ព័ត៌មានថ្មីបំផុត

ធ្វើយ៉ាងណា​ទើប​អាច​ផ្តោត​អារម្មណ៍​ធ្វើការ​បាន​ល្អ?​

Loading...


មនុស្ស​ជាច្រើន​បានដឹងថា វា​ពិតជា​ពិបាក​ក្នុង​ការផ្តោត​អារ​ម្មណ៍​ក្នុងការ​ធ្វើ​អ្វីមួយ ប៉ុន្តែ វា​គឺជា​ជំនាញ​មួយ​ដែល​អ្នក​អាច​ធ្វើ​វា​បាន​។ សូម​សាកល្បង​យោបល់​ទាំងនេះ សម្រាប់​កែលម្អ​សមត្ថភាព​ក្នុងការ​ផ្តោតអារម្មណ៍រ​បស់​អ្នក ៖
 
១. ​​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿង​ទាក់ទាញ​ទាំងឡាយ  
ចាប់ផ្តើម​ដោយ​ការបិទ​ទូរទស្សន៍ ទុក​ទូរស័ព្ទ​អោយ​ឆ្ងាយ និង​ចាក់ចេញ​ពី​អ៊ី​ម៉ែ​ល​។ តើ​អ្នក​មិន​ជឿ​ថា វា​នឹង​ជួយ​បាន​មែន​ទេ​? សូម​សាកល្បង​វិធី​នេះ​ទាំងអស់គ្នា​ដោយ​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿង​អេឡិចត្រូនិច​ពីរ​ថ្ងៃ ហើយ​ចាំ​មើល​ថា​តើ​អ្នក​ទទួលផល​ច្រើន​ប៉ុណ្ណា​។

២. ធ្វើការពេលដែលខួរក្បាលសកម្ម
តើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​សកម្ម​នៅ​ពេល​ព្រឹក​មែន​ទេ​? ឬមួយក៏ពេលយប់? អ្នកគួរតែធ្វើការ​នៅពេលណា ដែលត្រូវនឹងភាពសកម្មរបស់អ្នក ទើបជាការប្រសើរ។

៣. ​​កុំ​ទុក​រឿង​រាវ​ក្នុង​ខួរក្បាល​ច្រើនពេក  
កំណត់ចំណាំ​ក្នុង​ចិត្ត​ច្រើនពេក អាច​នាំ​អោយ​ចិត្ត​មិន​នឹង​នរ។ ការងារ​ដែល​មិនទាន់​បាន​បញ្ចប់ អាច​រំខាន​ដល់​ផ្លូវចិត្ត​របស់​អ្នក​។ អ្នកអាចសរសេរពីអ្វីក៏​ដោយ​ដែល​នៅលើ​ចិត្ត​របស់​អ្នក​ នៅលើ​ក្រដាស ឬ​ស​សេរ​ទុក​ក្នុង​ទូរស័ព្ទក៏បាន៕

ប្រភព៖ សុខភាព


No comments