ព័ត៌មានថ្មីបំផុត

វិធីសាស្ត្រ​​ដើម្បី​​ក្លាយ​ខ្លួន​​ជា​​អ្នក​​ស្តាប់​​ដ៏​​មាន​​ប្រសិទ្ធ​ភាព​​

Loading...
បើសិនជា​គោលបំណង​របស់​អ្នក​គឺជា​ការយល់ដឹង និង​ទំនាក់ទំនង​អោយបាន​ច្បាស់លាស់​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ផង​ហើយ​នោះ ការ​ស្តាប់​ប្រកបដោយ​ប្រសិទ្ធភាព​ច្រើនតែ​នឹង​កើត​ចេញពី​ធម្មជាតិ​តែ​ម្តង​។ បើសិនជា​មិន​កើត​មាន​ទេ អ្នក​គួរតែ​ចងចាំ​នូវ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​វិញ​។ កាលណា​អ្នកអនុវត្ត​វា​បាន​កាន់តែ​ច្រើន ការសប្បាយ​រីករាយ និង​ការទទួលបាន​ផល​ល្អ​ចំពោះ​ប្រតិកម្ម​របស់​អ្នកនឹង​អ្នកដទៃ​នឹង​កើតមាន​កាន់តែ​ច្រើន​ផងដែរ​។​


  • យកចិត្តទុកដាក់​លើ​អ្នក​និយាយ​, ភាសា​កាយវិការ និង​គន្លឹះ​សំខាន់​អោយបាន​ពេញលេញ​។ បើសិន​ជា​អ្នក​កំពុង​តែ​យល់​សុ​បន្តិ​ទាំង​ថ្ងៃ ការមើល​សារ ឬ​គូស​អក្សរ​លេង នោះ​មានន័យ​ថា​អ្នក​កំពុងតែ​ធ្វើអោយ​បាត់បង់​ពាក្យ​គន្លឹះ​ក្នុង​កិច្ចសន្ទនា​ហើយ​។ បើសិន​ជា​អ្នក​យល់ថា វា​ពិបាក​ក្នុងការ​ផ្ចង់អារម្មណ៍​ចំពោះ​អ្នក​និយាយ​មួយ​ចំនួន​នោះ ចូរ​ព្យាយាម​និយាយ​ពាក្យ​របស់​ពួកគេ​ក្នុង​ខួរក្បាល​អ្នក​ទៅ ដូច្នេះ​វា​នឹង​ជួយ​អោយ​អ្នក​អាច​ផ្តោតអារម្មណ៍​បាន​។​
  • ចៀសវាង​ការនិយាយ​កាត់ ឬ​ព្យាយាម​បង្វែរ​ការសន្ទនា​អោយ​ចូល​ក្នុង​ការបារម្ភ​របស់​អ្នក​វិញ​តាមរយៈ​ការនិយាយ​ដូចជា “​បើសិន​ជា​អ្នក​យល់ថា​វា​មិន​ល្អ ចាំ​អោយ​ខ្ញុំ​និយាយ​អ្វី​ដែល​បាន​កើតឡើង​លើ​រូប​ខ្ញុំ​វិញ​” ។ ការ​ស្តាប់​មិន​ដូចគ្នា​នឹង​ការរង់ចាំ​ដល់​វេន​អ្នក​ត្រូវ​និយាយ​ម្តង​នោះទេ​។ អ្នក​មិន​អាច​ផ្ចង់អារម្មណ៍​ទៅលើ​អ្វី​ទៅ​ដែល​ជា​ការនិយាយ​របស់​មនុស្ស​ម្នាក់​បាន​ទេ​បើសិន​ជា​អ្នក​កំពុងតែ​បង្កើ​នូវ​អ្វី​ដែល​នឹង​ត្រូវ​និយាយ​នៅពេល​បន្ទាប់​ទៀត​។ ជាធម្មតា អ្នក​និយាយ​អាច​មើល​យល់​ទឹកមុខ​របស់​អ្នក និង​ដឹងថា​ក្នុង​ចិត្ត​របស់​អ្នក​កំពុងតែ​គិត​អ្វី​ដែរ​។​
  • ចៀសវាង​ការ​កាត់សេចក្តី​៖ ដើម្បីអោយ​ការទំនាក់ទំនង​របស់​អ្នក​មាន​ប្រសិទ្ធភាព​បាន អ្នក​មិនគួរណា​ចូលចិត្ត​ពួកគេ ឬ​យល់ព្រម​គ្រប់​គំនិត​, តម្លៃ ឬ​ការយល់ឃើញ​របស់​ពួកគេ​ទាំងអស់​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តែ​បង្កើត​ការ​កាត់សេចក្តី​ផ្ទាល់ខ្លួន​របស់​អ្នក និង​មិន​ស្តីបន្ទោស ឬ​វាយតម្លៃ​អ្វី​ទាំងអស់​ដើម្បី​អោយ​មាន​ការយល់ដឹដង​អំពី​មនុស្ស​ម្នាក់​នោះ​បាន​ពេញលេញ​។ នៅពេល​ដែល​អ្វីៗ​ធ្វើ​បាន​យ៉ាង​ជោគជ័យ​ថា ការទំនាក់ទំនង​ដ៏​ពិបាក​បំផុត​ទំនងជា​នឹង​មិន​ងាយ​កើត​មាន​ឡើយ និង​អ្នក​ក៏​អាច​យល់ដឹង​គ្នា​បាន​យ៉ាង​ច្បាស់លាស់​ដែរ​។​
  • បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​កំពុងតែ​និយាយ​។ ការ​ងក់ក្បាល​ម្តងម្កាល​, ញញឹម និង​កាយវិការ​ទាំងឡាយណា​ដែល​ប្រាប់​ថា​វា​គឺជា​ការបើក​ចិត្ត​ដល់​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​។ ចូរ​លើកទឹកចិត្ត​ដល់​អ្នក​និយាយ​អោយ​បន្ត​ការផ្តល់​យោបល​របស់​ពួកគេ​ទៀត​ដូចជា “​បាទ ឬ​ហ្នឹងហើយ​”៕
ប្រភព៖ សុខភាព

No comments