ព័ត៌មានថ្មីបំផុត

វីធី​សាស្ត្រ​ខ្លះ​ៗ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល

Loading...


មនុស្ស​ភាគច្រើន​មាន​ការ​លំបាក​នៅ​ក្នុង​ការ​គេង​នៅ​ពេល​យប់​ណាស់។ អ្នក​ខ្លះ​មាន​បញ្ហា​គេង​មិន​លក់ អ្នក​ខ្លះ​គេង​មិន​ស្កប់​ស្កល់ ហើយ​អ្នក​ខ្លះ​ពិ​បាក​ងើប​នៅ​ពេល​ព្រឹក​ជា​ដើម។ ក្នុង​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​នេះ ខាង​ក្រោម​ជា​​វិធី​សាស្ត្រ​ជួយ​ឲ្យ​គេង​លក់ស្រួល៖

1. រៀប​ចំ​បន្ទប់​គេង​ឲ្យ​សម​បន្ទប់​គេង៖

បន្ទប់​គេង​របស់​យើង​ជា​កន្លែង​សម្រាក​របស់​យើង។​ វា​មិន​មែន​ជា​កន្លែង​មើល​ទូរទស្សន៍ ឬ​កន្លែង​ធ្វើ​ការ​ទេ។ ជា​ពិសេស​បើ​សិន​ជា​អ្នក​ដាក់​គ្រឿង​អេឡិច​ត្រូនិច​ដូច​ជា​កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ​ នៅ​ក្បែរ​កន្លែង​គេង វា​ជា​ការ​រំខាន​ខ្លាំង​ដល់​ដំណេក​ដែរ។

2. បង្កើត​ទម្លាប់​គេង​ឲ្យ​ទៀង​ទាត់៖

ខួរ​ក្បាល​ក៏​ដូច​ជា​រាង​កាយ​របស់​យើង​​អាច​ធ្វើ​ការ​បាន​ល្អពេល​យើង​មាន​ទំលាប់​ច្បាស់​លាស់។ ការ​គេង​ក៏​ដូច​គ្នា​។ យើង​ត្រូវ​មាន​ទម្លាប់​ល្អ​មុន​ពេល​ចូល​គេង ហើយ​ត្រូវ​ចូល​គេង​ឲ្យ​បាន​ទៀងទាត់​រាល់​ថ្ងៃ។ ​ធ្វើ​បែប​នេះ​អាច​ឲ្យ​យើង​មាន​គេង​លក់​ស្រួល​ហើយ​ភ្ញាក់​ឡើង​ស្រស់​ស្រាយ។

3. ញ៉ាំ​អាហារ​មានអរម៉ូន​ល្អ​បន្ថែម៖




ផ្លែឈើ​​គឺជា​អាហារ​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ផ្លែ​ឈើ​​ដែល​ណែ​នាំ​ឲ្យ​ញ៉ាំ​បន្ថែម​មាន​ផ្លែ​ឆឺរី​កក្រហម និង ចេកទុំ។

4. ការ​ធ្វើ​លំហាត់​ប្រាណ៖ 




ហាត់​ប្រាណ​​ទៀង​ទាត់​ពិត​ជា​ជួយ​ឲ្យ​អ្នក​គេ​ង​លក់​ស្រួល​។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ទេ តែ​វា​ថែម​ទាំង​ឲ្យ​យើង​មាន​ថាមពល​គ្រប់​គ្រាន់​ក្រោក​ឡើង​នៅ​ពេល​ព្រឹក​ទៀត​ផង។ តែ​កុំ​ហាត់​ប្រាណ​ភ្លាម​ចូល​គេង​ភ្លាម ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គេង​មិន​លក់ដែរ។

5. ផឹក​ទឹក​ដោះគោ​ក្តៅ​ៗ​មុន​ពេល​ចូល​គេង៖



​ក្រោយ​ពី​បាន​ផឹក​ទឹក​ដោះ​គោ​ក្តៅ​ៗ អ្នក​នឹង​មាន​អារម្មណ៍កក់​ក្តៅ​និង​ស្រួល​ខ្លួន។ វា​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​សម្រាក ​ទាំង​កាយ​និង​ចិត្ត ហើយ​អ្នក​នឹង​ផ្តើម​ងងុយ​គេងដែរ។ អ្នក​គួរ​ផឹក​វា​នៅ​កន្លះ​ម៉ោង​មុន​ពេល​អ្នក​ចូល​គេង។

6. ងូត​ទឹក​ក្តៅ​អ៊ុន​ៗ៖ 



ពេល​ងូត​ទឹក​ក្តៅ​ ​អ្នកនឹង​​មាន​អារម្មណ៍​ស្រួល​ខ្លួន ​បាត់​​ស្រ្តេស​​ ​ហើយ​​មាន​អារម្មណ៍​ល្អ​ទៀត​ផង។ នៅ​ពេល​នោះ​អ្នក​អាច​មាន​ដំណេក​ស្កប់​ស្កល់​​មិន​ខាន។

7. ធ្វើ​សមាធិ​មុន​ពេល​ចូល​គេង៖ 



ជា​ធម្មតា នៅ​ពេល​មាន​រឿង​ដែល​ត្រូវ​គិត​ហើយ​អ្នក​នៅ​តែ​គិត​ពី​រឿង​នោះ វា​ជា​ហេតុ​ផល​រំខាន​អ្នក​ឲ្យ​គេង​មិន​លក់។ សាក​ចំណាយ​ពេល​ខ្លះ​មុន​ពេល​គេង​​ឈប់​គិត​ពី​រឿង​​ទាំង​នោះ ហើយ​ធ្វើ​សមាធិ​ ​អ្នក​នឹង​មាន​ចិត្ត​ស្ងប់ហើយ​ គេង​បាន​ស្រួល​វិញ ។

ដោយ៖ ហ៊ាង សុគន្ធារី



ប្រភព៖ everydayroots

No comments