ព័ត៌មានថ្មីបំផុត

តិច​​និច​​ងាយ​ៗ​​ក្នុង​​ការ​ព្យា​បាល​​ភាព​​ខឹង​​ឆេវ​ឆាវ​​របស់​ក្មេង​

Loading...
ភាព​ខឹង​ឆេវឆាវ​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការលូតលាស់​របស់​កុមារ​។ ក្មេងៗ​ជាច្រើន​អាច​នឹង​ដណ្តើម​របស់​លេង​ពី​មិត្ត​រួម​ថ្នាក់  ឬ​ស្រែក​គំហក​ដាក់​គេ​ខ្លាំងៗ​ទៀតផង​។ ដូច្នេះ ធ្វើយ៉ាងណាទៅ ទើបអាចព្យាបាលភាពខឹងឆេវឆាវរបស់ពួកគេបាន?
 


១. កុំលើក​ភាពឆេវឆាវជា​ឧទាហរណ៍​
​អ្នក​មិនត្រូវ​ព្យាយាម​ស្រែក​ដាក់ ឬ​វ៉ៃ​គេ ឬ​ប្រាប់ថា​កូន​ឯង​ជា​ក្មេង​មិន​ល្អ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ក្លាយទៅជា​វិធី​ដែល​ជំរុញ​ឲ្យគេ​កាន់តែ​ធ្វើច​រឹក​ឆេវឆាវ ឬ​កា​ចនេះ​កាន់តែ​ខ្លាំង​ទៀត​។
២. ប្រតិកម្ម​ភ្លាមៗ​
ប្រសិនបើកូនអ្នកកំពុងវ៉ៃគេ អ្វី​ដែល​អ្នក​អាច​ធ្វើបាន​គឺ ចាប់​គេ​ចេញ​ឆ្ងាយ​ពីគ្នា និង​បន្លប់​រឿង​ដែល​ធ្វើឲ្យ​គេ​ខឹង​នោះ​វិញ​។
៣. និយាយ​ជាមួយ​កូន​
​ចូរ​ឲ្យ​កូន​បន្ធូរ​អារម្មណ៍​សិន​ចាំ​ពិភាក្សា​ថា​មាន​អ្វី​កើតឡើង​។ ពេលវេលា​ដ៏​ល្អ​បំផុត​ដែលអាចដោះស្រាយ ​គឺ​ក្រោយពីពេល​គេ​បង្កបញ្ហា​រួច។
៤. ឲ្យ​រង្វាន់​លើកទឹកចិត្ត​នៅពេល​មាន​អាកប្បកិរិយា​ល្អ​
អ្នក​អាច​រៀបចំ​ជា​កាដូរ​សម្រាប់​គេ​ជាពិសេស​ នៅពេលដែល​គេ​បាន​ធ្វើ​អ្វីមួយ​ដែល​ល្អ​គ្រប់គ្រាន់​នឹង​ទទួល​រង្វាន់​។

​៥. បង្រៀន​ឲ្យ​ចេះ​ទទួលខុសត្រូវ​
ត្រូវ​បង្រៀន​គេ​អំពី​របៀប​ក្នុង​ការទទួលខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បានធ្វើ ថា​តើ​វា​មាន​ផល​បែប​ណា​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​៕

ប្រភព៖ សុខភាព

No comments