ព័ត៌មានថ្មីបំផុត

វិធីសាស្ត្រ​ក្នុង​ការ​ស្វែង​រក​ពត៌មាន​ក្នុង​ Google​ ប្លែកៗ​ដែល​​យើង​​កម្រ​ប្រើ​ប្រាស់

Loading...
ជាការពិតណាស់ គេហទំព័រ Google ដែលផ្ដល់មុខងារស្វែងរកពត៌មានផ្សេងៗ នៅលើអ៊ិនធើណេតពិតជាមានភាពងាយស្រួលនិងរហ័សថែមទៀតផង យើងទាំងអស់គ្នាបាននឹងកំពុងប្រើប្រាស់វាទៅតាមតំរូវការនានារបស់ខ្លួន។ ប៉ុន្តែបើតាមរបាយការណ៍ផ្ទាល់របស់ Google បានអោយដឹងថាមនុស្សយើងម្នាក់បានចំណាយពេលយ៉ាងតិច៤ម៉ោង ក្នុងមួយសប្ដាហ៍នៅលើគេហទំព័រមួយនេះ ដោយសារតែមិនអាចស្វែងរកពត៌មានដែលខ្លួនត្រូវការពិតប្រាកដ។ ថ្ងៃនេះយើងសូមធ្វើការលើកយកនូវវិធីសាស្រ្តមួយចំនួន ដែលប្រហែលជាអាចជួយលោកអ្នកស្វែងរកពត៌មានដែលលោកអ្នកត្រូវការបាន ឆាប់រហ័សជាងមុន។


១. ការប្រើប្រាស់សញ្ញាធ្មេញកណ្ដុរ
ប្រសិនបើលោកអ្នកត្រូវការស្វែងរកពត៌មានដែលមានពាក្យពីររឺច្រើនជាប់គ្នាតែម្ដង Google ប្រហែលជាផ្ដល់លទ្ធផលដោយបំបែកពាក្យទាំងនោះដែលពុំមែនជាអ្វីដែលលោកអ្នកត្រូវការ។ សាកល្បងប្រើប្រាស់សញ្ញាធ្មេញកណ្ដុរនៅសងខាងពាក្យ រឺឃ្លានោះ​ នោះលោកអ្នកនឹងអាចទទួលបានលទ្ធផលដែលលោកអ្នកត្រូវការ។
ឧទាហរណ៍៖ “Top Gun”





២. ការប្រើប្រាស់សញ្ញាដក
នៅពេលខ្លះដោយសារតែពាក្យដែលលោកអ្នកកំពុងធ្វើការស្វែងរកនោះ ត្រូវបានស្វែងរកដោយអ្នកដទៃ ដោយភ្ជាប់ជាមួយនឹងពត៌មានពេញនិយមផ្សេងទៀតនោះ លោកអ្នកប្រាកដជាទទួលបានលទ្ធផលដោយភ្ជាប់មកជាមួយនឹងពត៌មានទាំងនោះផងដែរ។ អញ្ចឹងលោកអ្នកអាចសាកល្បងស្វែងរកពាក្យដែលលោកអ្នកត្រូវការដោយភ្ជាប់ជាមួយនឹងសញ្ញាដកជាមួយនឹងពត៌មានដែលលោកអ្នកមិនត្រូវការ។


ឧទាហរណ៍៖ “Top Gun” -cruise





៣. ការប្រើប្រាស់សញ្ញាផ្កាយ
សញ្ញាផ្កាយនេះតំណាងអោយពត៌មានដែលមិនពេញលេញ ដូចជាពាក្យដែលលោកអ្នកដឹងតែមួយកំណាត់ខាងមុខ រឺខាងក្រោយ នោះលោកអ្នកអាចប្រើប្រាស់សញ្ញាផ្ដាយនេះជំនួយអោយពត៌មានដែលលោកអ្នកមិនដឹង ហើយ Google នឹងបំពេញវាអោយអ្នក។

ឧទាហរណ៍៖ លោកអ្នកអាចសាកល្បងស្វែករក Whether you *that you can, or that you can’t, you are usually right​ លោកអ្នកនឹងទទួលបានពត៌មានពេញលេញនៃសុភាសិតនេះ រឺក៏លោកអ្នកអាចប្រើប្រាស់ជាពាក្យ inst* នោះលទ្ធផលដែលចេញមកអាចជា instagram, institute រឺ instructor






៤. ស្វែងរកពត៌មានដែលនៅចន្លោះឆ្នាំរឺលេខ
ប្រសិនបើលោកអ្នកចង់បានពត៌មានដែលនៅចន្លោះឆ្នាំណាមួយ លោកអ្នកអាចប្រើប្រាស់សញ្ញាចុចពីរជាមួយនឹងដកឃ្លា ដែលជាការសរសេរដើម្បីប្រាប់ទៅ Google ថាលោកអ្នកកំពុងតែស្វែងរកពណ៌មានដែលនៅចន្លោះនោះ។
ឧទាហរណ៍់៖ បើលោកអ្នកចង់បានពណ៌មានទាក់ទងនឹងប្រធានាធិបតីរបស់សហរដ្ឋអាមេរិច នៅចន្លោះឆ្នាំ១៩៥០ដល់២០០០ លោកអ្នកអាចវាយបញ្ចូល U.S. presidents 1950.. 2000 នោះវានឹងបង្ហាញពត៌មានដែលលោកអ្នកត្រូវការ។




៥. ស្វែករកគេហទំព័រស្រដៀងគ្នា
ដើម្បីស្វែងរកគេហទំព័រដែលស្រដៀងនឹងគេហទំព័រដែលលោកអ្នកធ្លាប់ប្រើ អ្នកអាចប្រើប្រាសពាក្យ related: នៅខាងមុខគេហទំព័រនោះ។

ឧទាហរណ៍៖ លោកអ្នកចង់បានគេហទំព័រដែលស្រដៀងនឹង nationalgeographic.com នោះលោកអ្នកអាចវាយបញ្ចូល related:nationalgeographic.com នោះលទ្ធផលនឹងចេញគេហទំព័រដែលស្រដៀងគ្នា។





អត្ថបទដោយ៖ ហ័រឆូវ
ប្រភព៖ lifehack.org


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments