ព័ត៌មានថ្មីបំផុត

៥វិធី​ដើម្បី​ជំរះ​ភាព​ខ្ជិល​ចេញ​ពី​រាង​កាយ​

Loading...
ខ្ជិលមិនត្រឹមតែជាអារម្មណ៍មួយដែលអាចកើតមានឡើងលើមនុស្សគ្រប់គ្នានោះទេ តែវាក៏អាចជាទម្លាប់មួយដែលអាចបង្ហាញពីភាពអវិជ្ជមាននៅក្នុងខ្លួនរបស់អ្នក ដូច្នេះក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកថាតើគួរធ្វើបែបណាដើម្បីលាងសម្អាតភាពខ្ជិលចេញពីខ្លួនរបស់អ្នក។



១.​ យល់ឲ្យបានច្បាស់ពីភាពខ្ជិលរបស់អ្នក
អ្នកត្រូវដឹងថាតើភាពខ្ជិលរបស់អ្នកពេលនេះ កើតឡើងមកពីអ្វី ព្រោះថាមិនមែនសុខៗ អ្នកស្រាប់តែខ្ជិលមិនចង់ធ្វើអ្វីនោះទេ អ្នកប្រហែលជាមានគំនិតមួយទៀតដែលចង់ធ្វើដូចជា ការលេងហ្គេម ការដើរលេង ឬ ការមើលវីដេអូជាដើម ហើយរឿងទាំងនេះអាចជាដើមហេតុនៃភាពខ្ជិលរបស់អ្នក។


២. កាត់បន្ថយរាល់ការទាក់ទាញអារម្មណ៍ផ្សេងៗ
ដាច់ខាតអ្នកត្រូវតែយកចេញឲ្យអស់រាល់អ្វីដែលអាចធ្វើឲ្យអ្នកបែកអារម្មណ៍អំឡុងពេលធ្វើការ ឬសិក្សាដូចជា ទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រជាដើម ព្រោះថានៅពេលដែលអ្នកចាប់ផ្ដើមជក់ចិត្តជាមួយវាហើយ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្ជិលជាមួយការងាររបស់អ្នកម្ដងទៀតជាក់ជាមិនខានទេ។


៣. នៅជាមួយមនុស្សឧស្សាហ៍ឲ្យបានច្រើន

មនុស្សម្នាក់ៗតែងតែព្យាយាមសម្រប់ខ្លួនទៅតាមបរិយាកាសជុំវិញខ្លួន ដែលអាចនិយាយបានថា បើសិនជាអ្នកហុំព័ទ្ធទៅដោយមនុស្សខ្ជិល អ្នកក៏មិនអាចចៀសផុតពីការចម្លងជំងឺខ្ជិលនេះបានដែរ ដូចនេះ ទោះជាយ៉ាងណាអ្នកគួរតែចំណាយពេលវេលាឲ្យបានច្រើន នៅជិតមនុស្សដែលឧស្សហ៍ដែលអាចឲ្យអ្នកបង្កើនទម្លាប់ឧស្សហ៍របស់ខ្លួនឲ្យបានកាន់តែប្រសើរ។


៤. ហាត់ប្រាណឲ្យបានច្រើន
ត្រូវប្រាកដថាអ្នកបានធ្វើការហាត់ប្រាណទៀងទាត់ ព្រោះថាការហាត់ប្រាណនេះអាចជួយឲ្យរាងកាយរបស់អ្នកបញ្ចេញនូវអរម៉ូន Endorphins ដែលវាអាចជួយសម្រួលដល់អារម្មណ៍របស់អ្នកឲ្យបានស្រស់ថ្លា នឹងផ្ដល់ឲ្យអ្នកនូវថាមពលបែបធម្មជាតិ។


៥. ការដាស់តឿនខ្លួនឯង
នៅពេលដែលអ្នកគិតថាខ្លួនឯងចាប់ផ្ដើមខ្ជិល ហើយអ្នកត្រូវតែដាស់តឿនខ្លួនឯងថា អ្នកនឹងរងផលប៉ះពាល់យ៉ាងច្រើន បើសិនជាអ្នកខ្ជិលនៅពេលនេះ ហើយអ្វីដែលអ្នកតែងតែខំប្រឹងប្រែងក៏អាចបាត់បង់ទៅតាមគ្នានោះផងដែរ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FabHow


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments