ព័ត៌មានថ្មីបំផុត

រៀន​វេយ្យាករណ៍​អង់គ្លេស​ កិរិយាភ្ជាប់​ (Linking verbs)

Loading...
Copular ឬ linking verbs គឺជាកិរិយាស័ព្ទ​ក្នុង​ភាសាអង់គ្លេសទាំង​ឡាយ​ណាដែល​មាន​តួនាទី​ភា្ជប់​ ​ប្រធាន (subject) ​ទៅ​កាន់កម្ម​បទ​ (object) ឬ ទៅកាន់ផ្នែក​ទាំងអស់របស់​ល្បះ​។ Linking Verbs មិន​មែន​ជា​កិរិយា​បង្ហាញ​ពី​សកម្ម​ភាព​ឡើយ (action) តែ​វា​បង្ហាញ​ពី​ស្ថានភាព​​​អ្វី​មួយបក​ស្រាយ​ក្នុង​ប្រយោគ​​ប៉ុណ្ណោះ (the state of being)។

តើ​ linking verbs មាន​កិរិយា​សព័្ទ​អ្វី​ខ្លះ?
· linking verb ក្រុមដំបូង ​ដែលគេ​ភាគ​ច្រើន​បាន​ស្គាល់​មក​នោះ​ គឹជា Verb to be ក្នុង​គ្រប់ទម្រង់ទាំងអស់ (in all form)។ គេ​ប្រើ​ប្រាស់​វា​ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​ស្មើ​គ្នា៖

Ex: She is happy. [Verb to be (is) នៅទី​នេះ មាន​នាទីបំពេញ​ន័យ​ ក៏ដូចជាភ្ជាប់​ប្រធាន she ​ជាមូយ​កម្មបទ happy​ បង្កើត​បាន​ប្រយោគពេញ​លេញ​មួយ។ ជាថ្មី​ម្តង​ទៀត Linking verbs មិន​មែន​ជា​កិរិយា​ធ្វើ​សកម្មភាព​ទេ។]

ឧទាហរណ៍​បន្ថែម៖
  •  She is angry with you. ​
  • Mary was fat. 
  • He is a bad guys. 

· ក្រៅពី​នេះ កិរិយាស័ព្ទ​ដែលត្រូវ​បាន​គេ​សម្គាល់​ថា​ជា linking verbs គឺជា​កិរិយា​ទាំង​ឡាយ​ណា​ដែល​ពិពណ៌នាអំពី ស្ថានភាពណាមួយ (the state of being) ឬ ជា​កិរិយាបង្ហាញពីឥន្ទ្រីយារម្មណ៍ (senses)។ ដដែល វា​មិន​បាន​បង្ហាញ​សកម្មភាព​ទេ។

Ex: You look tired. [នៅ​ក្នុង​ប្រយោគ​មួយ​នេះ look មិន​បាន​បង្ហាញ​ពី​ការ​ធ្វើ​សកម្មភាព​មើល​ណា​មួយ​ទេ គឺវា​បង្ហាញ​ពី​ស្ថានភាព ការដឹង​ដោយ​អារម្មណ៍។]

ឧទាហរណ៍បន្ថែម៖
  •  She appeared to be very nervous. 
  • Peter looks so handsome today. 
  •  I feel lonely. 

Linking verbs នៅ​ក្នុង​ក្រុម​នេះ មាន​ដូចជា៖

Feel,       appear,                  remain,                  sound,                   smell,                     taste,                 Seem,     Stay,       continue,              become,                grow,                     stand,                     turn,       prove …

Note: មាន​ពេល​ខ្លះ កិរិយាទាំង​នេះ​ក៍​មិន​បាន​ដើរតួ​ជា​ Linking verbs ដែរ គឺ​នៅ​ពេល​ណា​ដែល​កិរិយា​ទាំង​នេះ​មាន​សកម្មភាព

Ex:

Linking verb: She appeared very nervous when she saw you.

Action Verb: She appeared at the party with her boyfriend last night.

Note: បន្ទាប់​ពី​ប្រើ Linking Verb នៅ​ក្នុង​ល្បះ ពាក្យ​បន្ទាប់​ពី Linking Verb គឺជា​ គុណនាម ជានិច្ច។

Ex:

She is happy.

That soup taste awful.

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments