ព័ត៌មានថ្មីបំផុត

ជួបមនុស្ស​មិន​ធ្លាប់​ស្គាល់​លើក​ដំបូង​ គួរ​ណែ​នាំ​ខ្លួន​ទៅ​កាន់​​គេ​របៀប​ណា?

Loading...


ជាធម្មតា មនុស្ស​យើង​តែង​ធ្វើ​ការវាយតម្លៃ​ភ្លាមៗ អំពី​មនុស្ស​ណា​ម្នាក់ នៅក្នុង​រយៈពេល​ត្រឹមតែ ៣០​វិនាទី​ប៉ុណ្ណោះ បន្ទាប់ពី​គេ​បាន​ជួប​នឹង​មនុស្ស​ណា​ម្នាក់​ជា​លើកដំបូង​។ ចូរ​ប្រាកដថា រយៈពេល ៣០​វិនាទី​នេះ អ្នកនឹង​ចំណាយ​វា​បាន​យ៉ាង​ល្អ ក្នុង​ការណែនាំ​ខ្លួន​អ្នក ជាមួយនឹង​គន្លឹះ​ទាំង ៤​យ៉ាង ខាងក្រោម​នេះ៖


១.​ធ្វើយ៉ាងណា​អោយ​វា​ខ្លី តែ​មានន័យ​គ្រប់គ្រាន់​
ចូរ​ចាប់ផ្តើម​ជាមួយនឹង​ស្នាមញញឹម និង ចែករំលែក​តែ​ព័ត៌មាន​ណា ដែល​អ្នក​គិតថា​វា​សំខាន់​។ ការ​ធ្វើ​ដូចនេះ នោះ​អ្នកនឹង​អាច​ធ្វើអោយ​កិច្ចសន្ទនា បន្ត​ទៅ​បាន​យ៉ាង​រលូន តាម​ដែល​មនុស្ស​រាល់គ្នា នឹង​ចោទ​ជា​សំណួរ សួរ​មក​កាន់​អ្នក​បើ​គេ​ចាប់អារម្មណ៍ និង​ចង់​សិក្សា​ពី​អ្នក​មែន​នោះ ។​

២. ចេះ​ប្រើ​ពាក្យពេចន៍​ទៅតាម​ពេលវេលា និង ទីកន្លែង​
អ្នក​ត្រូវ​តែ​ចងចាំ នូវ​ការប្រើប្រាស់​ពាក្យសម្តី​អោយ​សមស្រប​ទៅតាម​កាលៈ​ទេសៈ និង ពេលវេលា​អោយបាន​ត្រឹមត្រូវ​។​

៣. ត្រូវ​ធ្វើខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​
អ្នក​ត្រូវ ធ្វើការ​ចោទសួរ និង យកចិត្តទុកដាក់​លើ​ចំលើយ​របស់​ពួកគេ ដោយ​សម្តែង​នូវ​ចំណាប់​អារម្មណ៍​ជាពិសេស​។ អ្នក​ត្រូវ​ចាំ​ថា ទំនាក់ទំនង​ដ៏​ល្អប្រសើរ គឺ​តែងតែ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ធ្វើ​ខ្លួន ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​។​

៤.​ត្រូវ​ចេះ​រៀន​បន្ទាបខ្លួន​ខ្លះ​
​លើកលែងតែ​មាន​នរណា​ម្នាក់​បាន​សួរ ពី​លទ្ធផល​នៃ​ការសិក្សា​របស់​អ្នក នៅ​សកល​វិទ្យាល័យ នោះ​ទើប​អ្នក​គួរ​ធ្វើ​ការបង្ហាញ​វា​។​ តែ​វា​ជា​ការ​ប្រសើរ​បំផុត ក្នុង​ការបង្ហាញ​តម្លៃ​ខ្លួន​អ្នក ក្នុង​កម្រិត​ជា​មធ្យម​មួយ​។

ប្រភព៖ សុខភាព 

No comments