ព័ត៌មានថ្មីបំផុត

ធ្លាប់​កុហក​គេ​ម្តង​ហើយ​ ធ្វើ​ម៉េច​ទើប​អាច​ឲ្យ​គេ​ព្រម​ជឿ​លើ​យើង​ម្តង​ទៀត?​

Loading...
ការកុហក កំហឹង ឬ ហឹង្សា គឺជាដើមហេតុដែលនាំឲ្យអ្នកដទៃបាត់បង់ជំនឿចិត្តមកលើអ្នក ហើយនៅពេលដែលវាកើតឡើងនោះ អ្នកត្រូវចំណាយពេលយូរណាស់ ដើម្បីផ្សះផ្សាវាឲ្យបានជាប់លាប់ឡើងវិញ ហើយការបញ្ចុះបញ្ចូល គឺជារឿងចាំបាច់មួយដែលអ្នកត្រូវធ្វើ ដើម្បីឲ្យជំនឿទុកចិត្តដែលបាត់បង់នោះបានជាសះស្បើយឡើងមកវិញ តែត្រូវចាំថាគួរធ្វើវាតាមសម្រួលកុំបង្ខំ។




១. ការសុំទោស
សុំទោសត្រូវបានគេគិតថាគឺជាការយករួចខ្លួនមួយដែលពុំសូវមានទំនួលខុសត្រូវ បន្ទាប់ពីបង្កើតកំហុស តែកុំគិតបែបនេះអីអ្នកត្រូវគិតថាការសុំុំទោសនេះ គឺជាការដឹងខុសមួយដែលយើងត្រូវតែធ្វើហើយបើសិនជាអ្នកធ្វើបានដោយចិត្តស្មោះត្រង់នោះយើងជឿជាក់ថាអ្នកដទៃនឹងទន់ចិត្តជាក់ជាមិនខាន។


២. ប្រាប់ពីហេតុផល
បើសិនជាអ្នកមានហេតុផលសម្រាប់រាល់កំហុសដែលអ្នកបានសាងនោះ អ្នកត្រូវតែលើកវាឡើង ដើម្បីបង្ហាញទៅអ្នកដទៃឲ្យគេដឹង ព្រោះការលាក់ទុកម្នាក់ឯងបែបនេះក៏គ្មានអ្វីដែលអាចជួយបាននោះដែរ ត្រូវដឹងថាជីវិតមិនមែនដូចក្នុងរឿងកុនដែលតែងតែមានរឿងចៃដន្យកើតមានឡើងនោះទេ ។


៣. សារភាពឲ្យចំៗ
នៅពេលដែលនរណាម្នាក់ខឹង ឬបាត់បង់ជំនឿចិត្តមកលើអ្នកអ្វីដែលពួកគេចង់បានបំផុតនោះ គឺការដឹងខុសរាល់អ្វីដែលអ្នកបានធ្វើពីមុនមក ដូចនេះអ្នកត្រូវសារភាពឲ្យចំៗរាល់ចំណុចដែលអ្នកបានធ្វើឲ្យគេខឹង ដែលអាចឲ្យគេបានដឹងថាអ្នកពិតជាបានដឹងនូវកំហុសរបស់ខ្លួនពិតមែន។


៤. ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក
ដើម្បីឲ្យអ្នកដទៃជឿទុកចិត្តលើអ្នកវិញនោះ អ្នកត្រូវបង្ហាញទៅគេថាអ្នកពិតជាបានផ្លាស់ប្ដូរហើយ ព្រោះថានៅពេលដែលជំនឿចិត្តចាប់ផ្ដើមបាត់បងហើយ គេមិនអាចមកជឿអ្នកវិញបាន ដោយគ្រាន់តែការនិយាយសុំទោសពីរម៉ាត់នោះទេ តែគេពិតជាចង់ឃើញថាអ្នកពិតជាបានកែប្រែខ្លួនអ្នកវិញពិតមែន។



៥. ផ្ដល់ពេលវេលាខ្លះសម្រាប់គេ
អ្នកដទៃមិនអាចស្រាប់តែមកទុកចិត្តអ្នកវិញបានភ្លាមៗនោះទេ អ្នកត្រូវទុកចន្លោះពេលខ្លះសម្រាប់គេគិតថាគួរតែលើកលែងទោសឲ្យអ្នកឬអត់ ហើយគេក៏ត្រូវការពេលវេលា ដើម្បីគិតឡើងវិញថាគួរតែជឿលើអ្នកវិញម្ដងទៀតឬអត់ដូចគ្នា ដូច្នេះអ្នកគួរតែកុំបង្ខំឲ្យសោះ។


៦. ចៀសវាងការសាងកំហុសដដែលម្ដងទៀត
នៅពេលដែលជំនឿចិត្តដែលបាត់បង់កំពុងតែរីកលូតលាស់មកវិញហើយ នោះអ្វីដែលអ្នកគួរចៀសវាងបំផុតនោះ គឺការសាងកំហុសដដែលម្ដងទៀត ព្រោះវានឹងធ្វើឲ្យជំនឿចិត្តទាំងអស់ដែលកំពុងមានត្រូវបាត់បង់ទៅវិញ ហើយធានាបានថាអ្នកនឹងគ្មានផ្លូវដើម្បីទទួលបានការទុកចិត្តម្ដងទៀតនោះទេ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FabHow


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។




No comments