ព័ត៌មានថ្មីបំផុត

ដឹងអត់ មីគោកមានរសជាតិថ្មី !!!

Loading...
ដូចដែលបានដឹងស្រាប់ហើយថា មីគោក៤រសជាតិ គឺជាប្រភេទមីគោកដែលមានសរសៃមីរសជាតិតែមួយ ប៉ុន្តែមានសាច់បួនប្រភេទខុសៗគ្នាដូចជា គ្រឿងក្នុងជ្រូក សាច់សាស៊ីវ សាច់ខ្វៃ និងទាខ្វៃ តែអ្វីដែលពិសេសនោះគឺហាងមីគោក៤រសជាតិនឹងផ្ដល់ឲ្យអ្នកនូវរសជាតិថ្មីស្រឡាងមួយទៀត ដែលមិនធ្លាប់មានពីមុនមក នោះគឺ “មីគោកឆ្អឹងជំនី” ។

អាចនិយាយបានថាវាគឺជារសជាតិមួយដែលថ្មី និង ប្លែក ក្នុងការញ៉ាំមីគោកជាមួយឆ្អឹងជំនី ប៉ុន្តែយើងជឿថាអ្នកប្រាកដជាមិនអាចភ្លេចនូវរសជាតិដ៏ពិសេសមួយនេះបានទេបន្ទាប់ពីបានសាកល្បងរួច។ កុំភ្លេចណា! មីគោកឆ្អឹងជំនីនឹងចាប់ផ្ដើមលក់នៅហាងមីគោក៤រសជាតិចាប់ពីថ្ងៃទី **** នេះតទៅហើយ




បើគិតមកដល់ថ្ងៃនេះហាងមីគោក៤រសជាតិបានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ប្រហែលជាងពីរឆ្នាំមកហើយក្នុងវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយទៅជាអាហារមួយប្រភេទ ដែលទទួលបានការស្វាគមន៍ពីសំណាក់ក្មេងចាស់ប្រុសស្រីជាច្រើន។

ក្នុងនោះផងដែរសម្រាប់មីគោក៤រសជាតិ គិឺមិនត្រឹមតែជាអាហារសម្រន់តែវាក៏អាចក្លាយជាអាហារសម្រាប់ពេលថ្ងៃត្រង់ ឬពេលល្ងាចជំនួសបាយបានផងដែរ ព្រោះថាមីគោកបួនរសជាតិផ្ដល់ឲ្យអ្នកនូវបរិមាណដែលសមស្របមួយ បួករួមជាមួយទឹកស៊ុបដែលអាចឲ្យអ្នកឆ្អែតល្មម មិនតិចពេក ហើយក៏មិនច្រើនពេក ជាមួយតម្លៃយ៉ាងសមរម្យ។


អ្វីដែលនាំឲ្យមីគោកបួនរសជាតិទទួលបានការគាំទ្រយ៉ាងច្រើនបែបនេះនោះ គឺដោយសារតែ មីគោក៤រសជាតិផ្ដោតសំខាន់ទៅលើ រសជាតិ អនាម័យ រួមផ្សំ ជាមួយ បន្លែ និង សាច់ស្រស់ៗ ហើយជាពិសេសនោះគឺ គ្រប់គ្រឿងផ្សំមិនថា សសៃមី សាច់ ឬ ទឹកស៊ុប គឺសុទ្ធតែត្រូវបានធ្វើឡើងដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់តែម្ដង ដើម្បីធានាបានថាគ្មានសារធាតុគីមីដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពអតិថិជន។



ក្រៅពីការទទួលទាននៅក្នុងហាង ឬខ្ចប់ទៅផ្ទះនោះ ហាងមីគោក៤រសជាតិក៏មានជាសេវាកម្មពិសេសមួយទៀត គឺជាការដឹកជញ្ជូនដល់គេហដ្ឋានតែម្ដងជាមួយនឹងសេវាកម្មរហ័ស ដែលធានាបានថាអ្នកនឹងទទួលបាននូវអាហារក្ដៅៗ ដើម្បីរក្សាគុណភាពរសជាតិនៃអាហារឲ្យនៅដូចដើមដូចដែលអ្នកមកទទួលទាននៅហាងតែម្ដង។


**គួរបញ្ជាក់ផងដែរថា ហាងមីគោក៤រសជាតិបើកជារៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩និង៣០ ព្រឹក ដល់ម៉ោង ៨​​ យប់។


ហាងមីគោក៤រសជាតិមានទីតាំងស្ថិតនៅផ្លូវ 276 សង្កាត់បឹងកេងកង 2 រាជធានី ភ្នំពេញ ក្រោយវិទ្យាល័យ យុគន្ធរ


លេខទំនាក់ទំនង ៖ 089718887/ 098373232

No comments