ព័ត៌មានថ្មីបំផុត

បើសិនអ្នកកំពុងមានអារម្មណ៍ថាបរាជ័យ គួរតែគិតរឿងទាំងនេះឡើងវិញ

Loading...
ជួនកាលជីវិតគឺពិតជារញ៉េរញ៉ៃខ្លាំងណាស់ រាល់គម្រោងដែលយើងបានរៀបចំទុកវាបែរជាមិនទៅមុខដោយរលូនទៅវិញ រាល់ជំនឿចិត្តដែលយើងមានបែរជាមិនបានឲ្យយើងទទួលបានភាពជោគជ័យ ហើយអ្វីទាំងនោះហើយដែលនាំឲ្យយើងមានអារម្មណ៍ថាខ្លួនឯងជាជនបរាជ័យ និងបាក់ទឹកចិត្តតែទោះជាយ៉ាងណាចូរកុំឲ្យវាមកគ្រប់គ្រងអ្នកឲ្យសោះ ហើយគួរតែចាប់ផ្ដើមគិតរឿងវិជ្ជមានទាំងនេះដើម្បីលើកទឹកចិត្តខ្លួនឯងឡើងវិញ។


១. គ្មានអ្វីដែលនៅជារៀងរហូតនោះទេ
មែនហើយ មនុស្សម្នាក់ៗមិនអាចមានភាពជោគជ័យរហូតនោះទេ ហើយសម្រាប់ភាពបរាជ័យក៏ដូចគ្នាឲ្យតែយើងមានចិត្តតស៊ូជំនះរាល់ឧបសគ្គ​ យើងប្រាកដជាអាចឈានជើងធ្វើដំណើរទៅមុខបន្ តរហូតទទួលបានភាពជោគជ័យជាក់ជាមិនខាន។

២. ឧបសគ្គមួយនេះនឹងធ្វើឲ្យយើងកាន់តែរឹងមាំ
ចំណុចមួយនេះ គឺពិតជាសំខាន់ដែលយើងត្រូវតែចងចាំនៅពេលដែលជួបនឹងស្ថានការណ៍តានតឹង ព្រោះប្រយោគមួយនេះគឺពិតជាត្រឹមត្រូវ ដំបៅនឹងឆាប់ជា បើសិនជាយើងមើលថែរក្សាវាបានត្រឹមត្រូវ ប្រៀបបាននឹងជីវិតដែលប្រាកដជាទទួលបាននូវភាពជោគជ័យ ឲ្យតែយើងមិនចុះចាញ់ ហើយចំណាយពេលដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីភាពបរាជ័យនៅថ្ងៃនេះ។

៣. រឿងដែលយើងអាចធ្វើបានល្អបំផុតនោះគឺឈ្ពោះទៅមុខ
ត្រូវចាំថាឲ្យតែអ្នកមិនរាថយ អ្នកគឺពិតជាមិនទាន់បរាជ័យនោះទេ ព្រោះតែអ្នកកំពុងតែហ្វឹកហាត់លត់ដំខ្លួនឯង ដើម្បីជំនះនូវឧបសគ្គនឹងស្វែងយល់ពីបទពិសោធន៍នៃជីវិត ហើយការដែលបញ្ឈប់ដំណើរខ្លួនឯង នៅពេលដែលជួបឧបសគ្គនោះគឺជាភាពបរាជ័យដ៏ធំបំផុតដែលអ្នកបានផ្ដល់ឲ្យខ្លួនឯង។

៤. ភាពបរាជ័យធ្វើឲ្យអ្នកទន់ខ្សោយតែវាក៏ធ្វើឲ្យអ្នកជាមនុស្សខ្លាំងបានដែរ
សួរថាអ្នកណាដែលមិនធ្លាប់បរាជ័យនោះ រាល់បុគ្គលជោគជ័យទាំងអស់ មិនមាននរណាម្នាក់ដែលអាចទៅដល់គោលដៅរបស់ខ្លួនដោយមិនធ្លាប់បរាជ័យនោះទេ អ្វីដែលសំខាននោះ គឺអ្នកត្រូវសួរខ្លួនឯងថាតើអ្នកនឹងមានការប្រឹងប្រែងកំរិតណា ដើម្បីជំរុញឲ្យខ្លួនឯងឈានទៅរកភាពជោគជ័យ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 


No comments