអ្នកហើយ។ មិនមានអ្នកណាម្នាក់ដែលចូលចិត្តទៅនិយាយជាមួយមនុស្សដែលពិបាកទំនាក់ទំនង ដូចអ្នក (មានចរិតប្រកាន់ច្រើន) ទេ។ មួយទៀត អ្នកក៏មិនគួរមានមោទនភាពជ្រុលចំពោះខ្លួនឯងផង។ អ្នកមិនគួរចំណាយពេល និយាយពីភាពល្អរបស់ខ្លួនឯងច្រើនពេក ព្រោះវាអាចបង្កើតអារម្មណ៍មិនសូវល្អរវាងគ្នានិងគ្នាបាន។
3. ខ្លួនឯងជាអ្នកត្រូវរហូត
ជួនកាល អ្នកខ្លះមានទំនោរទៅលើការជៀជាក់ និង ទុកចិត្តខ្លួនឯងជ្រុលពេករហូតហួសព្រំដែន។ អាកប្បកិរិយានេះក៏ជាទង្វើមួយដែលអាចបង្ហាញផងដែរថាអ្នកកំពុងតែមើលស្រាលលើសមត្ថភាព ឬ ការសម្រេចចិត្តរបស់អ្នកដទៃ។ នេះគឺជាភាពមិនត្រឹមត្រូវឡើយ។ អ្នកគួរយល់ថា មនុស្សម្នាក់ៗមិនមែនជាមនុស្សអស្ចារ្យទាំងអស់ទេ ហើយអ្នកក៏ដូច្នោះដែរ។ អ្នកគួររៀនទទួលយក និង ស្តាប់គំនិតអ្នកដទៃជាជាងការមកប្រកែកយកត្រូវតែខ្លួនឯង។
4. តែងតែត្អូញត្អែរមិនឈប់
មនុស្សដែលមានជីវិតស្រស់ស្រាយ និង មនុស្សជោគជ័យ ជាមនុស្សដែលមិនពូកែត្អូញត្អែរទេ។ អ្នកពូកែត្អូញត្អែរជាមនុស្សដែលសំបូររឿងអរិជ្ជមាននិយាយខ្លាំងណាស់ ទោះបីជាមនុស្សនៅជុំវិញខ្លួនគេកំពុងតែសប្បាយចិត្តក៏ដោយ។ អ្នកគួរតែដឹងថា កម្រិតត្រឹមណាអ្នកគួរត្អូញត្អែរ ឬ មិនគួរ ព្រោះថាមនុស្សមិនចូលចិត្តឮរឿងទាំងនោះទេ ហើយវាគួរឲ្យធុញទៀតផង។
ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ Power of Positive
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
No comments