ព័ត៌មានថ្មីបំផុត

ជ្រុះ​​សក់​​ច្រើន ​ពេល​ណា​​គួរ​​ទៅ​​ជួប​​អ្នក​​ឯក​​ទេស​​សើ​​ស្បែក?​​

Loading...
អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើរ​ស្បែក អោយបាន​ឆាប់​កាលណា​អ្នក​យល់ថា​អា​ការៈ​នេះ​កើតឡើង​ដោយសា​រតែការ​រលាក​នៅ​ ស្បែកក្បាល ឬ​កើតឡើង​ដោយ​ខ្លួនឯង​។ បើសិនជា​យល់ថា អារម្មណ៍​ក្រហាយៗ​គឺជា​មូលហេតុ​ធ្វើអោយ​សក់​ជ្រុះ វា​អាច​ដោយសារតែ​ការ​រលាក​ស្បែក​បែប Seborrheic Dermatitis​។


 កន្លែង​បញ្ចេញ​ជាតិ​ប្រេង​របស់​ស្បែក​មានដូចជា ស្បែកក្បាល និង​ផ្នត់​ស្បែក​មុខ​។ បើ​យោង​ទៅតាម​វេជ្ជបណ្ឌិត ហៀ​ធ វ៉ូ​ឡឺរី ឡូយ (Healther Woolery-Lloyd, MD) មកពី​សាកលវិទ្យាល័យ​នៃ​មជ្ឈមណ្ឌល​កែសម្ភស្ស​ម៉ៃ​អាមី បានអោយដឹងថា វា​អាច​មាន​ហេតុផល​ច្រើន​ដែល​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើ​ ស្បែក ប៉ុន្តែ​បុគ្គល​នោះ​ត្រូវតែ​យល់​ច្បាស់​អំពី​ការស្វែងរក​នូវ​ដំណោះស្រាយ​ សម្រាប់​បញ្ហា​នោះ​អោយបាន​ត្រឹមត្រូវ​។​

ការ​ជ្រុះ​ សក់​អាច​កើតឡើង​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​មេ​តា​បូ​លិច​, បញ្ហា​អ័រម៉ូន​, ជំងឺ​ពុក​ឆ្អឹង​, ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​, បញ្ហា​កូ​ឡេ​ស្ទើ​រ៉ុល​, រ៉ាំ​ង​រដូវ​, លើស​សម្ពាធ​ឈាម​, កង្វះ​ការលូតលាស់ ឬ​មហារីក​លើ​ក្រពេញ​អង់​ដូ​គ្រីន​។ ការ​ជ្រុះ​សក់​ដោយសារ​តែ​បញ្ហា​អស់ទាំង​នេះ អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​មិន​អាច​ធ្វើ​ការបង្ការ​បាន​ទេ​។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​សិន ហើយ​គាត់​នឹង​អាច​បញ្ជូន​អ្នក​អោយ​ទៅ​ជួប​អ្នកឯកទេស​ខាង​ជំងឺ​នោះ​តែម្តង​។ អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​មាន​សារៈសំខាន់​បាន​លុះត្រាតែ​អ្នក​មាន​បញ្ហា​ ពិសេស​ណាមួយ​ទាក់ទង​នឹង​ស្បែក និង​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ស្បែក​៕​ 

ប្រភព៖ សុខភាព

No comments