ព័ត៌មានថ្មីបំផុត

តោះ!​ រំលឹក​មេរៀន​ចាស់​ រៀន​ពី​ឃ្លា​គុណ​នាម​ (Adjective Clause)

Loading...
តើ​អ្ន​កដឹងទេថា អ្វីទៅជាឃ្លាគុណនាម? វេយ្យករណ៍និង​សំណង់​ប្រយោគ​ពិតជាមាន​ច្រើន​ ដែល​ពេល​ខ្លះធ្វើ​ឲ្យ​អ្នក​សិក្សា​មាន​ការភ័ន្ទ​ច្រលំ និង​មិន​សូវ​ច្បាស់។ នៅក្នុងអត្ថបទនេះ យើង​នឹង​និយាយ​ថា​អ្វីទៅជាឃ្លាគុណនាម ហើយ តើ​ត្រូវ​ប្រើ​ឃ្លានេះ​ក្នុង​ភាសាអង់គ្លេស​យ៉ាង​ដូច​ម្តេច។

តើអ្វីជា ឃ្លាគុណនាម (Adjective Clause)?

ឃ្លាគុណនាម គឺជា​ឃ្លារណប​របស់​ប្រយោគ ដែលភាគច្រើន​គេ​តែង​ឃើញ​នាំ​មុខ​ដោយ សព្វនាមឈ្នាប់​ (relative pronoun and relative adverb)។ ឃ្លាគុណនាម​ ដើរតួរជាគុណនាមនៅ​ក្នុង​ល្បះ មាន​តួនាទីសម្រាប់​បញ្ជាក់​ន័យ​ឲ្យ​នាម ឬ ផ្តល់​ពត៌មាន​បន្ថែមអំពីនាម​របស់​ល្បះ។ ឧទាហរណ៍៖ The man who is standing near the window is my brother. (who is standing near the window នៅ​ក្នុង​ល្បះនេះ​គឺ​ដើរ​តួរជា​គុណនាម បញ្ជាក់​ន័យ​ឲ្យ​នាម​ប្រធានគឺ The man)

តើអ្វីជា relative pronoun និង​ relative adverb?
:
  1. Relative pronoun: គឺជា​សព្វនាម​ឈ្នាប់ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ជំនួស​ន័យ​ឲ្យកន្សោមនាម ឬ សព្វនាម​ណាមួយ​នៅក្នុង​ល្បះ។ វាបង្កើត​បាន​ជា​ឃ្លា​រណប។ Relative pronoun នៅ​ក្នុង​ភាសា​អង់គ្លេស​មាន​ដូចជា Who, Whom, Which, That,​ and Whose (+Noun)​។ Who, Whom,​ Whose គឺជា​សព្វនាម​ប្រើ​សម្រាប់សម្គាល់​មនុស្ស។ Which, That​ គឺជា​សព្វនាម​ប្រើ​សម្រាប់ស​ម្គាល់​វត្ថុឬសត្វ។ 

Ex:

· Thida, who is the smartest kid in the class, has never had any trouble.

· The book which is on the table is mine.

· The girl whom I talked to last night is my boss.

2.  Relative Adverb: គឺជាពាក្យ​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជំនួស​ន័យ​ឲ្យ​កន្សោមមានធ្នាក់ (prepositional phrase) បង្កើត​បាន​ជាឃ្លារណប។ Relative Adverb មាន​ដូច​ជា Where, When and Why. 

Ex:

· New Year is the first day when we met.

· I have always wanted to live in the countryside where my great grandparents used to live.ការ​ប្រើប្រាស់សព្វនាមឈ្នាប់ និង ឃ្លាគុណនាម៖

· សព្វនាម​ឈ្នាប់ប្រើជា​ប្រធាន៖

Ex:

- I saw a man who is my uncle.

- People who have mentally ill are always sensitive.

- The place where people usually visit in Cambodia is Phnom Penh.

(ឃ្លាគុណនាម​ដែល​មាន​នៅ​ក្នុង​ល្បះ​ខាង​លើ​ទាំង​អស់​គឺមាន​មុខងារ​ដូច​គ្នា​ទាំង​អស់។ សព្វនាម​ឈ្នាប់ Who, who, where, របស់​ឃ្លាគុណនាម​ទាំងបី​មាន​នាទីប្រធាន មានន័យ​ថា វាបញ្ជាក់​ន័យភ្លាមៗឲ្យ​ប្រធាន​នៅខាង​មុខ។)

· សព្វនាម​ប្រើជាកម្មបទ៖

Ex:

- People like going to the supermarket where they can shop unlimitedly.

- Thida want to buy a book which is about self-development.

- We always go to our cousin house which is located not far from our place.

(ឃ្លាគុណនាម​ដែល​មាន​នៅ​ក្នុង​ល្បះ​ខាង​លើ​ទាំង​អស់​គឺមាន​មុខងារ​ដូច​គ្នា​ទាំង​អស់។ សព្វនាម​ឈ្នាប់ Where, which, which នៅ​ក្នុង​ប្រយោគ​នីមួយៗគឺជា​ឈ្នាប់​ដែល​បញ្ជាក់​ន័យ​ឲ្យ​កម្មបទ​របស់​ឃ្លាខាង​មុខ។ ឧទាហរណ៍ដូចជា ក្នុង​ប្រយោគទី១ where បញ្ជាក់ន័យ​ឲ្យ supermarket ដែល​មាន​នាទីជា កម្មបទ។ ហេតុនេះ Where គឺជា​កម្មបទ)

ប្រភេទ​ឃ្លាគុណនាម៖
នៅ​ក្នុង​ភាសាអង់គ្លេស ឃ្លាគុណនាម​មាន​ពីរ​ប្រភេទ៖ Non-defining និង Defining Clause.

· Non-Defining Clause: គឺជា​ប្រភេទឃ្លាគុណនាម​ដែលមិន​បាន​សំដៅ​លើ​អ្វី​មួយ​ច្បាស់​លាស់។ នៅ​ក្នុង​ Non-Defining Clause សព្វនាម​ឈ្នាប់​មិន​បាន​ប្រាប់​ច្បាស់​ថាជាអ្នក​ណា ឬ អ្វី​មួយ​ជាក់លាក់ទេ។ នៅ​ក្នុង​ល្បះ​នេះ នៅ​ជុំវិញ ឬ ខាង​មុខ ឃ្លាគុណនាម គេ​មិន​ប្រើ Comma (,) ឡើយ។

Ex:

- The man who is sitting near the window is crying right now. ( Who is sitting near the window ជា​ឃ្លារណប​បង្ហាញពី The man. នៅ​ក្នុង​ល្បះនេះ ឃ្លាគុណនាម​សំខាន់​ណាស់​ មិន​អាច​ខ្វះ​បាន ព្រោះ​បើ​គ្មាន​វា យើង​មិន​អាច​នឹង​ថា the man នោះជា​អ្នក​ណាទេ។ ហេតុនេះ គេ​មិន​ប្រើ comma ក្នុង​ល្បះ​នេះ​ឡើយ។)


· Defining Clause: គឺជា​ប្រភេទឃ្លាគុណនាម​ដែលមិន​សូវ​សំខាន់​នៅ​ក្នុង​ល្បះ ហើយ​ភាគច្រើនត្រូវ​បាន​ប្រើ​គ្រាន់​តែ​សម្រាប់​បំពេញ​​បន្ថែម​ប៉ុណ្នោះ។ នៅក្នុង​ Defining Clause ប្រធាន​ត្រូវ​បាន​ប្រាប់​ច្បាស់​ៗ​រួចទៅ​។ នៅ​ក្នុង​ល្បះ​នេះ នៅ​ជុំវិញ ឬ ខាង​មុខ ឃ្លាគុណនាម គេ​ត្រូវ​ប្រើ Comma (,) ជា​ដាច់​ខាត។

Ex:

- Thida, who is sitting near the window, is crying right now. ( Who is sitting near the window ជា​ឃ្លារណប​បង្ហាញពីបំពេញ​ន័យ​បន្ថែម​ឲ្យ​ Thida. នៅ​ក្នុង​ល្បះនេះ ឃ្លាគុណនាមមិន​សូវ​សំខាន់ទេ​ ហើយទោះបីជា​​គ្មាន​វា យើងក៏​ដឹង​ហើយ​ដែរ​ថា អ្នក​ដែល​ធ្វើ​សកម្មភាពគឺ Thida។ ហេតុនេះ នៅក្នុង​ល្បះ​នេះ គេ​ប្រើ comma)

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  No comments