ព័ត៌មានថ្មីបំផុត

ឧស្សាហ៍​ខឹង​ណាស់​មែន​ទេ?​ តើ​ត្រូវ​ទប់​ស្កាត់​កំហឹង​ដោយ​របៀប​ណា?​

Loading...
ប្រាកដ​ណាស់​អ្នក​អាច​នឹង​ខឹង​ក្នុងពេលខ្លះ ហើយ​មនុស្ស​រាល់​គ្នា​ក៏​ខឹង​ផងដែរ​! កំហឹង​គឺជា អារម្មណ៍​ធម្មតា​និង​មិនមាន​អ្វី​ខុស​ឡើយ​ដោយ​គ្រាន់តែ​អ្នក​ខឹង​។​ ​អ្វី​ដែល​ជា​បញ្ហា​គឺ​ជា​របៀប​ដែល យើង​ដោះស្រាយ​វា​និង អ្វី​ដែល​យើង​ធ្វើ នៅពេលដែល យើង​ខឹង​។ កំហឹង​អាច​នាំឱ្យ​មាន​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បាន លុះត្រាតែ អ្នករៀន​ពី​ការ ទទួលស្គាល់ និង​គ្រប់គ្រង​វា​។​នេះ​អាច នាំអោយ​អ្នក​មាន​ការ​ហត់នើយ​ជាមួយ​នរណាម្នាក់ ឬ​ខ្លួនឯង​។ វា​អាច នាំឱ្យ​មាន​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​ធ្វើឱ្យ​មាន​ជម្រើស​ដ៏​អាក្រក់ ដែល​អាច​នាំឱ្យ​មាន​បញ្ហា​ចុង​ក្រោយ​នៅក្នុង​ពេល​អនាគត​។​
​ដើម្បី​គ្រប់គ្រង កំហឹង ដោយ​សុវត្ថិភាព អ្នក​ត្រូវ​យល់​ដឹង​ពី​ខ្លួនឯង និង​គ្រប់គ្រង​ខ្លួនឯង​។​


  • ​ការយល់ដឹង​ពី​ខ្លួនឯង​គឺ​ជា​សមត្ថភាព​ក្នុងការ​កត់សម្គាល់​ពី អ្វី​ដែល​អ្នក កំពុង​មាន​អារម្មណ៍ និង​ការគិត និង​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​សកម្មភាព​ទាំងនោះ​។ កុមារ តួ​ចៗ​មិន​អាច​ធ្វើ​ដូចនេះ​បាន​ទេ  ដូច្នេះ​ពួកគេ​ជា​ញឹកញាប់ គេ​មាន អារ​ម្មរណ៍​មួរ​ម៉ៅ​នៅពេលដែល​ពួកគេ​មិន អាច​ទទួលបាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​។ ចំពោះ​ក្មេង​ជំទង់ អាច​យល់​ដឹង​ដោយ​ខ្លួនឯងបាន​។​
  • ​ការគ្រប់គ្រង​ខ្លួនឯង គឺ​ត្រូវ​គិត​មុនពេល​ដែល​អ្នក​ធ្វើ​សកម្មភាព និង​ធ្វើ​ការជ្រើសរើស យក​ជម្រើស​ណាមួយ ។​
​បញ្ឈប់ និង​សួរ ខ្លួនឯង ហេតុអ្វី​បានជា​អ្នក​ខឹង​។​
  • ​តើ វា​ពីព្រោះ តែ​អ្នកខ្លាច​មែន​ទេ​
  • ​តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ទទួល​នូវ​ភាពអយុត្តិធម៌​មែន​ទេ​?
  • ​តើ នរណាម្នាក់ និយាយ ឬ ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​អ្នក​មែន​ទេ​?
  • ​តើ​មាន​អ្វី​មួយ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ហត់នើយ​មែនទេ​?
ប្រភព៖ សុខភាព

No comments