ព័ត៌មានថ្មីបំផុត

ស្រីៗ​គួរ​តែ​អាន​អោយ​ដឹង​ទៅ​ ប្រយ័ត្ន​ចាញ់​ល្បិច​ប្រុសៗ​ ​ពេល​​គេ​​ចង់​​ដោះ​​ដៃ​​

Loading...
ពេលដែលស្រឡាញ់គ្នាដំបូង ស្នេហារបស់អ្នកគឺពិតជាផ្អែមជាងទឹកឃ្មុំធម្មជាតិទៅទៀត អ្នកមិនខ្វល់នឹងអ្នកដទៃមើលមកយ៉ាងម៉េចទេទេ។ ប៉ុន្តែនៅដំណាក់កាលបន្ទាប់មកទៀតនៃទំនាក់ទំនងស្នេហា វាប្រហែលជាលែងផ្អែមល្ហែមដូចលើកមុនហើយ ហើយបើសិនជាអ្នកមិនសូវយកចិត្តទុកដាក់ទៀត ស្នេហានោះនឹងកាន់តែយ៉ាប់ទៅៗហើយ។ មនុស្សប្រុសមានល្បិចជាច្រើននៅពេលដែលគេមានអ្នកថ្មី ឫចង់បែកគ្នា។ ដូច្នេះហើយអានចំណុចខាងក្រោមបន្តិចមើល ក្រែងលោកអាចមើលចិត្តប្រុសៗធ្លុះ។




១. កាលមុនគាត់ផ្ញើសារមកអ្នកមិនឈប់ តែក្រោយមកគាត់ឈប់តបសារអ្នកស្ទើរតែពេញមួយខែ។




២. គាត់មិនឆ្លើយតបសារទាល់តែសោះ ប៉ុន្តែគាត់ចុច Like លើរូបថតអ្នក។




៣. គាត់ប្រាប់ថាគាត់នឹកអ្នកណាស់ ប៉ុន្តែគាត់មិនដែលមានគម្រោងចំនាយពេលជាមួយអ្នកទេ។




៤. គាត់ចូលចិត្តដើរញ៉ែអ្នកដទៃ ហើយមិនខ្វល់នឹងអារម្មណ៍អ្នកសោះឡើយ។




៥. គាត់ចាត់ទុកអ្នកជាមិត្តស្រី ប៉ុន្តែមើលទៅគាត់ហាក់ដូចជាមិនច្បាស់លាស់សោះក្នុងទំនាក់ទំនងស្នេហាមួយនោះ។




៦. គាត់ចូលចិត្តបង្កើតសន្យា ប៉ុន្តែធ្វើមិនដែលបានសោះ។




៧. គាត់បានថើបអ្នក ប៉ុន្តែធ្វើដូចជាគ្មានរឿងអីកើតឡើងសោះ។




៨. គាត់អញ្ជើញអ្នកទៅផ្ទះគាត់ ប៉ុន្តែតាមពិតគាត់ចង់នាំអ្នកទៅក្នុងបន្ទប់គេងរបស់គាត់ទេ។






រៀបរៀង និង​សរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី:​ thoughtcatalog.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments