ព័ត៌មានថ្មីបំផុត

​គ្រាន់​តែ​​រៀន​​ភាសា​បរទេស​​ក៏​​អាចជួយ​​បន្ថយ​​ភាព​​ចាស់​​របស់​​ខួរ​ក្បាល​​បាន​ដែរ​​

Loading...
យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា ការ​ដែល​ចំណាយ​ពេល​រៀន​ភាសាបរទេស ឬ​ភាសារ​ទី​ពីរ​អាច​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​ខួរក្បាល​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​មួយ​របស់ Scottish ដែល​បាន​រកឃើញថា អ្នក​ដែល​ចេះ​និយាយ​ចាប់​ពី​ពីរ​ភាសា​ឡើងទៅ​ទំនងជា​មាន​លទ្ធផល​ធ្វើតេស្ត​នៃ​ភាព​ឆ្លាត​វៃ​ល្អ​ជាង​អ្នក​ដែល​ចេះ​តែ​មួយ​ភាសា​។




​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ក្រុម​មនុស្ស​ចំនួន ៨៥៣​នាក់​ដែល​ត្រូវបាន​ឲ្យធ្វើ​តេ​ស្តមើល​ភាព​ឆ្លាត​វៃ​ក្នុង​ឆ្នាំ ១៩៤៧ នៅ​អាយុ ១១​ឆ្នាំ និង​បន្ទប់​មក​ធ្វើតេស្ត​ម្តងទៀត​នៅ​ពេល​ពួកគេ​អាយុ ៧០​ឆ្នាំ​។ ពួកគេ​ត្រូវបាន​សួរថា​តើ​មាន​បាន​រៀន​ភាសា​អ្វី​បន្ថែម​ទៀត​ឬ​អត់ ហើយ​បើសិនជា​មាន​រៀន​មេន តើ​ពេល​ណា​ដែល​គេ​ត្រូវការ​ប្រើ​ភាសា​នោះ និង​ប្រើប្រាស់​ញឹកញាប់​ប៉ុណ្ណា​។

ភាគច្រើន​អ្នក​ដែល​និយាយ​ភាសា​ទី​ពីរ​គឺ​មាន​រហូត​ដល់​មួយ​ភាគ​បី​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​និយាយ​ពីរ​ភាសា គឺ​មាន​ភាព​វៃឆ្លាត​ល្អ​ជាង​អ្នក​ដែល​និយាយ​តែ​មួយ​ភាសា​កាល​ពី​អាយុ ១១​ឆ្នាំ​។ ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​បំផុត​ត្រូវបាន​គេ​រកឃើញ​ក្នុងពេល​ធ្វើតេស្ត​ភាព​វៃ​ឆ្លាត និង​ការអាន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​មិន​បាន​វាយតម្លៃ​ថា តើ​អ្នក​ចូល​រួមមាន​បញ្ហា​ភ្លេចភ្លាំង​ឬ​អត់​ទេ ដូច្នេះ​វា​នៅតែ​មិន​អាច​ប្រាប់​យើង​ច្បាស់​ថា ការ​ដែល​ចេះ​ពីរ​ភាសា​អាច​ជា​វិធី​ការពារ​ជំងឺ​ភ្លេចភ្លាំង​ឬ​អត់​ដែរ​។

ការ​ដែល​នៅតែ​បន្ត​រៀន​ភាសា​មួយ​បន្ថែម​ទៀត​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ភាព​សកម្ម​របស់​ចិត្តគំនិត អាចសិ​ក្ស​ដឹង​អំពី​វប្បធម៌​ខុសៗ​គ្នា និង​ជួប​មនុស្ស​ថ្មីៗ ដែល​វា​សុទ្ធសឹងតែ​អាច​ពង្រឹង​ដល់​គុណភាព​នៃ​ជិវិត​រស់នៅ​បាន​ទាំងអស់​៕

ប្រភព៖ សុខភាព

No comments