តេស្តមួយនេះនឹងប្រាប់អ្នកថា ស្នេហាអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបណា
Loading...
«ការធ្វើដំណើរក្នុងព្រៃ» គឺជាចំណងជើងនៃអត្ថបទមួយនេះ ដែលសម្រាប់ធ្វើការពិសោធន៍ខ្លួនអ្នកថា តើទំនាក់ទំនងស្នេហារបស់អ្នកមានភាពវិជ្ជមាន ឬអវិជ្ជមានកំរិតណានោះតែដាច់ខាតហាមលេងខូចលួចមើលចម្លើយមុនណា!
តោះចាប់ផ្ដើមបញ្ចូលអារម្មណ៍របស់អ្នកទៅក្នុងអត្ថបទមួយនេះ ហើយឆ្លើយនឹងសំណួរនីមួយៗតាមតែចិត្តរបស់អ្នក ហើយអ្នកប្រហែលជាត្រូវការក្រដាស និងប៊ិច ដើម្បីកត់ទុករាល់ចម្លើយរបស់អ្នកនឹងផ្ទៀងផ្ទាត់វានៅពេលក្រោយ។
សូមចាប់ផ្ដើមគិតថា អ្នកកំពុងតែដើរនៅក្នុងព្រៃដ៏ស្រស់ស្អាតមួយដែលមានពន្លឺព្រះអាទិត្យពណ៌មាស ចាំងឆ្លុះចុះមកតាមចន្លោះដើមឈើជាមួយនឹងបរិយាកាសដ៏ស្រស់ត្រកាល ដែលអ្នកមិនធ្លាប់បានជួបពីមុនមក
១. តើអ្នកកំពុងតែដើរនៅទីនោះជាមួយនរណា? នៅពេលដែលអ្នកកំពុងតែដើរយ៉ាងសប្បាយរីករាយ អ្នកស្រាប់តែប្រទះជាមួយនឹងសត្វមួយក្បាល
២. តើសត្វដែលអ្នកជួបនោះគឺជាសត្វអ្វី? សត្វមួយក្បាលនោះបានដើរមកជិតអ្នក
៣. តើសត្វមួយក្បាលនោះបានធ្វើអ្វីដាក់អ្នក? បន្ទាប់មកអ្នកបានដើរចេញពីសត្វនោះ រួចបន្តដំណើរទៅមុខទៀត រហូតដល់ផុតពីព្រៃ ហើយក៏ប្រទះឃើញផ្ទះមួយខ្នងនៅលើទីវាលស្មៅដ៏ខៀវខ្ចី
៤. តើផ្ទះមួយនោះធំកំរិតណា ហើយវាមានរបងព័ទ្ធជុំវិញដែរឬអត់? អ្នកបានដើរទៅកាន់ផ្ទះមួយនោះ ហើយក៏ប្រទះឃើញថាទ្វាrមិនបានបិទជិតនោះទេ រួចហើយអ្នកក៏បានច្រានទ្វាចូលទៅក៏បានឃើញតុមួយនៅក្នុងផ្ទះនោះ
៥. តើអ្នកបានឃើញអ្វីខ្លះនៅលើតុមួយនោះ? ចូររៀបរាប់ បន្ទាប់ពីមើលនៅលើតុសព្វគ្រប់ហើយ អ្នកក៏បន្តដើរទៅកាន់ទ្វារក្រោយនៃផ្ទះ ហើយក៏បានឃើញទីធ្លាដ៏ធំគួរសមមួយដែលមានសួនច្បារនៅចំកណ្ដាល ហើយអ្នកក៏បានប្រទះឃើញកែវមួយ
៦. តើកែវនោះធ្វើឡើងពីវត្ថុធាតុដើមអ្វី? ហើយតើអ្នកនឹងធ្វើអ្វីជាមួយកែវមួយនោះ? បន្ទាប់មកអ្នកក៏បានដើរទៅដល់ចុងនៃសួនច្បារនោះដែលនៅជាប់នឹងមាត់ទឹក
៧. តើទឹកនោះគឺជា ស្រះ បឹង ឬ ទន្លេ?
ចុងក្រោយអ្នកក៏ដឹងថាអ្នកត្រូវឆ្លងកាត់ទឹកនោះ ទើបអាចត្រលប់មកផ្ទះវិញបាន។
៨. បើអ្នកឆ្លងកាត់ទឹកនោះតើខ្លួនអ្នកនឹងសើមកម្រិតណា? អានចប់ហើយមែនទេ? ចុះតើបានកត់ចម្លើយទុកហើយឬនៅ? តោះចាប់ផ្ដើមផ្ទៀងផ្ទាត់ចម្លើយរបស់អ្នកនៅខាងក្រោមនេះទាំងអស់គ្នា។
១. មនុស្សដែលដែលជាមួយអ្នកក្នុងពេលនេះ គឺជាមនុស្សដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។
២. ទំហំនៃសត្វដែលអ្នកបានជួបគឺបង្ហាញអំពីទំហំនៃបញ្ហាដែលអ្នកបានជួប។
៣. បើសត្វនោះមានសកម្មភាពកាចសាហាវដាក់អ្នក មានន័យថាអ្នកគឺជាមនុស្សដែលឆាប់ខឹង ឆេវឆាវ តែបើវាគ្រាន់តែធ្វើធម្មតាៗនោះបានន័យថាអ្នកគឺជាមនុស្សបែបស្ងប់ស្ងាត់។
៤. ទំហំនៃផ្ទះគឺបង្ហាញអំពីមហិច្ចតារបស់អ្នក ហើយបើសិនជាផ្ទះនោះមិនមានរបងនោះទេ បានន័យថាអ្នកជាមនុស្សបែបចូលចិត្តបើកចំហរមិនសូវមានការលាក់បាំង។
៥. បើសិនជាអ្វីដែលអ្នកបានឃើញនៅលើតុមិនមែនជា អាហារ មនុស្ស ឬផ្កា វាចង្អុលបង្ហាញពីភាពមិនសូវសប្បាយចិត្តខ្លះនៅក្នុងខ្លួនរបស់អ្នក។
៦. បើសិនជាកែវដែលអ្នកបានរកឃើញនោះកាន់តែរឹងមាំ មានន័យថាទំនាក់ទំនងស្នេហារបស់អ្នកទៅកាន់អ្នកដែលដើរជាមួយអ្នកក្នុងសាច់រឿងនេះ គឺរឹងមាំទៅតាមកែវនោះដែរ ហើយអ្វីដែលអ្នកនឹងធ្វើជាមួយកែវនោះគឺបង្ហាញពីអាកប្បកិរិយារបស់អ្នក ទៅកាន់មនុស្សម្នាក់នោះដូចគ្នា។
៧. ទំហំនៃទឹកនោះគឺទាក់ទងទៅនឹងទំហំនៃចំណង់ផ្លូវភេទរបស់អ្នក។
៨. កំរិតនៃភាពសើមខ្លួនរបស់អ្នក គឺចង់បង្ហាញថាតើចំណង់ផ្លូវភេទសំខាន់សម្រាប់អ្នកកម្រិតណា។
សង្ឃឹមថាអ្នកចូលចិត្តការធ្វើតេស្តមួយនេះ ហើយកុំភ្លេចចែករំលែកវាទៅកាន់មិត្តភក្តដទៃទៀតផងណា។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments