ព័ត៌មានថ្មីបំផុត

មក​រៀន​ថត​រូប​ Portrait Lighting​ ជាមួយ​ Apple​ ទាំង​អស់​គ្នា​

Loading...
កាលពីថ្ងៃអង្គារកន្លងទៅនេះ Apple បានបង្ហោះវីដេអូចំនួនពីរនៅលើ Channel Youtube របស់ខ្លួនដើម្បីបង្ហាញពីមុខងារដ៏ថ្មីស្រឡាងដែលមានឈ្មោះថា Portrait Lighting។


មុខងារថ្មីនេះមានបំពាក់លើទូរស័ព្ទ iPhone ម៉ូឌែល 8Plus និង X ដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ Portrait Lighting ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់នូវបទពិសោធន៍ការថតរូបថ្មី នៅលើទូរស័ព្ទដែលផ្ដល់គុណភាពមិនចាញ់ការប្រើប្រាស់កាមេរ៉ាប៉ុន្មានឡើយ ដែល Apple បានជោគជ័យម្ដងហើយ កាលពីពេលដែលវាបានបញ្ចេញមុខងារ Portrait Mode នៅលើ iPhone 7Plus ដែលអាចថតរូបព្រិលខាងក្រោយបានដូចទៅនឹងកាមេរ៉ា DSLR អាជីពទៀតផង។ អ្វីដែលពិសេសជាមួយនឹងមុខងារថ្មីនេះគឺលោកអ្នកអាចធ្វើការថតរូបផ្ទាល់ជាមួយមុខងារនេះតែម្ដង រឺថតរូបធម្មតាហើយធ្វើការកែកុនជាក្រោយក៏បានដែលមុខងារ Portrait Mode គឺពុំអាចធ្វើបានឡើយ។

កុំអោយខាតពេលយូរ តោះមកមើលវីដេអូនេះទាំងអស់គ្នា។ ដែលវីដេអូទី១ និយាយអំពីវិធីថតជាមួយមុខងារនេះ និងវីដេអូទី២ ដែលនិយាយអំពីការកែកុនរូបដោយប្រើមុខងារនេះទៀតផង។



មុខងារ Portrait Lighting មាន effect ដល់ទៅ ៥ ដូចជា៖

1. Natural Light

2. Studio Light (ធ្វើអោយមុខភ្លឺជាងមុន)

3. Contour Light (បន្ថែមស្រមោល)

4. Stage Light (ធ្វើអោយផ្ទៃខាងក្រោយងងឹតដើម្បីអោយឆ្លុះមុខរបស់អ្នក)

5. Stage Light Mono (ដូចទៅនឹង Stage Light ដែរតែមានតែពណ៌សនិងខ្មៅ).

អត្ថបទដោយ៖ ហ័រឆូវ
ប្រភព៖ macrumors.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments