ព័ត៌មានថ្មីបំផុត

ល្បិច​ងាយ​ៗ​ក្នុង​ការ​ស្លៀក​ពាក់​អោយ​ស៊ី​ពណ៌​គ្នា​ស្អាត​និង​កា​លីប​

Loading...
ជាការពិតណាស់ ពេលខ្លះវាជារឿងពិបាកមួយក្នុងការជ្រើសរើសការបន្សំពណ៌សម្លៀកបំពាក់របស់អ្នក ឱ្យស្អាតល្អឥតខ្ចោះ។ ការរើសពណ៌ស្អាតបំផុត និងមើលទៅទាន់សម័យជានិច្ច គឺតម្រូវអោយអ្នកផ្ទាល់មានការយល់ដឹង និងស្រាវជ្រាវអោយបានច្រើនថាពណ៌អ្វីអាចប្រើជាមួយពណ៌អ្វីបាន។ ខាងក្រោមនេះគឺជាបន្សំពណ៌ដ៏ល្អបំផុត ដើម្បីអោយសម្លៀកបំពាក់របស់អ្នកមើលទៅល្អឥតខ្ចោះ។




១. បន្សំម៉ូតសម្លៀកបំពាក់ពណ៌ផ្កាឈូក
សម្រាប់ថ្ងៃដែលមានពន្លឺព្រះអាទិត្យល្អ អ្នកអាចជ្រើសរើសឈុតពណ៌ផ្កាឈូកហើយលាយឡំនឹងគ្រឿងតុបតែងអលង្ការ​បន្តិចបន្តួចក៏បាន។




២. បន្សំម៉ូតសម្លៀកបំពាក់ពណ៌ខៀវនិងស
ការរួមផ្សំបែបនេះគឺជាការជ្រើសរើសដ៏ល្អសម្រាប់ឱកាសផ្លូវការឬក្រៅផ្លូវការណាមួយ។




៣. បន្សំម៉ូតសម្លៀកបំពាក់ពណ៌ក្រហម និងសពណ៌ក្រហមនិងពណ៌ស គឺជាការរួមផ្សំគ្នាដែលអាចជ្រើសរើសសម្រាប់ថ្ងៃពិសេសណាមួយ។





៤ បន្សំម៉ូតសម្លៀកបំពាក់ពណ៌ផ្កាឈូកស្រាល​និងខៀវ
ពណ៌ផ្កាឈូកមើលទៅល្អឥតខ្ចោះជាមួយនឹងពន្លឺពណ៌ខៀវ ដែលធ្វើឱ្យមានស្រមោលភ្លឺរួមគ្នាក្នុងរបៀបដ៏ល្អឥតខ្ចោះបំផុត។




៥ បន្សំម៉ូតសម្លៀកបំពាក់ពណ៌បែបក្រម៉ៅពណ៌ក្រម៉ៅ
គឺជាការរួមបញ្ចូលដ៏ល្អបំផុតក្នុងឱកាសធម្មតាឬផ្លូវការណាមួយ។ ការជ្រើសរើសស្រមោលក្រម៉ៅបែបនេះ អាចធ្វើឱ្យអ្នកមានភាពលេចធ្លោក្នុងចំណោមអ្នកផង។




៦. បន្សំម៉ូតសម្លៀកបំពាក់ពណ៌លឿងនិងប្រផេះ
ពណ៌លឿងគឺជាពណ៌អព្យាក្រឹតបំផុត។ ប្រើពណ៌ប្រផេះសម្រាប់ផ្គូរផ្គងជាមួយលឿងគឺជាជម្រើសដ៏ឆ្លាតវៃមួយ។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: bornrealist.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments