ព័ត៌មានថ្មីបំផុត

៧​តិច​និច​អស្ចារ្យ​ ធ្វើ​ឱ្យ​​អ្នក​​ក្លាយ​​ជា​​អ្នក​បើក​បរ​ដ៏​ពូកែ​ម្នាក់

Loading...
វាមិនមែនជារឿងពិបាកទេក្នុងការបើកបររថយន្ត។ ប៉ុន្តែប្រសិនបើអ្នកប្រឹងប្រែងរៀនជំនាញបើកបរនេះអោយបានប្រសើរ អ្នកនឹងមានអារម្មណ៍រីករាយជានិច្ចចំពោះការបើកបររបស់អ្នក។ ខាងក្រោមនេះជាគន្លឹះទាំង៧ ដើម្បីធ្វើឱ្យការបើកបររបស់អ្នកមានសុវត្ថិភាពជាងមុន។




១. ត្រូវចាំបាច់រៀនវគ្គបើកបរអោយបានត្រឹមត្រូវវគ្គបណ្តុះបណ្តាលបើកបរ មិនមែនសម្រាប់តែអ្នកចាប់ផ្តើមបើកបរដំបូងប៉ុណ្ណោះទេ តែវាសំខាន់ផងដែរសម្រាប់អ្នកដែលធ្លាប់មានបទពិសោធន៍បើកបរ។ មិនមានអ្វីគួរអោយអាម៉ាស់ទេក្នុងការរៀនបើកបរ ព្រោះអ្នកតែងតែចង់រក្សាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ។


២. ជាន់ហ្វ្រាំងដោយប្រើជើងឆ្វេង

ការចាប់ហ្វ្រាំងជើងខាងឆ្វេងគឺជាបច្ចេកទេសដ៏លំបាកមួយដែលតម្រូវឱ្យមានការអនុវត្តច្រើន។ វាជាតិចនិចបើកបររបស់អ្នកប្រណាំងរថយន្តជំនាញ ប៉ុន្តែជំនាញមួយនេះអាចជួយអ្នកក្នុងករណីគ្រោះថ្នាក់មួយចំនួនដែរ។យ៉ាងណាក៏ដោយ តិចនិចនេះមិនណែនាំអោយប្រើចំពោះអ្នកបើកបរថ្មីដែលមានបទពិសោធន៍តិចឡើយ ព្រោះវាត្រូវការការបង្វឹកបន្ថែមពីអ្នកជំនាញបើកបរ។




៣. បើកបរផ្លាស់ទីនៅក្នុងល្បឿនដូចគ្នានឹងរថយន្តផ្សេងទៀត
អ្នកទាំងអស់គ្នាគប្បីរៀនពីក្បួនបើកបរអោយបានដឹងច្បាស់។ ប៉ុន្តែនៅពេលបើកបរមែនទែន អ្នកបើកបរមួយចំនួនមិនដែលធ្វើតាមមេរៀនទេ។ ការបើកបរក្នុងល្បឿនដែលទាបឬខ្ពស់ជាងល្បឿននៃយានជំនិះផ្សេងទៀតអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ដូច្នេះហើយ នៅពេលបើកបរអ្នកត្រូវគិតពីដង់ស៊ីតេចរាចរណ៍អោយបានត្រឹមត្រូវ។



៤. ដៃត្រូវកាន់ចង្កូតអោយបានត្រឹមត្រូវ
កាលពីមុន គ្រូបង្រៀនបើកបរបានបង្រៀនសិស្សឱ្យរក្សាដៃនៅលើចង្កូតនៅទីតាំងទី១០ និងទី២ (ដូចទ្រនិចនាឡិកា)។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រូបង្រៀនណែនាំសិស្សឱ្យរក្សាដៃនៅទីតាំងទី៩ និងទី៣ ឫ ទី៨ និងទី៤ ការកាន់ចង្កូតបែបនេះអាចធ្វើអោយអ្នកមានការគ្រប់គ្រងបានល្អប្រសើរនៅពេលបើកបរ។



៥. ប្រុងប្រយ័ត្នលើគំនូសខ័ណ្ឌពាក់កណ្តាលផ្លូវ
ការបើកបរក្នុងល្បឿនមធ្យមនឹងជួយអ្នកឱ្យជៀសផុតពីគ្រោះថ្នាក់ជាច្រើននៅផ្លូវបត់ ឫផ្លូវមានឧបសគ្គច្រើន។
អ្វីដែលគួរយកចិត្តទុកដាក់គឺ ក្នុងករណីបើកលើសទ្រូងថ្នល់ ឫបើកចូលផ្លូវកៀនជ្រុលពេក អ្នកគួរតែជាន់ហ្វ្រាំងអបៗ ដើម្បីអោយរថយន្តទៅមុខយឺតៗ ងាយស្រួលក្នុងការបង្វិលតួរថយន្ត។

៦. ចតអោយបានត្រឹមត្រូវតាមក្បួនខ្នាត
ប្រសិនបើអ្នកអាចចតឡានអោយត្រង់ស្របល្អ អ្នកនឹងមិនខ្លាចពេលចតនៅកន្លែងដែលមានមនុស្សច្រើនទេ។ លើសពីនេះ អ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងនៅពេលបើកបររថយន្ត។ ឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្ត អាចជួយអ្នកបានយ៉ាងល្អ។ វាមានប្រយោជន៍ទាំងចលនាទៅមុខនិងបញ្ច្រាស។



៧. លៃកញ្ចក់ឡានអោយមើលឃើញច្បាស់នៅគ្រប់ជ្រុង
ប្រសិនបើកញ្ចក់ចំហៀង បញ្ចាំងឃើញធំពេកពីចំហៀងឡានរបស់អ្នកមានន័យថា អ្នកកំពុងប្រើប្រាស់កញ្ចក់ បញ្ចាំងពេញលេញ។ ដើម្បីកែតម្រូវកញ្ចក់មើលខាងក្រោយឱ្យបានត្រឹមត្រូវ អ្នកគួរតែចងចាំនូវតួនាទីសាមញ្ញមួយចំនួន:
កញ្ចក់របស់អ្នកបើកបរគួរតែឆ្លុះបញ្ចាំងត្រឹមតែ១/៤ នៃរថយន្តប៉ុណ្ណោះ (ផ្នែកមួយនៃស្លាបខាងក្រោយរបស់វា) ។
កញ្ចក់ចំហៀងអ្នកដំណើរ គួរតែឆ្លុះបញ្ចាំងតែត្រឹម១/៣ ក្រោយនៃឡាន។
កញ្ចក់ខាងក្រោយរបស់រថយន្ត ត្រូវតែឆ្លុះបញ្ចាំងពីផ្នែកខាងក្រោយកណ្តាលខាងស្ដាំរបស់វា។




រៀបរៀង និងសរសេរ​ដោយ: ចន ​ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
 

No comments