តើទង្វើអ្វីខ្លះដែលអាចបញ្ជាក់ថា ដួងចិត្តរបស់នារីម្នាក់ស្លាប់ហើយ?
Loading...
នៅពេលដែលនារីមិនស្រលាញ់អ្នក តើគេអាចបង្ហាញតាមណាខ្លះ?
ហើយទង្វើអ្វីខ្លះដែលអាចបញ្ជាក់ថា ចិត្តរបស់គេពិតជាស្លាប់ហើយ?
បើអ្នកឃើញគេធ្វើសកម្មភាពខាងក្រោមនេះ
អ្នកមិនបាច់នៅជិតគេទៀតទេ ព្រោះចិត្តរបស់គេលែងនៅលើអ្នកហើយ។
មិនសួរច្រើន
គេនឹងមិនតែងតែសួរអ្នកថា ៖ “អ្នកស្រលាញ់គេឬទេ? តើស្រលាញ់ប៉ុនណា?” ព្រោះចិត្តរបស់គេមិននៅជាមួយអ្នកទៀតទេ ដូចនេះគេនឹងមិនខ្វល់ថាអ្នកស្រលាញ់ ឬមិនស្រលាញ់គេទៀតឡើយ។
មិនស្លៀកពាក់ខោអាវថ្មី
គេនឹងឈប់ស្លៀកពាក់ខោអាវថ្មី ឬខោអាវដែលអ្នកទិញឲ្យគេទៀតទេនៅចំពោះមុខអ្នក ដោយសារតែគេឈប់ចាប់អារម្មណ៍ពីទង្វើដែលចង់ធ្វើឲ្យអ្នកចាប់អារម្មណ៍គេ ព្រោះគេឈប់ស្រលាញ់អ្នកហើយ។
និយាយតិច
គេនឹងឈប់និយាយច្រើនដូចមុនទៀតហើយ សូម្បីតែឈ្លោះជាមួយអ្នកក៏លែងមានអារម្មណ៍ដែរ គេប្រែជាចង់នៅស្ងប់ស្ងាត់ទៅវិញ នេះអាចបញ្ជាក់បានថា មនោសញ្ចេតនាអ្នកកំពុងតែប្រែប្រួល។
ឈប់យំ និងឈប់រវល់
គេនឹងមិនយំនៅចំពោះមុខអ្នក ហើយក៏មិនយំដើម្បីអ្នកទៀតទេ ជាងនេះទៅទៀតនៅពេលដែលគេឃើញអ្នកនឹងនារីផ្សេង គេក៏ឈប់ប្រចណ្ឌ័ដែរ គេធ្វើជាមើលមិនឃើញ។
ឈប់តាមដាន
គេនឹងឈប់ឆែកឆេរហ្វេសបុកអ្នក និងទូរស័ព្ទអ្នកទៀតហើយ ព្រោះគេលែងចង់ដឹងពីរឿងដែលទាក់ទងនឹងអ្នកទៀតទេ ដោយសារចិត្តរបស់គេមិននៅលើអ្នកហើយ។
បិទទូរស័ព្ទ
ទូរស័ព្ទរបស់គេនឹងមិនបើកដូចពីមុនរងចាំអ្នកតេទៅទៀតទេ ហើយគេក៏មិនសូវលើកទូរស័ព្ទរបស់អ្នកទៀតដែរ ជាពិសេសសាររបស់អ្នកក៏គេមិនសូវតបដែរ។
នៅម្នាក់ឯង
នៅពេលដែលគេពិបាកចិត្ត គេសុខចិត្តនៅម្នាក់ឯង ក៏មិនរកអ្នកមកកំដរគេដែរ ព្រោះគេមិនចង់ឃើញមុខអ្នកទៀតទេ៕

No comments