ព័ត៌មានថ្មីបំផុត

ឱសថ​ធម្មជាតិ​ តម្លៃ​ថោក​ តែ​​បំបាត់​​ស្នាម​​យ៉ាង​​មាន​​ប្រសិទ្ធភាព​

Loading...
នៅពេលដែលអ្នកមានសម្លាកនៅលើខ្លួនជាពិសេសនៅលើផ្ទៃមុខអាចបង្កជាបញ្ហាមួយដល់អ្នក។ វាអាចធ្វើឲ្យអ្នកខ្វះទំនុកចិត្ដលើខ្លួនឯង ប៉ុន្ដែនេះលែងជាបញ្ហាទៀតហើយ ខាងក្រោមនេះជាឱសថធម្មជាតិដែលងាយស្រួលរកនិងមិនប៉ះពាល់ដល់សុខភាពថែមទៀតផង។




១. ក្រូចឆ្មារ
ផ្លែក្រូចឆ្មារសម្បូរទៅដោយវីតាមីនស៊ី ដែលជួយកម្ចាត់បាក់តេរី ជួយបន្តឹងស្បែកមុខ​ បំបាត់ស្លាកស្នាម និងធ្វើស្បែកភ្លឺរលោង។ អ្នកគ្រាន់តែយកក្រូចឆ្មាមកលាយជាមួយម្សៅសូដា រួចមកជូតលើផ្ទៃមុខ ប៉ុន្ដែបើអ្នកមានបញ្ហារមាស់អ្នកគួរតែបញ្ឈប់សកម្មភាពនេះទៅ។


២. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើពិតជាមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពស្បែក ដើម្បីកម្ចាត់សម្លាកនៅលើស្បែកអ្នកគ្រាន់តែ ជែលរបស់ប្រទាលកន្ទុយក្រពើមកលាបនៅលើស្បែកដែលមានស្នាមសម្លាក រួចទុក៣០នាទីចាំលាងទឹកចេញ ប៉ុន្ដែបើអ្នកមានអាការៈរមាស់អ្នកគួរតែលាងទឹកចេញជាបន្ទាន់។


៣. រមៀត
មិនខុសគ្នាពីប្រទាលកន្ទុយក្រពើប៉ុន្មាននោះទេ រមៀតគឺល្អសម្រាប់សម្រស់ អ្នកគ្រាន់តែយករមៀតមកកិនឲ្យម៉ត់ឬប្រើម្សៅរមៀត មកលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោជូ អ្នកអាចបន្ថែមទឹកក្រូចឆ្មាបន្ដិច រួចយកមកលាបនៅលើផ្ទៃមុខ ឬកន្លែងដែលមានស្នាមសម្លាកទុករយៈពេល២០នាទីចាំលាងទឹកចេញ។


៤. ដំឡូង
ដំឡូងអ្វីក៏បានដែរ ក៏អាចជួយកម្ចាត់ស្នាមសម្លាកពីលើស្បែករបស់អ្នកបានដែរ អ្នកគ្រាន់តែយកដំឡូងនោះទៅឬកិន រួចយកទឹកដំឡុងមកលាបជូតដុសនៅលើស្បែកដែលខូច ទុកចោល៣០នាទីចាំលាងទឹកចេញ៕


ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Health Beauty &Tips Magazine

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments