ព័ត៌មានថ្មីបំផុត

ល្បិច​ក្នុង​ការ​ទិញ​ឥវ៉ាន់​ល្អៗ​ប្រើ​បាន​យូរ​

Loading...
មុននឹងទិញអ្វីមួយអ្នកប្រាកដជាត្រូវពិនិត្យឲ្យបានម៉ត់ ដើម្បីទទួលបានរបស់ល្អឲ្យសមនឹងតម្លៃដែលអ្នកបានចំណាយទៅលើវានោះ។ ខាងក្រោមនេះជាវិធីសាស្រ្ដងាយៗដែលជួយឲ្យអ្នកទិញឥវ៉ាន់បានល្អៗ។


១. មើលសាច់ក្រណាត់


មុនពេលទិញសំលៀកបំពាក់អ្នកគ្រាន់តែក្ដាប់សាច់ក្រណាត់ប្រមាណ២ទៅ៣នាទី ប្រសិនបើសាច់ក្រណាត់មានសភាពដូចរូបរាងខាងលើមានន័យថា វាជាសាច់ក្រណាត់អាចនឹងរក្សារាងដដែលបន្ទាប់បោកគក់រួច។


២. ទាញថ្នេរ


ពេលដែលទិញអ្វីមួយចូលអ្នកទាញកន្លែងដេរភ្ជាប់គ្នា ដើម្បីឲ្យដឹងថាសំលៀកបំពាក់នោះជាប់បានយូរប៉ុណ្ណា។



៣. ខ្សែរូត
ប្រសិនបើសំលៀកបំពាក់នៅកន្លែងដែលរូតមានអ្វីគ្រប់ពីលើនោះ បញ្ជាក់ថាវានឹងប្រើបានយូរមិនងាយខូច។


៤. ជាយអាវឬខោ
ចូរអ្នកពិនិត្យមើលជាយខោឬអាវ ប្រសិនបើគេទុកចន្លោះតិចពេកគឺងាយឲ្យសំលៀកបំពាក់នោះងាយខូចខាត។


៥. សាច់ក្រណាត់យឺត


មុននឹងទិញក្រណាត់ឬអាវ អ្នកគួរតែទាញមើលសិន ប្រសិនបើសាច់ក្រណាត់នោះយឺតពេក គឺនៅពេលដែលអ្នកបោកបានប៉ុន្មានដង វាអាចនឹងយារខុសពីទំហំដើម។


៦. រូតត្រូវតែស្មើរគ្នា


សំពត់ដែលល្អគឺរ៉ូតសំពត់ត្រូវតែស្មើរគ្នាទើបមិនមានបញ្ហានៅពេលក្រោយ​(សូមមើលរូបខាងលើ)។



៧. ស្លាកសំគាល់

មុននឹងទិញអ្នកត្រូវមើលពីការណែនាំរបស់សាច់ក្រណាត់ថាតើវាធ្វើមកពីអ្វីឲ្យបានច្បាស់លាស់។


៨. ទំហំដេរស្មើគ្នា

ទំហាំសសៃរអំបោះពិតជាសំខាន់ បើវាមិនស្មើគ្នាទេ វាអាចនឹងងាយដាច់នៅផ្នែកណាមួយមិនខាន។


៩. កន្លែងបិទឡេវអាវ



អ្នកក៏គួរតែពិនិត្យនៅកន្លែងនេះដែរព្រោះដើម្បីឲ្យដឹងថាវាមាំប៉ុណ្ណា។




ប្រែសម្រួលដោយធានី
ប្រភពអត្ថបទ Bright Side

No comments