ព័ត៌មានថ្មីបំផុត

៧ចំណុច​​តូច​ៗ​​ ​វិភាគ​​បុគ្គលិក​​លក្ខណៈ​​​មនុស្ស​

Loading...
ពេល​ជួប​អ្នក​ណា​ម្នាក់​ មិន​ថា​អ្នក​ណាជាអ្នកណាទេ​តែង​តែកូនគំនិត​ក្នុង​ចិត្ត​មួយ ចង់​គិត និង ចង់​ដឹង ចង់​​វិនិច្ឆ័យ ថាតើគេជាមនុស្ស​បែបណា មានអត្តចរិតបែបណា ​ជា​និច្ច។ ពួក​គេ​តែង​នាំ​គ្នា​និយាយ​អំពី​បុគ្គលិក​លក្ខណៈ​ទូទៅ​​និង​ឥរិយាបថ​របស់​អ្នក​ដទៃ។ ខាង​ក្រោម​នេះ​ជា​របៀប​ខ្លះ​ៗ​ដែល​​អាច​ឲ្យ​គេ​​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស។



1. ភាព​ញឹក​ញាប់​ក្នុង​ការ​ឆែក​មើល​ទូរស័ព្ទ
វាគួរឲ្យ​រំខាន​ណាស់នៅពេល​ដែលអ្នក​និយាយជាមួយ​យើង លើក​ទូរស័ព្ទ​មក​ចុច​នៅ​ពេលនិយាយ​គ្នា​។ មនុស្ស​បែប​នេះ​ជា​មនុស្ស​គ្មាន​ការ​គោរព គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ គ្មាន​ជំនាញ​ក្នុង​ការ​ស្តាប់ និង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ ទូរស័ព្ទ​នេះ​អាច​លើក​លែង​បាន​ បើ​មាន​ការ​សំខាន់ឬប្រញាប់។

2. ការ​ប្រព្រឹត្តិ​ច្រំ​ដែល មាន​ទម្លាប់​ភ័យ
អាកប្បកិរិយាបញ្ជាក់​ថា​​ភ័យ​ មាន​ដូច​ជា​ការ​​កេះ​ក្រចក​ដៃ ឬ​ស្ទាប​មុខ​ស្ទាប​មាត់។ ឥរិយា​បែប​នេះ​បញ្ជាក់​ថា​ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​ល្អ​ប្រសើរ។ ជួន​កាល​ទម្លាប់​ភ័យ​​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​ដែល​គេ​ខឹង​ឬ​ធុញ​ទ្រាន់។

3. ការ​និយាយ​ទូទៅ និង​ការ​សួរ​សំនួរ

អ្នក​ដែល​ចូល​ចិត្ត​និយាយ​ពី​ខ្លួន​ឯង ជា​មនុស្ស​​មាន​អំណួត​​ចំពោះ​ខ្លួន​ឯង ហើយ​មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​ចាំ​ទទួល​ប្រយោជន៍​ពី​គេ(Takers)។ ចំពោះ​មនុស្ស​ដែល​និយាយ​តិច​ពី​ខ្លួន​ឯង ហើយ​ចូល​ចិត្ត​សួរ​សំណួរ​ ជា​មនុស្ស​ស្ងប់​ស្ងាត់​ មិន​មាន​អំណួត ព្រម​ទាំង​ជា​អ្នក​ឲ្យ​គេ (Givers)។ ចំណែក​អ្នក​ដែល​នៅ​ចន្លោះ​អ្នក​ទាំង​ពីរជា​មនុស្ស​ដែល​ពូកែ​​ក្នុង​ការ​និយាយ។

4. ទៅធ្វើ​ការ​​យឺត
ការ​មក​យឺត​បង្ហាញ​ថា​អ្នក​ខ្វះ​ភាព​ទទួល​ខុស​ត្រូវ ខ្វះ​ការ​គោរព ខ្ជិល​ គ្មាន​ចំណង់​ចំណូល​ចិត្ត និង​មាន​បំណង​ចង់​ពន្យារ​ពេល។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា មនុស្ស​ប្រភេទ​នេះ​គឺ​ជាអ្នក​ដែល​មាន​ការងារ​ច្រើន ឬអាចជា​មនុស្ស​​មាន​បទ​ពិសោធ​តិច​។​​ តែ​ទោះ​ជា​យ៉ាង​ណា ​គួរ​តែ​សួរ​គ្នា​ឲ្យ​បាន​ច្បាស់​មុន​នឹង​វិនិច្ឆ័យ​។​

5. អក្សរ​សរសេរ​ដៃ
គេ​ជឿ​ថា​អ្នក​ដែល​សរសេរ​អក្សរ​ដិត​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ ​ងាយ​​ខូច​ចិត្ត។ ភាព​ទ្រេត​របស់​អក្សរ​អាច​មើល​ដឹង​ថា​អ្នក​នោះ​អៀន​ឬ​មិនអៀន ហើយការ​សរសេរ​ដោយ​មាន​និង​គ្មាន​របៀប​បង្ហាញ​ពី​របៀប​និង​ការ​រៀប​ចំ​ធ្វើ​អ្វី​មួយ។

6. ការ​ប្រើ​ Eye contact
អ្នក​ដែល​ប្រើ​វា​ក្នុង​លក្ខណៈ​ខ្លាំង​ក្លា(១០០%) មាន​ន័យ​ថា​អ្នក​នោះ​មាន​ការ​ខឹង​ និង​ព្រួយ​បារម្ភ។ ហើយ​បើ​អ្នក​ដែល​មើល​ភ្នែកអ្នក​ដទៃ​តិច​ពេល​និយាយ​គ្នា គេ​ថា​អ្នក​នោះ​គ្មាន​ចំណាប់​អារម្មណ៍ អៀន ឬ​ខ្មាស់​ដោយ​ប្រការ​ផ្សេង​ៗ។ អ្នក​ដែល​គេ​ចាត់​ទុក​ថា​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ រួស​រាយ​រ៉ាក់​ទាក់ ជា​អ្នក​ប្រើ Eye contact បាន៦០%។​

7. របៀប​អ្នកណាម្នាក់ចាត់ទុក​អ្នក​បម្រើ​និង​អ្នក​ទទួល​ភ្ញៀវ
មនុស្ស​ម្នាក់​ៗ​មាន​ការ​ប្រព្រឹត្តិ ​ផ្សេង​ៗ​គ្នា ​ទៅ​លើ​មនុស្ស​ខុស​ៗ​គ្នា។ នៅពេលគេគោរពអ្នក​មាន​ឋានៈ​ខ្ពស់​ឬ​មនុស្ស​សំខាន់​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ចរិក​ពិត​របស់​គេ​តែ​ប៉ុណ្ណោះ។ តែ​របៀប​គេ​ធ្វើ​ចំពោះ​អ្នក​បម្រើ​ទើប​ជា​ចរិតពិតរបស់គេ។



ប្រភព៖ Business Insider
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
 

No comments