ព័ត៌មានថ្មីបំផុត

អាថ៌កំបាំង​​សម្រាប់​​ឪពុក​ម្តាយ​​សម័យ​​ឌីជីថល​ក្នុង​ការ​ចិញ្ចឹម​​កូន​​ឲ្យ​ក្លាយ​ជា​មនុស្ស​​ល្អ​

Loading...

សម្រាប់​យុគ្គសម័យ​ដ៏​ទំនើប​នេះ ឪពុក​ម្តាយ​​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​ឪពុក​ម្តាយ​សម័យ​ឌីជីថល​ ដូច្នេះ​ពួកគាត់​ក៏​អាច​ចេះ​ប្រើ​សម័យកាល​នេះ​ដើម្បី​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ ជា​ពិសេស​កូន​ខ្លួនឯង​ឲ្យក្លាយ​ជា​មនុស្ស​ល្អ​បាន តាមរយៈ​គន្លឺះសំខាន់ៗ​ដូចខាងក្រោម​នេះ​៖១. បង្រៀនកូនឲ្យ​យល់ពី​អារម្មណ៍​អ្នកដទៃ
ការបង្រៀនកូនឲ្យចេញយល់អារម្មណ៍អ្នកដទៃ  មានន័យ​ថា​អ្នក​កំពុងតែ​បង្រៀន​ពួកគេ​អំពី​មេរៀន​ដ៏​សំខាន់ ​ទាក់ទង​នឹង​ការស្វែងយល់​អំពី​ចិត្ត​គំនិត​របស់​មនុស្ស​។
២. បង្រៀន​កូន​អំពី​ការដឹងគុណ​
ការ​ដែល​បង្រៀន​កូនអោយ​ចេះ​និយាយ​ថា ​អរគុណ​ នៅពេល​អ្នកដទៃ​ធ្វើ​ល្អ​ចំពោះ​ខ្លួន វា​ពិតជា​ជួយ​ឲ្យគេ​មាន​គុណធម៌ ​ក្នុង​ការ​រស់​នៅក្នុងស​ង្គ​មបាន។
៣. ឲ្យ​ពួក​គេ​បង្ហាញ​អារម្មណ៍​ខ្លួនឯង​
ចូរ​ឲ្យ​កូន​អ្នក​បញ្ជាក់​ពី​អារម្មណ៍​ខ្លួនឯង​ជា​និច្ច ទោះ​បី​ជា​រឿង​នោះ​ធ្វើឲ្យ​អ្នក​ខឹងក៏ដោយ​។ ជា​ឪពុក​ម្តាយ មិន​ត្រូវ​ស្តីបន្ទោស​កូន ​នូវ​អ្វី​ដែល​ជា​អារម្មណ៍​ធម្មជាតិ​ឡើយ​។
៤. មាន​ពេលទំនេរ​សម្រាប់​កូន​ជា​និច្ច​
ការទំនាក់ទំនង​គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​ឪពុកម្តាយ​។ ដូច្នេះ​ ចូរមាតាបិតា​ចេះ​សម្គាល់​អាកប្បកិរិយា​ល្អៗ​របស់​កូន និង​និយាយ​សរសើរ​កូនៗផង​ដែរ៕

ប្រភព៖ សុខភាព

No comments