ព័ត៌មានថ្មីបំផុត

​ដាក់ភ្លាម​ លក់​ភ្លាម!​ ចង់​ឆាប់​គេង​លក់​មែន​ទេ?​ សាក​ល្បង​ចំនី​ទាំងនេះ​មើល៍!

Loading...
មនុស្សមួយចំនួនធំតែងតែរអ៊ូថាពួកគេមានអាការ:គេងមិនលក់ស្ទើរតែរៀងរាល់យប់ ដែលជាហេតុធ្វើអោយទទួលទានដំណេកមិនគ្រប់គ្រាន់ ហើយអាចប៉ះពាល់ពេលវេលាធ្វើការនៅថ្ងៃបន្ទាប់ទៀតផង។ ប៉ុន្តែពេលនេះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនទៀតទេ ហើយក៏មិនចាំបាច់ធ្វើការលេបថ្នាំអោយគេងលក់ទៀតដែរ ព្រោះវាអាចបង្កផលអាក្រក់ដល់សុខភាពនៅថ្ងៃខាងមុខយ៉ាងច្រើន អ្នកអាចទទួលទានចំនីអាហារ និងផ្លែឈើមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងជម្រុញភាពងងុយគេង។


១. ចំនីអាហារដែលផលិតពីទឹកដោះគោ
ចំនីអាហារទាំងឡាយដែលធ្វើចេញពីទឹកដោះគោផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ ហើយអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាលពេលដែលទទួលទានវា ជាក់ស្តែងរួមមាន ឈីស ស្ករគ្រាប់ទឹកដោះគោជាដើម។



២. គ្រាប់អាល់ម៉ុន វាមានផ្ទុកអាស៊ីដអាមីណូល្អដែលជួយផលិតអរម៉ូនគេងរបស់មនុស្សអោយបានគ្រប់គ្រាន់។ គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកនូវជាតិម៉ាញ៉េស្យូមដែលជួយសម្រួលដល់ភាពតានតឹងនៃសាច់ដុំ និងធ្វើអោយមានអារម្មណ៍ធូរស្រាល។




៣. ចេក
ជាតិស្ករ ប៉ូតាស្យ៉ូម និងជាតិម៉ាញ៉េស្យូមដែលមានក្នុងផ្លែចេកអាចធ្វើអោយខួរក្បាលអ្នកសម្រាកធូរស្បើយ និងធ្វើអោយមានភាពងងុយគេង។




៤. ផ្លែឆែរី
វាសម្បូរទៅដោយជាតិមេឡាតូនីនច្រើន នៅពេលដែលអ្នកទទួលទានផ្លែឆែរីស្រស់ ឫទឹកឆែរី នោះអ្នកនឹងទទួលភាពងងុយគេងមិនយូរទេ។




៥. បាយស
ភាគច្រើនយើងប្រើពាក្យថា ពុលបាយ នៅពេលដែលយើងតែងតែងងុយគេង នៅពេលទទួលវារួច។ តាមពិតទៅ បាយមានផ្ទុកនូវជាតិគ្លីសេមិចខ្ពស់ ដែលធ្វើអោយយើងងងុយក្នុងអំឡុងពេល ៣ ទៅ៤ បន្ទាប់ពីបរិភោគ។




៦. ត្រីសម្បូរជាតិខ្លាញ់ ដូចជាត្រីសាលម៉ុន ត្រីធូណា ឫត្រីផ្សេងទៀតដែលសម្បូរទៅដោយជាតិខ្លាញ់សុទ្ធតែអាចបង្កើតជាតិ
ងងុយបាន។






សរសេរ និងរៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។    

No comments