ព័ត៌មានថ្មីបំផុត

៥​ចំណុច​​​​បង្ហាញ​​​ថា​​មនុស្ស​​ម្នាក់​​នោះ​គឺ​​ជា​ទេព​​អប្សរ​​ចិត្ត​​បិសាច​​

Loading...
លើលោកនេះមនុស្សបែបណាក៏មានដែរហើយ ជាពិសេសនោះគឺមនុស្សដែលពូកែខាងច្រណែន ទាំងយើងមិនបានទៅធ្វើអ្វីទៅប៉ះពាល់ដល់គេសោះ តែពួកគេបែរជាព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីមកបំបាក់យើង ប្រៀបបាននឹងសត្វពស់មួយក្បាលដែលអាចចឹកយើងបានគ្រប់ពេល។ ខាងក្រោមនេះគឺជាសញ្ញាម្យ៉ាងដែលបង្ហាញថាគេកំពុងតែច្រណែននឹងយើងហើយ។





១. មាត់ខុសពីចិត្ត
ពួកគេមិនបាននិយាយថា ច្រណែននឹងអ្នកនោះទេ ហើយថែមទាំងសសើរអ្នកនៅចំពោះមុខទៀតផង តែនៅពីក្រោយខ្នងវិញគឺគេតែងតែនិយាយអាក្រក់ពីអ្នក មិនថាអ្នកបានធ្វើវាឬអត់នោះទេ ប្រៀបបានទៅនឹងទេពអប្សរដែលមានចិត្តជាបិសាច។

២. ពួកគេនឹងខឹងនៅពេលដែលអ្នកជោគជ័យ
រាល់ពេលដែលអ្នកទទួលបានជោគជ័យក្នុងរឿងអ្វីមួយ អ្នកប្រាកដជាចង់ចែករំលែកបទពិសោធន៍របស់នេះទៅកាន់អ្នកដទៃដែលនៅជុំវិញខ្លួន ប៉ុន្តែសម្រាប់អ្នកដែលច្រណែនឈ្នានីសវិញ បែរជាគិតអ្នកកំពុងតែអួតអាងនឹងមិនសប្បាយចិត្តជាមួយនឹងលទ្ធផលដែលអ្នកទទួលបាននោះទេ ហើយថែមទាំងអាចបំភ្លៃការពិតថា អ្វីដែលអ្នកទទួលបានពេលនេះគឺអាចកើតឡើងបានដោយសារពួកគេទាំងនោះទៅវិញ។

៣. ពួកគេនឹងមានការប្រកួតប្រជែងខ្លាំងជាមួយអ្នក
អាចនិយាយបានថាការប្រកួតប្រជែងគឺជារឿងមួយដែលល្អ តែវាមិនមែនជាការប្រកួតប្រជែងធម្មតានោះទេ សម្រាប់អ្នកដែលកំពុងច្រណែននឹងអ្នក ព្រោះពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីយកឈ្នះអ្នកមិនថាវាជារឿងល្អ ឬអាក្រក់ក៏ដោយ តែអ្វីដែលសំខាន់នោះគឺពួកគេបានឈ្នះ។

៤. ពួកគេតែងតែគិតអាក្រក់ពីអ្នក
មែនហើយអ្នកពិតជាមិនអាចឈ្នះមនុស្សប្រភេទនេះបាននោះទេ ព្រោះពួកគេនឹងព្យាយាមរកអ្វីគ្រប់យ៉ាងដែលមិនល្អសម្រាប់អ្នកហើយពួកគេនឹងគិតថាភាពជោគជ័យរបស់អ្នកគ្រាន់តែជាសំណាងមិនមែនជាសមត្ថភាពនោះទេ។

៥. ពួកគេចាប់ផ្ដើមនិយាយអាក្រក់ពីអ្នក
នៅពេលដែលអ្នកបរាជ័យពួកមនុស្សទាំងនោះ នឹងចាប់ផ្ដើមសប្បាយចិត្តហើយនឹងចាប់ផ្ដើមនិយាយអាក្រក់ពីអ្នកខាងក្រោយខ្នងគ្រប់កន្លែង ធ្វើយ៉ាងណាឲ្យអ្នកដទៃមើលមកថាពួកគេគឺល្អជាងអ្នក។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 


No comments