ព័ត៌មានថ្មីបំផុត

បុរស​​ប្រភេទ​​ណា​​ដែល​​ស្ត្រី​​មិន​​គួរ​​យក​​ធ្វើ​​ជា​​គូ​អនាគត​?​

Loading...

ស្ត្រី​ភាគច្រើន​អាចនិយាយបាន​ថា​ជា​មនុស្ស​រើស​ច្រើន​។ ជាងនេះទៅទៀត ស្ត្រី​តែងតែ​រក្សាបាន​នូវ​ការពិនិត្យ​ខាង​ផ្លូវចិត្ត​ចំពោះ​គុណភាព​ដែល​ពួកគេ​ត្រូវ​ការជ្រើសរើស​គូអនាគត​។ ដូច្នេះ​តើ​បុរស​ប្រភេទ​ណា​ដែល​ពួក​គេ​គួរតែ​កុំ​ជ្រើសរើស​ទៅ​?



១. ​បុរស​គ្មាន​ការងារ​ធ្វើ​
កាលពីមុន ​ស្ត្រី​អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​បុរស​ ដោយ​មិន​បានដឹង​អំពី​តុល្យភាព​លុយកាក់​របស់​គេ​​។ តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ គេ​ដឹងថា ស្នេហា​មិន​អាច​កើតឡើង​ដោយ​ខ្លួនឯង​បាន​ ដោយ​គ្មាន​តុល្យភាព​លុយកាក់​ដែល​រឹងមាំ​បាន​នោះឡើយ​។

២. ​ព្រាននារី​
​បុរស​ដែល​អត់ឃ្លាន​នឹង​ការ​រួមភេទ​ត្រូវតែ​ចៀសវាង​ជានិច្ច​តែម្តង​។ នេះ​មិនមែន​មានន័យថា ស្ត្រី​ត្រូវ​តែ​រួមភេទ​អោយ​តិចជាង​បុរស​នោះ​ទេ តែ​ចំណុច​ដ៏​សំខាន់​របស់​បុរស​ដែល​អត់ឃ្លាន​នឹង​ការ​រួមភេទ​គឺ​ធ្វើយ៉ាងណា​ចង់តែ​រួមភេទ​តែម្តង​។

៣. ​បុរស​វ័យក្មេង​ដែល​ប៉ិន​ខឹង​
បើសិន​ជា​បុរស​ម្នាក់​តែងតែ​ខឹង​បែបនេះ វា​នឹង​ធ្វើឲ្យ​បរិយាកាស​នៃ​ជីវិត​គូស្នេហ៍​ដែល​សប្បាយៗ​រលាយបាត់​អស់​ហើយ​។

​៤. បុរស​ឆាប់​រិះគន់​មនុស្ស​
វាគឺជា​រឿង​មួយ​គួរ​អោយ​សាំ​ចិត្ត​ណាស់​ក្នុង​ការ​មាន​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​រិះគន់​គេ​គ្រប់​រឿង​ទាំងអស់ ហើយ​ជួនកាល​អាចជា​រឿង​មួយ​គួរ​អោយ​ពិបាកចិត្ត​គ្រប់ពេល​ផង​ក៏មាន​៕

ប្រភព៖ សុខភាព

No comments