ព័ត៌មានថ្មីបំផុត

លា​ហើយ​ រូប​រាង​ទាប​ក្រញ៉េញ!​! សាក​ល្បង​គន្លឺះ​ងាយៗ​ទាំង​នេះ​មើល៍

Loading...
បច្ចុប្បន្ននេះ មិន​ថា​មនុស្ស​ស្រី​ឬ​ប្រុស​ទេ​ គឺ​រមែង​ចង់​អោយ​ខ្លួន​មើល​ទៅ​មាន​ភាព​ទាក់​ទាញ​ និង​ជឿជាក់​។ មនុស្ស​ដែល​មាន​រូបរាង​ខ្ពស់​សមល្មម​ ដែល​អ្នក​មើល​ឃើញ​រាល់ថ្ងៃ​នោះ​មិន​ប្រាកដ​ថា​ មក​ពី​កត្តា​ស៊ែននេទិច​តែ​ម្យ៉ាង​នោះទេ​ ពួកគេ​អាច​រៀប​ចំ​ខ្លួន​អោយ​មើល​ទៅ​ឃើញ​ខ្ពស់​បាន​ដោយ​សារ​វិធី​​ប៉ុន្មាន​យ៉ាង​តែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវិធីអាថ៌កំបាំងងាយៗរបស់ពួកគេ៖




១. ពាក់អាវសាច់ក្រណាត់ដែលមានឆ្នូតបញ្ឈរ
គួរតែជៀសវាងជ្រើសទិញសម្លៀកបំពាក់ដែលមានឆ្នូតផ្តេក បើសិនជាអ្នកមានកម្ពស់មិនសូវខ្ពស់។ សម្លៀកបំពាក់ដែលមានឆ្នូតបញ្ឈរអាចធ្វើអោយអ្នកមើលទៅហាក់ដូចជាមានរាងស្តើងជាងមុន និងខ្ពស់មួយកម្រិតទៀត។








២. ជ្រើសរើសពណ៌សម្លៀកបំពាក់
ការស្លៀកពាក់ខោអាវដែលមានពណ៌ចម្រុះច្រើន កាន់តែធ្វើអោយអ្នកមើលទៅមានរាងទាប ដូច្នេះហើយអ្នកគួរជ្រើសពាក់សម្លៀកបំពាក់ដែលមានពណ៌ដូចគ្នា ឬស្រដៀងគ្នាទើបជាការប្រសើរ។







៣. ចៀសវាងការពាក់អាវរលុងពេក
វាជាការពិតដែលសម្លៀកបំពាក់ដែលមានសភាពរលុង និងធំជាងរូបរាងអាចធ្វើអោយអ្នកមានភាពងាយស្រួល ប៉ុន្តែបើសិនជាអ្នកចង់អោយអ្នកដទៃមើលមកអ្នកឃើញពីភាពខុសប្លែកនោះ អ្នកគួរពិចារណាស្លៀកពាក់ខោអាវដែលសាកសមជាមួយនឹងរាង ធ្វើយ៉ាងណាកុំអោយវាធំជាងខ្លួនអ្នកខ្លាំងពេក ព្រោះវានឹងធ្វើអោយអ្នកមើលទៅឃើញកាន់តែទាបនិងធាត់ជាងមុន។






៥. ប្រុងប្រយ័ត្នចំពោះកាយវិការមួយចំនួន
ព្យាយាមអង្គុយ ឬឈរអោយមានសភាពត្រង់ខ្នង បើសិនជាអ្នកអង្គុយកោងខ្នង ភាពត្រង់នៃឆ្អឹងខ្នងនឹងត្រូវចុះខ្សោយ ហើយវាអាចបង្កអោយមាន

ការរោយចុកខ្នងជាញឹកញាប់ក៏ថាបាន ជាងនេះទៅទៀត វាកាន់តែធ្វើអោយរូបរាងរបស់អ្នកមានភាពទាបខ្លី។ ការហាត់ប្រាណអោយបានទៀងទាត់ដូចជា ការហាត់យូហ្កា ចែវទូក ឬរត់ចម្ងាយជាដើម ក៏ជាមធ្យោបាយល្អមួយដើម្បីអោយមានរូបរាងស្អាតផងដែរ។




៦. មានភាពជឿជាក់លើខ្លួនឯង
វាត្រឹមត្រូវដែលមនុស្សមានភាពជឿជាក់អាចមើលទៅឃើញខ្ពស់សាកសមស្អាតជាងមនុស្សដែលមានរាងទាបពីធម្មជាតិស្រាប់ ហើយដើរកោងខ្នងគ្មានជំនឿចិត្តនោះ។





៧.កាត់សក់ម៉ូតខ្លីពេញនិយម ឬចងសក់ឡើងលើ
វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗសម្រាប់ការលេងម៉ូតសក់ ប៉ុន្តែត្រូវចងចាំថា ការបង្ហាញកញ្ចឹងក ដោយលើកសក់អោយផុតស្រឡះ អាចធ្វើអោយអ្នកមើលទៅឃើញខ្ពស់ជាងមុនបាន។






រៀបរៀង និងសរសេរដោយ៖ ចន ច័ន្ទបូតា
ប្រភពអត្ថបទ៖ Wikihow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។   

No comments